គណបក្សសាធារណរដ្ឋធ្វើសន្និបាតជាតិនៅ Florida ពេលមានព្យុះ
Your browser doesn’t support HTML5
សមាជិកគណបក្សសាធារណរដ្ឋដែលចូលរួមសន្និបាតគណបក្សនៅទីក្រុងTampa រដ្ឋ Florida ប្រឈមនឹងព្យុះត្រូពិកដ៏ខ្លាំង។ សប្តាហ៍នេះ គណបក្សសាធារណរដ្ឋនឹងប្រកាសថា លោកអតីតអភិបាលរដ្ឋ Massachussetts គឺលោក Mitt Romney ជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកនៅឯសន្និបាតរបស់គណបក្សនេះ។ គណបក្សនេះបានសម្រេចរៀបចំសន្និបាតរបស់ខ្លួននៅក្នុងរដ្ឋFlorida ដែលសម្បូរដោយព្យុះ ហើយដែលអ្នកវិភាគនិយាយថា ជារដ្ឋមួយដែលលោក Mitt Romney ត្រូវតែឈ្នះ បើលោកចង់ឈ្នះលោកប្រធានាធិតបីអូបាម៉ា។ Suzanne Prestoនៃវីអូអេរាយការណ៍ពីក្រុង Tampa រដ្ឋFlorida ហើយលោក ពិន ស៊ីសុវណ្ណប្រែសម្រួល។