ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ការ​ជំទាស់​របស់​វៀតណាម​អាច​ប៉ះពាល់​ផែនការ​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ


A photo made available by the University of Leicester of the remains of England's King Richard III found underneath a car park last September at the Grey Friars excavation in Leicester, Britain.
A photo made available by the University of Leicester of the remains of England's King Richard III found underneath a car park last September at the Grey Friars excavation in Leicester, Britain.

ពួកមន្រ្តី​វៀតណាម​កំពុង​រិះគន់​ផែនការ​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ឡាវ​ដើម្បី​ស្ថាបនា​ទំនប់​ទឹក​នៅ​ទន្លេ​មេគង្គ។ ពួក​អ្នក​វិភាគ​និយាយ​ថា​ការ​ជំទាស់​ពី​ប្រទេស​វៀតណាម​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​អាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​កាត់​បន្ថយ​ការ​ប្រាថ្នា​ដ៏​លើស​លប់​នៃ​វារីអគ្គិសនី​របស់​ខ្លួន។

ទំនប់​វារី​អគ្គិសនី​ សាយ៉ាប៊ូរី (Xayaburi) ​ដែល​មាន​តម្លៃ​ជា​ប្រាក់​៣.៥០០​លាន​ដុល្លារ​ជា​ទំនប់​ទឹក​ទីមួយ​នៃ​ទំនប់​ទឹក​១២​ដែល​គេ​គ្រោង​សាងសង់​នៅ​ទន្លេ​មេគង្គ​ក្រោម។ ក្រុមហ៊ុន​មួយ​របស់​ថៃ​នឹង​ស្ថាបនា​ទំនប់​ទឹក​នោះ ​ហើយ​ថៃ​នឹង​ទិញ​អគ្គិសនី​ស្ទើរ​តែ​ទាំងអស់​នៃ​អគ្គិសនី​១.២៦០​មេហ្គាវ៉ាត់​ដែលនឹង​ផលិត​ដោយ​ទំនប់​វារី​អគ្គិសនី​នោះ។

ពួក​មន្រ្តី​ឡាវ​និយាយ​ថា​ទំនប់​ទឹក​មេគង្គ​ដែល​បាន​ស្នើ​នោះ​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​ហើយ​នឹង​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ឥត​មាន​ជាប់​សមុទ្រ​នេះ។

ក៏​ប៉ុន្តែ​មន្រ្តី​វៀតណាម​និយាយ​ថា​ទំនប់​ទឹក​នោះ​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​និង​គំរាម​កំហែង​ការ​នេសាទ​ត្រី​នៅ​ចរន្ត​ទឹក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ។ អត្ថាធិប្បាយ​កាល​ពីពេល​ថ្មីៗ​នេះ​របស់​ពួក​មន្រ្តី​វៀតណាម​បាន​បន្ទរ​ការ​ព្រមាន​ពី​ពួក​អ្នក​បរិស្ថាន​ថា​ទន្លេ​មេគង្គ​នឹង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​គំរាម​កំហែង​ការចិញ្ចឹម​ជីវិត​របស់​មនុស្ស​ដែល​រស់នៅ​ជិត​ទន្លេ​នោះ។

ពួក​អ្នកវិភាគ​ និយាយ​ថា​សម្ពាធ​នយោបាយ​ពី​វៀតណាម​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ទន្លេ​មេគង្គ​ខាងក្រោម​ដូច​ជា​ប្រទេស​ថៃ​និង​កម្ពុជា​ អាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​ពន្យាពេល​ឬ​កែប្រែ​ផែនការ​របស់​ខ្លួន​ដល់​ការ​ប្រើប្រាស់​លំហូរ​របស់​ទន្លេ​មេគង្គ។

លោក​ ហ្វ៊ីលី្លព​ ហឺស្ហ (Philip Hirsch)​ ជា​សាស្រ្តាចារ្យ​មុខវិជ្ជា​បរិស្ថានវិទ្យា​នៅ​សាកលវិទ្យាល័យ​ក្រុង​ស៊ីដនី ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​ទាំង​អស់ ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​បាន​រិះគន់​ជា​សាធារណៈ​ខ្លាំង​ជាង​គេ​ពី​ការ​ប្រាថ្នា​វារី​អគ្គិសនី​ដ៏​លើសលប់​របស់​ឡាវ។

«សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​ខ្ញុំ​គិត​ថា​ជា​ការ​ពិបាក​បំផុត​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​ឆ្លើយ​នោះ​ គឺ​ថា​តើ​ប្រទេស​ទាំង​ពីរ​នោះ​គឺ​វៀតណាម​និង​ឡាវ​ ដែល​មាន​ការ​ជិតស្និទ្ធ​គ្នា​បំផុត​ នឹង​ដកខ្លួន​ចេញ​ពី​អ្វី​ដែល​នៅ​ពេលនេះ​ហាក់​ដូចជាមាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​លើ​ជំហរ​អំពី​ទំនប់​ទឹក​សាយ៉ាប៊ូរី​នោះ»។

វៀតណាម​និង​ឡាវ​ជា​រដ្ឋ​មាន​គណបក្ស​តែមួយ​ ហើយ​លោក​ ហឺស្ហ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ វៀតណាម​ជា​ធម្មតា​មាន​ឥទ្ធិពល​លើ​នយោបាយ​របស់​ឡាវ​នៅ​ខាង​ក្រោយ​ឆាក។ ក៏​ប៉ុន្តែ​លោក​ហឺស្ហ​ និយាយ​ទៀត​ថា​ ការ​រិះគន់​សំណើ​ទំនប់​ទឹក​សាយាបូរី​ ដោយ​ពួក​មន្រ្តី​ជាន់​ខ្ពស់​វៀតណាម​នា​ពេលថ្មីៗ​នេះ ​បានធ្វើ​ឡើង​ជា​សាធារណៈ។

ប្រទេស​ទាំងអស់​៤​នៅ​ទន្លេ​មេគង្គ​ខាង​ក្រោម​នឹង​មើល​យ៉ាង​ដិតដល់​ពី​អនុសាសន៍​ស្តីពី​ទំនប់​ទឹក​នោះ​ដែល​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ខែ​នេះ​ដោយ​គណៈកម្មាធិការ​រួមគ្នា​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​ដែល​ជា​អង្គការ​ សម្រាប់​ឲ្យ​យោបល់​ដែល​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​១៩៩៥​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មួយ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ដែល​មាន​ប្រវែង​៤.៩០០​គីឡូម៉ែត្រ។

ក៏ប៉ុន្តែ​ លោក​ហឺស្ហ​ ចង្អុល​បង្ហាញ​ថា​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​មិន​មាន​អំណាច​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​បោះបង់​ចោល​ផែនការ​របស់​ខ្លួន​សម្រាប់​សាងសង់​ទំនប់​ទឹក​សាយាបូរី ​និង​ទំនប់​ទឹក​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ទេ។

«គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC) ​មិន​មែន​ជា​ស្ថាប័ន​និយ័តកម្ម​ទេ។ វា​មិនមែន​ជា​ទីភ្នាក់ងារ​ខ្លាំង​ទេ​ វា​ជា​គណៈកម្មការ​មួយ​ដែល​ជានិច្ចកាល​ធ្វើ​ការងារ​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​ការ​មូលមតិ​គ្នា​ហើយ​ប្រសិនបើ​យើង​ពិនិត្យ​រកមើល​បទបញ្ញត្តិ​ពី​គណៈកម្មការ ​MRC ​ខ្ញុំ​គិត​ថា​យើង​កំពុង​មើល​ទិសដៅ​ខុស»។

លោក​ហឺស្ហ​និយាយ​ទៀត​ថា​ប្រទេស​ថៃ​ បាន​ប្តេជ្ញា​នៅ​ជា​អព្យាក្រឹត្យ​នៅក្នុង​ការ​ចរចា​របស់​គណៈកម្មការ​ MRC​ ដែល​ដាក់​ការ​ទទួល​ខុសត្រូវ​លើ​ពួក​មន្រ្តី​វៀតណាម​និង​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ដល់​សំណើ​ទំនប់​ទឹក​សាយាបូរី​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​សមភាគី​ឡាវ​របស់​ពួកគេ។

លោក​ ទ្រិញ ឡេ ង្វៀន (Trinh ​Le ​Nguyen) ​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ PanNature ​របស់​វៀតណាម។​ លោក​ប្រាប់​ VOA ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ទោះបី​ប្រទេស​ឡាវ​បាន​សម្រេច​ចិត្ត​ចុងក្រោយ​លើ​ទំនប់​ទឹក​សាយាបូរី​និង​ទំនប់​ផ្សេងៗ​ទៀត​នៅ​ទន្លេ​មេគង្គ​ក៏ដោយ​ វៀតណាម​អាច​គាប​សង្កត់​ឡាវ​ដោយ​ការ​គម្រាម​កំហែង​មិន​ធ្វើ​ការ​វិនិយោគទុន​ក្នុង​គម្រោង​វារី​អគ្គិសនី​នានា​នៅ​ពេល​អនាគត។

«វៀតណាម​អាច​សម្រេច​មិន​វិនិយោគទុន​ឬ​ទិញ​អ្វី​ពី​ប្រទេស​ឡាវ។ វា​ជា​មធ្យោបាយ​មួយ​ដែល​ពួកគេ​អាច​មាន​អំណាច​ខ្លះ»។

នៅ​ខែ​តុលា​ ការ​សិក្សា​ឯករាជ្យ​មួយ​ដែល​ឧបត្ថម្ភ​ឡើង​ដោយ​គណៈកម្មការ​ MRC​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​នានា​នៅ​ទន្លេ​មេគង្គ​ខាងក្រោម​ឲ្យ​ពន្យា​ពេល​ការ​សម្រេច​ចិត្ត​លើ​គម្រោង​វារី​អគ្គិសនី​សម្រាប់​រយៈពេល​១០​ឆ្នាំ ​ដោយ​ព្រមាន​ថា​ទំនប់​វារី​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​អសន្តិសុខ​ម្ហូប​អាហារ​និង​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ហើយ​នឹង​ពុំ​អាច​ទប់ទល់​បាន​ដល់​បរិស្ថាន។

ចិន​ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​នៅ​ភាគ​ខាង​ជើង​ ប្រតិបត្តិការ​ទំនប់​ទឹក​រួច​ទៅហើយ​ចំនួន​៤​នៅ​ទន្លេ​មេគង្គ​ខាងលើ៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG