ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្រ្តាចារ្យ​មើល​ឃើញ​ការ​ជំពាក់​ជំពិន​នយោបាយ​ក្នុង​ជម្លោះ​កម្ពុជា​និង​ថៃ


بھوت میلے میں شرکت سے انھیں بھوت پریت سے چھٹکارا حاصل ہو جاتا ہے
بھوت میلے میں شرکت سے انھیں بھوت پریت سے چھٹکارا حاصل ہو جاتا ہے

ខណៈ​ពេល​មាន​ការ​ព្យាយាម​ពី​អាស៊ាន​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​មែន​ តែ​អ្នក​វិភាគ​របស់​ប្រទេស​ថៃ​ម្នាក់​អះអាង​ថា​ដំណោះ​ស្រាយ​មួយ​អាច​កើតមាន​ឡើង​គឺ​ពឹង​ផ្អែក​លើ​នយោ​បាយ​ផ្ទៃ​ក្នុង​ថៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​បណ្ឌិត​ ធីទីណាន់​ ពង្សុធីរក្ស (Thitinan​ Pongsudhirak)​ សាស្ត្រា​ចារ្យ​មួយ​រយៈ​ពេល​ខ្លី​នៃ​សាលា​សិក្សា​កិច្ចការ​អន្តរជាតិ​ជាន់​ខ្ពស់​ SAIS​ នៃ​សាកល​វិទ្យា​ល័យ John Hopkins ស.រ.អា ​ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​បញ្ញវ័ន្ត​ សាស្ត្រា​ចារ្យ​ អ្នក​មាន​មុខ​មាត់​ផ្សេងៗ​ទៀត​ ក្នុង​រដ្ឋធានី​ Washington​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​មាន​ការ​ចែក​គំនូស​ផែនទីដែល​ប្រទេស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា​នោះ​ផង​ដែរ។

«ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​ការផ្តោត​ការយក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ជា​បញ្ហា​បែក​បាក់​ក្នុង​ទី ក្រុង​បាង​កក។​ មាន​ការ​ព្យាយាម​ខ្លះ​ដោយ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ក៏​ប៉ុន្តែ​កិច្ច​ប្រឹង ប្រែង​របស់​ឥណ្ឌូ​នេស៊ី​ឥឡូវ​នេះ​ត្រូវ​រារាំង​ដោយ​សម្ព័ន​ប្រជា​រាស្រ្ត​ដើម្បី​ប្រជា​ធិប តេយ្យ ​PAD, ​ដោយ​សន្លឹក​បៀ​អ្នក​ជាតិ​និយម​ ដែល​ក្រុម​ PAD ​កំពុង​លេង»។

សម្ព័ន្ធ​ប្រជា​រាស្រ្ត​ដើម្បី​ប្រជា​ធិបតេយ្យ ​PAD ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​ដែល​គាំទ្រ រដ្ឋា​ភិបាល​ លោក​នាយក​រដ្ឋ​មន្ត្រី​អាប់ភីស៊ីត​ វីចាជីវ៉ា​បច្ចុប្បន្ន​ តែ​ក្រោយ​មក​ត្រូវ​គេ ដឹង​ថា​បែរ​ជា​ងាក​ទៅ​រិៈគន់​ រដ្ឋា​ភិបាល​ខ្លួន​ទៅ​វិញ​នៅ​ពេល​កម្ពុជា​មាន​ប្រៀប​រឿង​ជម្លោះ​ព្រំដែន​ លើ​ឆាក​អន្តរ​ជាតិ​និង​នៅ​ពេល​ដែល​ថៃ​ជិត​រៀបចំ​ការ​បោះ​ឆ្នោត

ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា​គណបក្ស​ប្រឆាំង​ភឿ​ថៃ​ដែល​គាំទ្រ​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ត្រូវ​គេ​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​មួយ​កាល​ពី ឆ្នាំ​២០០៦ ​មាន​ប្រជាប្រិយភាព​ខ្ពស់​អាច​ទទួល​ជ័យ​ជម្នះ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ។

លោក​ ធីទីណាន​ ទស្សន៍ទាយ​ថា​ បញ្ហា​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​មិន​អាច​មាន ដំណោះ​ស្រាយ​បាន​មុន​ពេល​បោះ​ឆ្នោត​ដែល​គេ​គ្រោង​នឹង​ដំណើការ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​បាន​ទេ​ ក្រោយ​ពី​សភា​ថៃ​ត្រូវ​ចប់​អាណត្តិ​នៅ​ខែ​ធ្នូ​ខាង​មុខ។ ម្យ៉ាង​ទៀត​លោក​ ធីទីណាន ​ ក៏​បាន​បន្ថែម​ដែរ​ថា​ថៃ​ក៏​ទំនង​ជា​គ្មាន​ការបោះ​ឆ្នោត​តែ​ជា ជំនួស​អាច​នឹង​មាន​រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​មួយ។​ ហើយ​ក្រុម​ទាហាន​ថៃ ដែល​មាន​អំណាច​និង​អាច​មាន​តួនាទី​អន្តរាគមន៍​ដែល​ លោក​អះអាង​ថា​នឹង «ច្របូក​ច្របល់» ​ខ្លាំង​ក្នុង​ប្រទេស​ថៃ​ពេល​នោះ។

«ដូច្នេះ​មុន​ពេល​បោះ​ឆ្នោត​គ្មាន​ដំណោះ​ស្រាយ បើ​គ្មាន​ដំណោះ​ស្រាយ​អ្វី​កើត ឡើង​បន្ទាប់​ទៀត?​ ពី​ព្រោះ​ពេល​នោះ​អាច​មាន​រដ្ឋ​ប្រហារ។​ ប្រសិន​បើ​គ្មាន​ការ បោះ​ឆ្នោត​នឹង​មាន​រដ្ឋា​ភិបាល​បែប​ណា​មួយ។​ វា​អាច​ជា​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​ឬ​ ទម្រង់​ណា​មួយ​ ក៏​ប៉ុន្តែ​បន្ទាប់​ទៅ​គេ​ត្រូវ​តែ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ឬ​ព្យួរ​មាត្រា​មួយ ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​នេះ​អាច​បង្កើត​បាន​ក្រៅ​ក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញ»។

កម្ពុជា​និង​ថៃ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​គ្នា​ឈាន​ដល់​ការវាយ​ប្រយុទ្ធ​គ្នា​ដោយ កង​ទ័ព​ជា​ច្រើន​លើក​ដោយ​សារ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​រំលោភ បំពាន​ បូរណភាព​ទឹក​ដី​ ជា​ពិសេស​ដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា ដែល​ ជា​បេតិក​ភណ្ឌ​ពិភព​លោក។ ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ធ្ងន់ធ្ងរ​ចុង​ក្រោយ​ចំនួន​៤ ថ្ងៃ​ កាល​ ពី​ខែ​ដើម​ខែ​កុម្ភៈ​ ដែល​បាន​បង្ក​ឲ្យ​មាន​ស្លាប់​របួស​ទាំង​សង​ខាង ខូចខាត​ ដល់​ប្រាសាទ​ព្រះវិហារ​និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​រស់​នៅ តាម​ ព្រំដែន​ នោះ​ បាន​នាំ​ឲ្យ​មាន​អន្តរា​គមន៍​ជាបន្ទាន់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ និង​ អាស៊ាន​ ដើម្បី​បញ្ឈប់​ការវាយ​ប្រយុទ្ធ​គ្នា​ និង​ដោះ​ស្រាយ​តាម​យន្តការ​អាស៊ាន។

សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ដែល​ប្រទេស​ឥណ្ឌូ​នេស៊ី​ឆ្នាំ​នេះ​ជា​ប្រធាន​បាន​ព្យាយាម​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​ប្រទេស​ទាំង​ពីរ​តាម រយៈ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​នៅ​ឥណ្ឌូនេស៊ី​ ក៏​ប៉ុន្តែ​កិច្ច ចរចា​ ដែល​រដ្ឋា​ភិបាល​ថៃ​ និង​កម្ពុជា​បាន​ព្រម​ព្រៀង​ទៅ​ហើយ​នោះ​ ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ដោយ​សារ​ក្រុម​យោធា​ដ៏​មាន​អំណាច​ខ្លាំង​ក្នុង​ប្រទេស​ថៃ បាន​បដិ​សេធ​មិន​ព្រម​ទៅ​ចរចា​ដូច​ការ​គ្រោង​ទុក​ តែ​ចង់​ចរចា​ទ្វេភាគី​ជា​មួយ

ភាគី​យោធា​កម្ពុជា​ លើ​ទឹកដី​ប្រទេស​ទាំង​ពីរ​ក្រៅពី​ការ​បញ្ជាក់​ថា​មិន​ត្រូវការ​តួនាទី​អាស៊ាន​និង​អ្នក​សង្កេត​ការណ៍​អាស៊ាន​មក​កាន់​តំបន់​ជម្លោះ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​ដែរ​នោះ។

ថ្លែងក្នុង​កិច្ច​ពិភាក្សា​ដែល​រៀបចំ​ដោយ​អង្គការស្រាវជ្រាវ East-West​ Center​ ដដែល​ស្តី​ពី​បញ្ហា​ជម្លោះ​កម្ពុជា-ថៃ​ដ៏​រសើប​ ដែល​គ្មាន​ភាគី​កម្ពុជា​ឬ​អាស៊ាន​ចូល​រួម​ លោក​ធីទីណាន​ជា​សាស្ត្រាចារ្យ​ជំនួយ​នៃ​សាកល​វិទ្យា​ល័យ​ថៃ​ Chulalongkorn​ និង​ជា នាយក​វិទ្យា​ស្ថាន​ស្រាវជ្រាវ​សន្តិសុខ​និង​កិច្ចការ​អន្តរ​ជាតិ ​(Institute ​of ​Security and ​International​ Studies)​ បាន​អះអាង​ថា​ជា​ការ​ប្រថុយ​ប្រថាន​សម្រាប់​សមាគម​អាស៊ាន​ ពេល​រក​ដំណោះ​ស្រាយ​មិន​បាន​ ហើយ​ការវាយ​ប្រយុទ្ធ​គ្នា​នៅ​បន្ត។

លោ​ក ​Michael ​Yahuda ​អ្នក​ស្រាវជ្រាវ​មួយ​រយៈ​ពេល​ខ្លី​នៃ​សាកល​វិទ្យា​ល័យ ចច​ វ៉ាស៊ីនតោន​ និង​ជា​សាស្ត្រ​ចារ្យ​ដែល​ចូល​និវត្តន៍​នៃ​សាកល​វិទ្យា​ល័យ​សេដ្ឋ កិច្ច​ ទី​ក្រុង​ឡុងដ៍​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ កម្ពុជា​ថៃ កាល​ពី​ ថ្ងៃ​សុក្រ​ដែរ។​ លោក​ បាន​ថ្លែង​ប្រាប់​ VOA ​ផ្នែក​ខេមរ​ភាសា​បន្ទាប់​ពី បញ្ចប់​កិច្ច​ពិភាក្សា​ក្នុង​ដំណើរ​ប្រញាប់​ថា​ រឿង​ជម្លោះ​កម្ពុជា​និង​ថៃ​ជា​ជម្លោះ​ប្រវត្តិ​សាស្ត្រ​ ហើយ​មិន​មែន​ជា​ជម្លោះ​អត្ត​សញ្ញាណ​នយោ​បាយ​ដូច​ចិន​ នឹង​កូរ៉េ ខាង​ជើង​ទេ។ លោក​ក៏​បង្ហាញ​ការជឿ​ជាក់​ផង​ដែរ​ថា​រឿង​នេះ​អាច​ដោះ​ស្រាយ បាន​ គឺ​ពឹង​ផ្អែក​លើ​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​ថៃ៖

«ខ្ញុំ​គិត​ថា​ វា​មិន​មែន​ជា​អ្វី​ដែល​អាច​ដោះ​ស្រាយ​បាន​ឆាប់ៗ​នោះ​ទេ។​ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ដែល​និង​បន្ត​មួយ​រយៈ​ពេល​ទៅ​មុខ​ទៀត។​ ហើយ​ដរាប​ណា​ដែល​នយោ​បាយ​ ថៃ​នៅ​តែ​មាន​ជម្លោះ​និង​មិន​ច្បាស់​លាស់​ នោះបញ្ហា​នេះ​នឹង​មិន​អាច​ចប់​ទេ»។

ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ប្រកាស​អំពី​ការ​អស់​ភាព​អត់​ធ្មត់​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​រក ដំណោះ​ស្រាយ​ព្រំដែន​ទ្វេ​ភាគី​ជា​មួយ​ថៃ​មិន​បាន​សម្រេច​នោះ​បច្ចុប្បន្ន​កំពុង​រុញ បញ្ហា​ទៅ​លើ​សមាគម​អាស៊ាន​ និង​ឥណ្ឌូ​នេស៊ី​ជា​ប្រធាន។ តែ​ក្រុម​មន្ត្រី​កម្ពុជា អះអាង​ថ្មីៗ​ថា​ ខ្លួន​កំពុង​រៀប​ចំ​ស្វះ​ស្វែង​រក​ការ​បក​ស្រាយ​ពី​តុលាការ​យុត្តិធម៌ អន្តរ​ជាតិ​ដែល​បាន​ប្រកាស​សាល​ក្រម​កាត់​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​មក​ឲ្យ​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​១៩៦២​ ដើម្បី​បញ្ជាក់​ថា​តើ​ដី​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ដែល​មាន​វិវាទ​នោះ​ ជា​របស់​នរណា?

លោក ​Thitinan ​អះអាង​ថា​ប្រទេស​កម្ពុជា​មាន​ប្រៀប​ខាង​ផ្លូវ​ច្បាប់​ជាង​ថៃ​មែន​តែ​ប្រទេស​ថៃ​ទំនង​ជា​នឹង​មិន​នាំ​យក​បញ្ហា​នេះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ។ ​លោក​មិនបញ្ជាក់​ពី​មូល​ហេតុ​ប្រាប់​ក្រុម​អ្នក​ចូល​រួម​ស្តាប់​លោក​ទេ។ ហើយ​ពេល​ VOA ​ខេមរ​ភាសា​ព្យាយាម​សួរ​លោក​បន្ថែម​ លោក​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត។​ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ផង​ដែរ​ លោក​ ធីទីណាន​ពន្យល់​ជា​ច្រើន​អំពី​បញ្ហា​ប្រវត្តិ​សាស្ត្រ​ បញ្ហា​សាវតារ​នៃ​ការណ៍​ដែល​នាំ​ឲ្យ​មាន​ជម្លោះ ​បញ្ហា​ប្រទេស​ថៃ​មិន​ព្រម​ទទួល​ស្គាល់​ផែនទី​បារាំង-សៀម​ឆ្នាំ​១៩០៤​ បញ្ហា​ការណ៍​ដែល​ចលនា​ជាតិ​និយម​មិន​ព្រម​ទទួល​ស្គាល់​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ ឬ​ MOU​ ឆ្នាំ​២០០០​ ដែល​ រដ្ឋា​ភិបាល​ថៃ​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ បញ្ហា​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ​ថៃ​ មាត្រា​១៩០​មិន​ទទួល​ស្គាល់​ការ​ព្រម​ព្រៀង​ណា​របស់​ រដ្ឋាភិបាល​ដែល​មិន​បាន​ឆ្លង​កាត់​ការ​អនុម័ត​ដោយ​សភា​ជា​ដើម​ ក្រៅ​ពី​មាន​បញ្ហា​ដែល​មាន​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​ជួយ​ក្រុម​មួយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ឲ្យ​មាន​មូលដ្ឋាន​នៅ​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បដិសេធ​ថា​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ​ទេ​ តែ​ធ្លាប់​រអ៊ូរ​ទាំ​ថា​ មាន​ការ​លំបាក​ក្នុង​ការ​ចរចា​ជា​មួយ​រដ្ឋា​ភិបាល​ថៃ​បច្ចុប្បន្ន​ដោយ​សារ​តែ​គ្មាន​លំនឹង​នយោបាយ៕

XS
SM
MD
LG