ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ប្រទេស​អេហ្ស៊ីប​ កម្រិត​នៃចំនួនយុវជន​ និង​ភាព​អស់សង្ឃឹម​កំពុង​តែកើន​ឡើង

យុវជន​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​អេហ្ស៊ីប​ នា​ពេល​បច្ចុប្បន្ន​ មានជាង​៤០ភាគរយ។ រដ្ឋាភិបាលនេះ ត្រូវ​បានគេដឹង​រួចហើយថា​ជា​រដ្ឋាភិបាល​មានចំនួន​ជនស៊ីវិលយ៉ាងច្រើន​ដែលមិន​បានផ្តល់​ផល​ដល់​សង្គម ខណៈពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​នៅ​នឹងត្រឹង​ ហើយ​វិស័យឯកជន​មិនអាច​ស្រូបយក​កម្មករថ្មីៗ​ក្នុងចំនួន​ដ៏ច្រើននេះ​ចូលក្នុង​ទីផ្សារ​ពលកម្ម​ក្នុង​មួយឆ្នាំៗ​អស់ឡើយ។

អ្នក​ដែល​ជួប​នឹង​រឿង​អាក្រក់​នេះ​ គឺ​ក្រុម​យុវជន​ និង​អ្នកធ្លាប់​បាន​សិក្សារៀន​សូត្រ៖ ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​មាន​ប្រព័ន្ធ​ខូច​ខ្ទេចខ្ទី​ ចំនួន​និស្សិត​បញ្ចប់​ការសិក្សា​រាប់​ដូចជា​គ្មាន​ការងារ​ធ្វើគឺ​ច្រើនជាង​ចំនួន​ប្រជាជន​ដែល​ស្ទើរហៅថាអនក្ខរជន​នៅតាម​ប្រទេស​នានា។

លោក​ Hamada Elrasam នៃ​VOA បាន​សន្ទនា​ជាមួយ​យុវជន​មួយចំនួន​នៅ​រដ្ឋធានីគែរ​អំពី​ជីវិតរស់នៅ​ និង​ទស្សនៈ​វិស័យ​របស់​ពួកគេ​សម្រាប់​ពេល​អនាគត។

XS
SM
MD
LG