អង្គការសហប្រជាជាតិសម្រាលការព្រួយបារម្ភអំពីតម្លៃស្បៀងអាហារ
Your browser doesn’t support HTML5
នាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្លែងថា មិនគួរមានការភ័យខ្លាចអំពីតម្លៃខ្ពស់នៃស្បៀងអាហារឡើយ។ នេះជាពាក្យសម្តីដែលធ្វើឲ្យធូរចិត្ត នៅពេលដែលតម្លៃស្បៀងអាហារឡើងខ្ពស់ និងមានការរីងស្ងួតនៅក្នុងប្រទេសផលិតអាហារសំខាន់នៃសាកលលោក។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកអ៊ូ ធួកនៃវីអូអេរាយការណ៍ថា កសិករនៅអង់គ្លេស រុស្ស៊ី និងប្រទេសដទៃទៀតក្នុងពិភពលោកកំពុងខិតខំបំពេញសេចក្តីត្រូវការរបស់សកលលោក ក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។