រដ្ឋខូឡូរ៉ាដូអាចកំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី
Your browser doesn’t support HTML5
លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ អាចត្រូវបានកំណត់ដោយរដ្ឋមួយចំនួនតូចដែលមានការប្រកួតតានតឹង ដែលនៅទីនោះប្រធានាធិបតីអូបាម៉ានិងគូប្រកួតប្រជែង Mitt Romney កំពុងទទួលបានសំឡេងគាំទ្រប្រកៀកគ្នាយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិសាធារណៈ។ នៅរដ្ឋColorado ភាគខាងលិចនៃសហរដ្ឋអាមេរិក មានសំឡេងប្រតិភូចំនួន៩ ដែលសំឡេងប្រតិភូទាំងអស់នោះនឹងបាន ទៅបេក្ខជនណាដែលឈ្នះបានសំឡេងភាគច្រើននៃការបោះឆ្នោតដោយពលរដ្ឋក្នុងរដ្ឋនោះនៅខែវិច្ឆិកា។ លោក ជឹង ប៉ូជីន នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។