ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះ​រាជអាជ្ញា​គាំទ្រ​ការ​បង្ហាញ​ជនសង្ស័យ​ក្នុង​រឿង​ក្តី​០០៣


Tunis müxalifətinin lideri Çokri Beleyd qüllə ilə vurulduqdan dərhal sonra ambulans maşına qoyulur.  6 fevral, 2013.
Tunis müxalifətinin lideri Çokri Beleyd qüllə ilə vurulduqdan dərhal sonra ambulans maşına qoyulur.  6 fevral, 2013.

លោក ​អ៊ែនឌ្រូ ខេលី (Andrew Cayley) សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​បាន​ស្នើ​សុំ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម​បង្ហាញ​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​ដ៏​ចម្រូង​ចម្រាស ហើយ​ទាមទារ​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ជា​បន្ថែម​ទៀត។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទាមទារ​ដើម្បី​ផលប្រយោជន៍​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការ​វិវត្តន៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដោយ​ខ្លួន​យល់​ឃើញ​ថា ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ បាន​លើក​ឡើង​ផង​ដែរ​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​ខ្វះ​ការ​ជូន​ដំណឹង​ដល់​សាធារណៈជន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០៣​ និង​សំណុំ​រឿង​០០៤។

កាលពី​ថ្ងៃទី​២៩​ខែ​មេសា ​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ថា​ ខ្លួន​បាន​បិទ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​រួច​រាល់​ហើយ​ ដោយ​មាន​សំណុំ​ឯកសារ​ភស្ដុតាង​ចំនួន ២.០០០​ដែល​មាន​ជាង​៤៨.០០០​ទំព័រ។ ក៏ប៉ុន្ដែ​សហ​ចៅក្រម​ទាំងពីរ​មិន​បាន​បង្ហាញ​ពី​ភិនភាគ​នៃ​ជន​សង្ស័យ​ដែល​នៅ​ក្រោម​យុត្តាធិការ​នៃ​ការ​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ អ៊ែនឌ្រូ ខេលី បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃច័ន្ទ​នេះ​ថា សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ស្នើ​សុំ​ឲ្យ​កោះ​ហៅ​ និង​សួរ​ចម្លើយ​ជនសង្ស័យ​នានា​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លេខ​០០៣​ព្រមទាំង​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​នោះ​ថា​ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​សួរ។

នៅ​ក្នុង​នោះ​ដែរ​សហព្រះរាជ្ញា​សញ្ជាតិ​អង់គ្លេស​ដដែល​ បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ស្ដាប់​ចម្លើយ​សាក្សី​សក្ដានុពល​បន្ថែម​ទៀត​ និង​ស្ដាប់​ចម្លើយ​ឡើង​វិញ​នូវ​សាក្សី​ដែល​បាន​កំណត់​ក្នុង​សំណុំ​រឿង​០០២។ បន្ថែម​ពីនោះ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ ក៏​បាន​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ពិនិត្យ​បន្ថែម​លើ​ទីតាំង​ឧក្រិដ្ឋកម្ម​រួមទាំង​កន្លែង​កប់​សាកសព​ ដាក់​ភស្ដុតាង​បន្ថែម​ និង​សាក​សួរ​បន្ថែម​អំពី​ការ​ចូលរួម​របស់​ជនសង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​នានា។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​មិនទាន់​បាន​ទទួល​សំណើ​របស់​សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​នៅ​ឡើយ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«សហ​ចៅក្រម​ស៊ើបអង្គេត ​គាត់​បាន​ជម្រាប​ថា មិ​នទាន់​ឃើញ​គាត់​ផ្ញើ​អ្វី​ទេ​ មក​ដល់​ពេល​ហ្នឹង។ យើង​អត់​ដឹង​ជំហរ​ចៅក្រម​ស៊ើប​ គាត់​ព្រម​ធ្វើ​ទៅ​តាម​ការ​ស្នើ​សុំ​ ឬ​ក៏​គាត់​មិន​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ។ អញ្ចឹង​កិច្ចការ​នេះ ​វា​ត្រូវ​ទៅ​ឧទ្ធរណ៍»។

សូម​បញ្ជាក់​ថា​ ការ​ស្នើ​សុំ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម និង​បង្ហាញ​អត្តសញ្ញា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​របស់​សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ​ពុំមាន​ការគាំទ្រ​ពី​ភាគី​កម្ពុជា​ទេ។ លោកស្រី ​ជា លាង​ សហ​ព្រះរាជ​អាជ្ញា​ជាតិ​ បាន​ជំទាស់​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​បន្ថែម​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​ ដែល​គេ​មើល​ឃើញ​ថា ​គឺជា​ការ​ដើរ​តាម​ជំហរ​បស់​រដ្ឋាភិបាល។

លោក​ រាជ សម្បត្តិ ​បញ្ជាក់​ថា ​លោកស្រី​ជា លាង ​នៅ​តែ​រក្សា​ជំហរ​នេះ​ដដែល។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​លោក​ អ៊ែនឌ្រូ ខេលី ​បាន​លើក​ឡើងថា ​ឧក្រិដ្ឋកមុ្ម​នៅ​ក្នុង​សំណុំ​រឿង​០០៣​ ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ឧក្រិដ្ឋកម្ម ​និង​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សំណុំរឿង​០០២​ ដូចជា​ មន្ទីរ​សន្ដិសុខ​ស២១​ ការដ្ឋាន​សាងសង់​ព្រលាន​យន្ដហោះ​ខេត្ត​កំពង់ឆ្នាំង​ ការ​បោស​សម្អាត​ភូមិភាគ​បូព៌ា​ ភូមិ​ភាគ​កណ្ដាល​ ភូមិភាគ​ឧត្តរ​ថ្មី ​ការ​វាយ​លុក​លុយ​ចូល​ប្រទេសវៀត​ណាម ​បូករួម​ទាំង​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្ដិសុខ​ក្នុង​តំបន់​ភ្នំពេញ​ ខេត្ត​កំពង់សោម​ រតនគិរី ​និង​ ការ​ចាប់​ខ្លួន​ជន​បរទេស​ជាដើម។

រហូត​មកទល់​ពេលនេះ​ មាន​អតីត​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរ​ក្រហម​ និង​សាច់ញាតិ​ជនរងគ្រោះ​សរុប​ចំនួន​ពីរនាក់​បាន​បើក​កកាយ​អត្តសញ្ញាណ​លោក ​មាស មុត​ អតីត​មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​ និង​លោក ស៊ូ ម៉េត ​អតីត​មេបញ្ជាការ​កងទ័ព​អាកាស​ខ្មែរ​ក្រហម​ថា​ ពួកគេ​ស្ថិត​ជាជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣។ ក៏ប៉ុន្ដែ​សាលាក្ដី​ខ្មែរក្រហម​បាន​បង្ហាញ​ថា​ ពុំទាន់​មាន​ជនសង្ស័យ​ណា ម្នាក់​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ទេ៕

XS
SM
MD
LG