ភោជនីយដ្ឋានអេត្យូពីនៅរដ្ឋធានីវ៉ាស៊ីងតោនផ្តល់ម្ហូបវប្បធម៌ និងកំសាន្ត
Your browser doesn’t support HTML5
សហគមន៍អេត្យូពីកំពុងរីកចម្រើននៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនដោយមានជនជាតិអេត្យូពីដ៏ច្រើនសន្ធឹកនៅក្រៅទ្វីបអាហ្វ្រិកភាគខាងកើត។ ស្ថានទូតអេត្យូពីប៉ាន់ស្មានថា ជនជាតិអេត្យូពីប្រមាណ២សែននាក់ បានរស់នៅតំបន់នេះ។ ដូចទីក្រុងដែលមានជនអន្តោប្រវេសន៍ច្រើនដទៃទៀតដែរ ពួកគេបើកភោជនីយដ្ឋានដើម្បីផ្តល់ម្ហូមអាហារប្រពៃណីដល់ជនរួមជាតិ និងអ្នកជិតខាងថ្មីរបស់ពួកគេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រីនុច សារីតានៃវីអូអេ រាយការណ៍ថា អាហារពេលល្ងាចមានលក្ខណៈវប្បធម៌ រួមជាមួយនឹងថ្វីដៃដ៏ប្រពៃខាងធ្វើម្ហូប។