ស្រ្តីកាន់សាសនាឥស្លាមពីររូបនេះ គឺនាង Kulsoom Abdullah និងនាង Mariam Shareefy អ្នកទាំងពីរបានទទួលនូវភាពជោគជ័យមួយតាមរយៈការចូលរួមប្រកួតកីឡា និងបានជួយបើកសិទ្ធិអំណាចដល់ស្រ្តីដទៃទៀត។
ស្រ្តីកាន់សាសនាឥស្លាមពីររូបសហការគ្នាបើកសិទ្ធិអំណាចដល់ស្រ្តីដទៃតាមរយៈកីឡាដែល មិនមែនជាប្រពៃណីខ្លួន

១
នាង Kulsoom Abdullah បានបញ្ចុះបញ្ចូលសហព័ន្ធកីឡាលើកដុំដែកស.រ.អា. និងបន្ទាប់មកបានចូលខ្លួនក្នុងសហព័ន្ធកីឡាលើកដុំដែកអន្តរជាតិ ដើម្បីកែសម្រួលលើក្រឹត្យក្រមសំលៀកបំពាក់ចូលរួមប្រកួត ដោយអនុញ្ញាឲ្យកីឡាការនីកាន់សាសនាឥស្លាមទាំងអស់អាចពាក់កន្សែងគ្របក្បាលបាន។

២
គេហទំព័ររបស់នាង Kulsoom Abdullah ដែលមានឈ្មោះថា LiftingCovered.com បានផ្ទុកឯកសារនៃដំណើរជីវិតនៃកីឡាលើកដុំដែករបស់នាង និងការតស៊ូមតិដើម្បីផ្លាស់ប្តូរក្រឹត្យក្រមសំលៀកបំពាក់កីឡាឲ្យស្របទៅនឹងការស្លៀកពាក់តាមក្រឹត្យក្រមសាសនាឥស្លាម។

៣
នាង Kulsoom Abdullah អាយុ៣៨ឆ្នាំ មានស្រុកកំណើតក្នុងតំបន់ដែលមានប្រពៃណីតឹងតែងក្នុងប្រទេសប៉ាគីស្ថាន មានចំណូលចិត្តចាប់អារម្មណ៍កីឡាលើកដុំដែកតាំងពីនាងមានអាយុ២០ឆ្នាំស្តើង។

៤
គេហទំព័ររបស់នាង Kulsoom Abdullah ដែលមានឈ្មោះថា LiftingCovered.com បានផ្ទុកឯកសារនៃដំណើរជីវិតនៃកីឡាលើកដុំដែករបស់នាង និងការតស៊ូមតិដើម្បីផ្លាស់ប្តូរក្រឹត្យក្រមសំលៀកបំពាក់កីឡាឲ្យស្របទៅនឹងការស្លៀកពាក់តាមក្រឹត្យក្រមសាសនាឥស្លាម។

៥
នាង Mariam Shareefy បានបង្កើតសាលារៀនមួយឈ្មោះហៅកាត់ថា AERCS (សាលារៀនសហគ្រិនភាព និងការឡើងភ្នំអាហ្វហ្គានីស្ថាន ដែលជាអង្គការមិនរកប្រាក់ចំណេញ និងបានផ្តល់សេវាការឡើងភ្នំដើម្បីអភិវឌ្ឍសហគ្រិនវ័យក្មេងក្នុងប្រទេសអាហ្វហ្គានីស្ថាន។

៦
នាង Mariam Shareefy ដែលកំពុងដើរឡើងភ្នំនៅខាងឆ្វេង ហ្វឹកហាត់កីឡាឡើងភ្នំនៅតំបន់ Boulder រដ្ឋ Colorado ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

៧
នាង Mariam Shareefy ក្នុងតំបន់ Boulder រដ្ឋ Colorado បានបង្កើតសាលារៀនមួយឈ្មោះហៅកាត់ថា AERCS (សាលារៀនសហគ្រិនភាព និងការឡើងភ្នំអាហ្វហ្គានីស្ថាន ដែលជាអង្គការមិនរកប្រាក់ចំណេញ និងបានផ្តល់សេវាការឡើងភ្នំដើម្បីអភិវឌ្ឍសហគ្រិនវ័យក្មេងក្នុងប្រទេសអាហ្វហ្គានីស្ថាន។

៨
នាង Mariam Shareefy ឡើងភ្នំនៅប្រទេសអាហ្វហ្គានីស្ថាន។