ជនជាតិអាមេរិកឡាទីនជួយឲ្យលោកអូបាម៉ានាំមុខនៅរដ្ឋខូឡូរ៉ាដូ
Your browser doesn’t support HTML5
រដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនតូចរបស់សហរដ្ឋអាមេរិកដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បេក្ខជនពីគណបក្សប្រជាធិបតេយ្យ និងលោកមីត្ត រ៉មនី គូប្រកួតខាងគណបក្សសាធារណរដ្ឋ ទទួលបានអ្នកគាំទ្រប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការស្ទង់មតិជាសាធារណៈនោះ គឺរដ្ឋខូឡូរ៉ាដូ ដែលនៅទីនោះលោកបារ៉ាក់ អូបាម៉ា បានឈ្នះឆ្នោតយ៉ាងខ្លាំងកាលពីបួនឆ្នាំមុន។ បើទោះបីជាការស្ទង់មតិខ្លះបានបង្ហាញថា លោកប្រធានាធិបតីបាននាំមុខបន្តិចបន្តួចក៏ដោយ ក៏កត្តាដ៏សំខាន់ដែលអាចនាំឲ្យមានការសាទរ គឺជនជាតិអាមេរិកឡាទីន ដែលមានចំនួន២០ភាគរយនៃប្រជាពលរដ្ឋរបស់រដ្ឋភាគខាងលិចនេះ។ លោក ជឹង ប៉ូជីន នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។