មហោស្រពភាពយន្តស្តីពីតំបន់ក្រីក្រលើកទឹកចិត្តអ្នកផលិតភាពយន្តពីតំបន់ក្រីក្រនៅទីក្រុងណៃរ៉ូប៊ី
Your browser doesn’t support HTML5
មហោស្រពភាពយន្តស្តីពីតំបន់ជនក្រីក្រ ដែលមានទីតាំងក្នុងទីក្រុងណៃរ៉ូប៊ី(Nairobi) បង្ហាញអំពីអ្នកផលិតខ្សែភាពយន្តនៅអាហ្វ្រិកខាងកើតដែលរស់នៅកន្លែងក្រីក្រ។ នៅឆ្នាំនេះ អ្នកផ្តល់ពិន្ទុបានជ្រើសរើសខ្សែភាពយន្តចំនួន៣៣ដែលត្រូវបានបញ្ចាំងក្នុងតំបន់គីបឺរ៉ា (Kibera) និងម៉ាថារែ (Mathare) ដែលជាតំបន់ក្រីក្រដ៏ធំពីរក្នុងទីក្រុងណៃរ៉ូប៊ី។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកជឹង ប៉ូជីន នៃវីអូអេរាយការណ៍អំពីមហោស្រពនេះ និងអំពីអ្នកផលិតខ្សែភាពយន្តក្មេងៗដែលធ្វើការងារនៅតំបន់ក្រីក្រនេះ។