អ្នកធ្វើយុទ្ធនាការបោះឆ្នោតចាប់អារម្មណ៍នឹងទិវាសហគមន៍ខ្មែរ
Your browser doesn’t support HTML5
ទិវាសហគមន៍ខ្មែរដែលមានអ្នកចូលរួមច្រើនពាន់នាក់បានធ្វើឲ្យសកម្មជនគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមកផ្សព្វផ្សាយគោលនយោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងខែវិច្ឆិកាខាងមុខ។
ប្រធានបទចាប់អារម្មណ៍បំផុតទាក់ទងនឹងការបោះឆ្នោតនេះគឺសេដ្ឋកិច្ច ការងារធ្វើនិងច្បាប់គាំពារសុខភាព។
ទោះជាយ៉ាងណាក្តី យុទ្ធនាការនយោបាយនេះមិនមែនជាផ្នែកមួយនៃកម្មវិធីលើឆាករបស់ទិវាសហគមន៍ខ្មែរទេ។
នាង លី ម៉ូរីវ៉ាន់សូមជូនព័ត៌មាននេះពីរដ្ឋធានីវ៉ាស៊ីនតោន។