ចលនាប្រឆាំងនឹងទោសប្រហារជីវិតនៅអាមេរិក
Your browser doesn’t support HTML5
ការសម្លាប់បុរសម្នាក់នៅរដ្ឋតិកសាស់ ដែលគេអះអាងថា មានជំងឺខួរក្បាលបានបណ្តាលឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក។ មនុស្សជិត១ពាន់៣រយនាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៣៦ឆ្នាំមកនេះ។ ប៉ុន្តែ ក្នុងពេលនោះដែរ មនុស្សជាង១៣០នាក់ត្រូវបានរួចខ្លួន ឬ គ្មានទោសក្រោយពីការកាត់ទោសម្តងទៀតដោយសារគ្មានភ័ស្តុតាង។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រីកង ស៊ីវននៃវីអូអេរាយការណ៍ថា បុរសម្នាក់នៅតែមានស្នាមរបួសផ្លូវចិត្តនៃជីវិតមានទោសប្រហារជីវិត។