លោក Bill Clinton ថ្លែង​សុន្ទរកថា គាំទ្រ​ដល់​លោក​Obama យ៉ាង​រំជួល​ចិត្ត

Your browser doesn’t support HTML5

នៅ​រាត្រី​ថ្ងៃ​ពុធ​ទី ៥ ខែកញ្ញា ឆ្នាំ២០១២ ដែល​ជា​រាត្រី​ទីពីរ​នៃ​សន្និបាតជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ ប្រតិភូ​នៃ​គណបក្ស​នេះ មាន​ការរំភើប​ចិត្ត​ដោយ​ពួកគេ​បាន​ស្តាប់​សម្តី​របស់​និមិត្ត​រូប​ដ៏​ពិត​ប្រាកដ​ម្នាក់​​នៃ​គណបក្ស​របស់​ពួកគេ គឺ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Bill Clinton ដែល​បាន​ថ្លែង​សុន្ទរកថា​គាំទ្រ​យ៉ាង​រំជួល​ចិត្ត​ដល់​លោក​ Barack Obama។ បន្ទាប់​ពី​នោះ លោក​អូបាម៉ា​ខ្លួន​ឯង​ បាន​ធ្វើ​ឲ្យ​ប្រតិភូ​គណបក្ស​របស់​លោក មាន​ការភ្ញាក់ផ្អើល។