ស៊ូកូឡា ជា​បង្អែម​មិន​ប្រកាន់​គណបក្ស

Your browser doesn’t support HTML5

នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី៦​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់ នឹង​បោះឆ្នោត​ជូន​បេក្ខជន​ម្នាក់​ ក្នុង​ចំណោម​បេក្ខជន​ពីរ​នាក់​គឺ លោក​បារ៉ាក់ អូបាម៉ា និង​លោក មីត រ៉មនី។ ក៏ប៉ុន្តែ​ហាង​លក់​ស៊ូកូឡា​មួយ​កន្លែង នៅ​ទីក្រុង​Frederick​រដ្ឋ​Maryland ផ្តល់​ឱកាស​ដល់​អតិថិជន​ឲ្យ​បោះឆ្នោត​នៅ​មុន​ថ្ងៃ​កំណត់ គឺ​នៅ​ថ្ងៃ​ណា​ក៏​បាន ពេល​ណា​ក៏​បាន​ ដោយ​ហាង​នេះ មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ មួយ​ដែល​មាន​ឈ្មោះ​ថា The Perfect Truffle’s Chocolate ឬ​មាន​ន័យ​ថា ស៊ូកូឡា Truffle ដ៏​ឆ្ងាញ់​ពិសា។