ហ្វូងបាតុករបានដើរដង្ហែតាមផ្លូវនានាក្នុងរាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ហើយបានប៉ះទង្គិចជាមួយប៉ូលិសដែលប្រដាប់ដោយឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងបំពង់បាញ់ទឹក។
ការប៉ះទង្គិចគ្នាក្នុងមហាបាតុកម្ម

១
បាតុករម្នាក់ឈរនៅចន្លោះអណ្តាតភ្លើងឆេះនៅលើផ្លូវមួយក្នុងរាជធានីភ្នំពេញ ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

២
បាតុករម្នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ គប់ដុំថ្ម គ្រាដែលបាតុករម្នាក់ទៀតព្យាយាមយករបាលួសចេញពីផ្លូវ ក្នុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

៣
ប៉ូលិស ប្រើបំពង់បាញ់ទឹក ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុករនៅក្បែរព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

៤
បាតុករដែលគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ រងរបួស ហើយត្រូវបានដឹកទៅមន្ទីរពេទ្យនៅក្បែរព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

៥
បាតុករម្នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញប្រតិកម្ម គ្រាដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងពេលប៉ះទង្គិចគ្នានៅក្បែរព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។

៦
បាតុករម្នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ គេចចេញពីគ្រាប់បែកផ្សែងនៅក្បែរព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។