ការវិភាគហ៊្សែនរកឃើញថាមានពូជសាសន៍ជិតផុតពូជក្នុងស៊ុបព្រុយឆ្លាម
Your browser doesn’t support HTML5
រាល់ឆ្នាំអ្នកនេសាទចាប់ត្រីឆ្លាមរាប់លានក្បាល កាត់យកព្រុយ ហើយទម្លាក់ខ្លួនវាឲ្យងាប់ក្នុងសមុទ្រ។ ព្រុយត្រីឆ្លាម ត្រូវបានយកទៅធ្វើស៊ុបព្រុយត្រីដែលជាអាហារពិសេសរបស់ជនជាតិអាស៊ីមានលក់នៅក្នុងប្រទេសជាច្រើន។ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រ និងបរិស្ថានបានប្រមូលយកស៊ុបព្រុយត្រីពីភោជនីយដ្ឋាននានានៅទូទាំងសហរដ្ឋអាមេរិក ហើយបានវិភាគលើរបៀបធ្វើស៊ុប។ ពួកគេបានរកឃើញថា មានសត្វដែលស្ទើរផុតពូជនៅក្នុងបញ្ជីមុខម្ហូប។ អ្នកស្រី នុច សារីតា នៃវីអូអេ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។