លោក កឹម សុខា ចូលរួមសន្និបាតគណបក្សប្រជាធិបតេយ្យ
Your browser doesn’t support HTML5
មេដឹកនាំនៃគណបក្សប្រឆាំងនៃប្រទេសកម្ពុជា លោក កឹម សុខា កំពុងស្ថិតនៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina ដើម្បីពិនិត្យមើលផ្ទាល់នូវការធ្វើសន្និបាតនៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ លោកកឹម សុខាជាភ្ញៀវម្នាក់ក្នុងចំណោមមេដឹកនាំនយោបាយនិងអ្នកការទូតអន្តរជាតិជាង៣០០នាក់មកពីប្រទេសជាង១០០ ដែលវិទ្យាស្ថានប្រជាធិបតេយ្យជាតិ ហៅកាត់ NDI បានអញ្ជើញឲ្យមកចូលរួមផ្ទាល់នៅក្នុងសន្និបាតនេះ។
នៅក្នុងបទសម្ភាសន៍ដាច់មុខជាមួយវីអូអេ នៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina លោកប្រធាននៃគណបក្សសិទ្ធិមនុស្សបានថ្លែងសរសើរចំពោះភាពយុត្តិធម៌នៃប្រព័ន្ធបោះឆ្នោតនៅសរអា ដែលមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់គណបក្សទាំងអស់។
លោកកឹម សុខា និងភ្ញៀវឯទៀតថែមទាំងចូលរួមនៅក្នុងការពិភាក្សាផ្សេងៗដែលវិទ្យាស្ថាន NDI រៀបចំឡើងនៅសប្តាហ៍នេះ។