នៅថ្ងៃខួបនៃការហោះចុះលើឋានព្រះចន្ទជាលើកក្រោយបំផុត អ្នកអវកាសនិយាយរិះគន់កម្មវិធីអវកាសរបស់អាមេរិក
Your browser doesn’t support HTML5
ក្នុងពិធីសម្ភោធឆ្នាំខួបទី ៤០ នៃយាន Apollo 17 នៅទីក្រុង Chicago អ្នកអវកាស Eugene Cernan និង Harrison Schmitt បាននិយាយថា លោកទាំងពីរបានរំពឹងទុកថា បេសកកម្មរបស់លោក នឹងបើកផ្លូវឲ្យមានការធ្វើដំណើរក្នុងទីអវកាស មិនមែនឲ្យក្លាយជាមេរៀនប្រវត្តិសាស្រ្តមួយនោះទេ។ លោក Kane Farabaugh រាយការណ៍ព័ត៌មាននេះពីទីក្រុង Chicago ហើយនាង លី ម៉ូរីវ៉ាន់នៃវីអូអេជូនសេចក្តីប្រែសម្រួល។