ខួប​ទី​១៥០​ឆ្នាំ​នៃ​សេចក្តី​ប្រកាស​បញ្ចប់​ទាសកម្ម​នៅ​អាមេរិក

Your browser doesn’t support HTML5

រយៈពេល​១៥០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ដែល​កងទ័ព​រដ្ឋ​ខាង​ត្បូង​នៃ​សហ​រដ្ឋ​អាមេរិក​ប្រយុទ្ធ​ជាមួយ​កងទ័ព​របស់​សហភាព​ខាង​ជើង​នៅ​អូរ អ៊ែនទិធែម គ្រីក (Antietam Creek) រដ្ឋម៉ារីលែនដ៍។ ជ័យជម្នះ​របស់​ទ័ព​សហភាព​ខាង​ជើង​ក្នុង​សង្រ្គាម​នេះ ត្រូវ​បាន​អ្នកប្រវត្ដិសាស្ដ្រ​ខ្លះ​និយាយ​ថា​ បាន​ផ្លាស់ប្តូរ​​ទិសនៃ​ប្រវត្ដិសាស្ដ្រ​អាមេរិក។ ប្រាំថ្ងៃ​ក្រោយ​ពី​ជ័យ​ជម្នះ លោក​ប្រធានាធិបតី​អាប្រាហាម លីនកិន (Abraham Lincoln)  ចេញ​សេចក្ដី​ប្រកាស​ដោះលៃង​ទាសករ​ឲ្យ​មាន​សេរីភាព ដែល​នៅ​ទី​បំផុត បាន​បញ្ចប់​ទាសកម្ម​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​ស្រី​កង ស៊ីវន នៃ​វីអូអេ​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។