ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​ក្តី​ដីធ្លី​ឆ្នាំ១៩៩៩​ឡើង​វិញ


ជម្លោះ​ដី​ចំនួន​២៦១.៨២៥​ម៉ែត្រ​ការ៉េ​រវាង​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​ និង​លោក​វរៈ​ សត្ថា​ សញ្ជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨។
ជម្លោះ​ដី​ចំនួន​២៦១.៨២៥​ម៉ែត្រ​ការ៉េ​រវាង​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​ និង​លោក​វរៈ​ សត្ថា​ សញ្ជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨។

នៅ​ថ្ងៃ​អង្គារ​នេះ​ តុលាការ​កំពូល​បានច្រានចោល​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​បាត់បង់​ដីធ្លី​ជាង​២៦​ហិកតា​ទៅ​ក្រុមហ៊ុន​ឯកជន​ និង​បាន​បញ្ជា​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សុំណុំ​រឿង​នេះ​ឡើង​វិញ។

ជម្លោះ​ដី​ចំនួន​២៦១.៨២៥​ម៉ែត្រ​ការ៉េ​រវាង​ប្រជាពលរដ្ឋ​ជាង​៦០០​គ្រួសារ​ និង​លោក​វរៈ​ សត្ថា​ សញ្ជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​នៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨។

លោក​វរៈ​ សត្ថា​មាន​គម្រោង​សម្រាប់​បង្កើត​ទីលាន​ប្រណាំង​សេះ​នៅលើ​ដី​ជម្លោះ​ជាង​២៦​ហិកតា​នេះ។

លោក​ ឌិត​ មន្ទីរ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​ប្រកាស​សាលដីកា​ថា តុលាការ​កំពូល​បាន​សម្រេច​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ និង​បាន​បង្វិល​សំណុំ​រឿង​ក្តី​ទៅ​ឱ្យ​សាលាឧទ្ធរណ៍​ធ្វើ​ការ​ជំនុំជម្រះ​ឡើង​វិញ។

លោក​ យ៉ុង​ ផានិត​ មេធាវី​ជនរងគ្រោះ​ បានថ្លែង​ថា​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ​មាន​គោលបំណង​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គូភាគី​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ។

«តុលាការ​កំពូល​ឃើញ​ថា សាលាឧទ្ធរណ៍​មិន​ទាន់​ស៊ើបអង្កេត​ច្បាស់លាស់​ ហើយ​ត្រូវការ​ស៊ើបអង្កេត​ឡេងវិញ​ ជា​គោលការណ៍​ ដើម្បី​ស្វែងរក​យុត្តិធម៌​ ដោយសារ​សាលាឧទ្ធរណ៍​សម្រេច​ក្តី​អត់ទាន់​ច្បាស់​លាស់​ទៅ​លើ​អង្គច្បាប់។ អង្គ​ច្បាប់​នេះ​បានន័យ​ថា​ស៊ើបអង្កេត​អ្នក​ដែល​បានជា​កម្មសិទ្ធិ​ថាតើ​ខាង​ក្រុមហ៊ុន​ ឬ​ខាង​ប្រជាពលរដ្ឋ»។

ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​បានប្រមូលផ្តុំគ្នា​នៅ​មុខ​តុលាការ​កំពូល​ ដើម្បី​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការប្រកាស​សាលដីកា​របស់​តុលាការ។

ព្រះ​តេជ​គុណ​ ថាច់​ សុវណ្ណារ៉ា​ គង់​នៅ​វត្ត​សាមគ្គីរង្សី​ដែល​បាននិមន្ត​ចូលរួម​នៅក្នុង​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​បាន​មាន​សង្ឃដីការ​ថា៖

«តុលាការ​កំពូល​បានបដិសេធ​ចោល​អ្វី​ដែល​ចោទប្រកាន់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទ្រា មិន​និយាយ​ការពិត។ អញ្ចឹង​ តុលាការ​មិន​អាច​សម្រេច​ក្តី​បាន​ទេ។ អញ្ចឹង​តុលាការ​ត្រូវឱ្យ​មក​ខាង​ប្រជាពលរដ្ឋ​វិញ»។

លោក​ជាង​ ហោ​ មេ​ភូមិ​ទ្រា​បី​បាននិយាយ​ថា ប្រជាពលរដ្ឋ​បានស្វាគមន៍​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ដែល​បង្វិល​សំណុំ​រឿង​ទៅ​ឱ្យ​សាលាឧទ្ធរណ៍​កាត់​សេចក្តី​ឡើង​វិញ។

«ខ្ញុំ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ឥឡូវ​នេះ​សង្ឃឹម​ទាំង​ស្រុង​ថា នៅក្រោយ​សាលាឧទ្ធរណ៍​នឹង​ផ្តល់​ជ័យជម្នះដល់​ប្រជាពលរដ្ឋ។ ពួកខ្ញុំ​សង្ឃឹម​ទាំងស្រុក​ថា តុលាការ​អាច​រក​នីតិវិធី​ដើម្បី​កាត់ឱ្យ​ប្រជាពលរដ្ឋ​ហើយ​មិន​អាច​កាត់ឱ្យ​នាយទុន​ទេ»។

អ្នក​ស្រី​ ​ចេវ​ អេងហាក់​ អាយុ​៥៨​ឆ្នាំ​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​សប្បាយចិត្ត​ ហើយ​ខ្ញុំ​ក៏​អរគុណ​តុលាការ​ ហើយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​ពួកយើង​ប្រជាពលរដ្ឋ​ផង។​ ខ្ញុំ​សូម​សំណូមពរ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ ហើយ​សុំឱ្យ​តុលាការ​ជួយ​ឱ្យ​ខ្ញុំ​មាន​សិទ្ធិ​រស់​នៅ​កុំ​ឱ្យ​ដូច​កាល​ប៉ុល​ ពត​ ត​ទៅ​ទៀត​ ហើយ​ខ្ញុំ​សូម​ឱ្យ​សម្តេច​តេជោ​ និង​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ដែល​ខ្ញុំ​មាន​ទុក្ខលំបាក​បី​ឆ្នាំ​ប្រាំបី​ខែរួច​មក​ហើយ។ ទើប​តែ​ពេល​នេះ​ សម័យ​តេជោ​បានជួយ​ខ្ញុំ​កុំ​ឱ្យ​ខ្ញុំ​មាន​ទឹកភ្នែក​ដូច​កាលពី​បី​ឆ្នាំប្រាំ​ខែ​ត​ទៅ​ទៀត»។

លោកមេធាវី​ សោម​ ច័ន្ទឌីណា​ បានថ្លែង​ថា​លោក​ធ្លាប់បាន​ធ្វើជា​មេធាវី​តំណាង​ឱ្យ​លោក​វរៈ​ សត្ថា​ក្នុង​ជម្លោះ​ដីធ្លី​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ ប៉ុន្តែ​បន្ទាប់មក​ លោក​បានឈប់​ធ្វើជា​មេធាវី។

មន្ត្រី​តុលាការ​ និង​មេធាវី​ជនរងគ្រោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​ និង​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​គ្មាន​មេធាវី​តំណាង​ឱ្យ​លោក​វរៈ​ សត្ថា​ទេ។ លោក​វរៈ​ សត្ថា​ មិន​អាច​ធ្វើ​ទំនាក់ទំនង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។

តុលាការ​ក្រុង​ភ្នំពេញ​បានចេញ​សាលក្រម​កំបាំងមុខ​នៅក្នុង​ខែ​កក្កដា​ ឆ្នាំ​១៩៩៨​ ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​ចាកចេញពី​ដី​ទំហំ​២៦១.៨២៥​ម៉ែក្រ​ការ៉េ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង។ សាលា​ឧទ្ធរណ៍​បាន​ចេញ​សាលដីកា​កំបាំងមុខ​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​១៩៩៩៕

XS
SM
MD
LG