បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជំុវិញពិភពលោក ២៦ តុលា ២០១៧។
រូបភាពជុំវិញពិភពលោក ២៦ តុលា ២០១៧

១
រទេះមហាជ័យ ត្រូវបានគេអូសនៅក្នុងក្បួនដង្ហែសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej មុនពេលពិធីបូជាមកដល់ នៅខាងមុខរាជវាំង ក្នុងទីក្រុងបាងកក។

២
ការបាញ់កាំភ្លើងត្បាល់នៅជិតទីតាំងបូជាសពអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលធ្វើឡើងបន្ទាប់ពីមានការដង្ហែសព នៅក្នុងទីក្រុងបាងកក។

៤
បាតុករម្នាក់គ្រវីកាំបិតផ្គាក់ និងកាំបិតតូច ដើម្បីត្រៀមជម្នះលើគ្រាប់បែកផ្សែងក្នុងការប៉ះទង្គិចគ្នាមួយជាមួយប៉ូលិសក្នុងតំបន់ Kibera នៃក្រុងណៃរ៉ូប៊ី។ ពលរដ្ឋកេយ៉ាប្រជ្រៀតគ្នាចូលទៅមណ្ឌលបោះឆ្នោតនៅក្នុងការបោះឆ្នោតឡើងវិញ ដែលធ្វើឲ្យប្រទេសនេះមានការបែងចែក ស្របពេលដែលមានការប៉ះទង្គិចគ្នាជាច្រើនកន្លែង ហើយក្រុមអ្នកគាំទ្របក្សប្រឆាំងមិនព្រមនៅស្ងៀមតាមការអំពាវនាវ ហើយបានរារាំងដល់ការបោះឆ្នោត។

៥
លោក Tom Morgan មកពីក្រុមហ៊ុន The Adventurists ឬអ្នកផ្សងព្រេងដែលមានមូលដ្ឋាននៅទីក្រុង Bristol កំពុងជិះលើកៅអីដែលចងភ្ជាប់ទៅនឹងបណ្តុំប៉េងប៉ោង នៅជិតទីក្រុង Johannesburg ប្រទេសអាហ្វ្រេិកខាងត្បូង។

៦
អ្នកកាន់សាសនាហិណ្ឌូកំពុងលាបម្ស៉ៅពណ៌ក្រហមឆ្អៅនៅលើចិញ្ចើមប្តីរបស់ខ្លួន នៅពេលពួកគេសម្តែងពីធីសាសនានៅលើដងទន្លេ Yamuna ក្នុងពិធីបុណ្យ Chhath Puja នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

៧
សេះពូជប្រទេសអ៊ីស្លង់២ក្បាល លេងនៅជិតក្រោលរបស់វាក្នុងក្រុង Wehrheim ជិតក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
ក្រុមអ្នកកាន់ទុក្ខថៃ កាន់រូបថតអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងពិធីហែសពព្រះ អង្គ ក្នុងក្នុងពីធីបូជាសព នៅទីក្រុងបាងកក ប្រទេសថៃ។

៩
ឡាន Bloodhound មានល្បឿនលឿនជាងសំឡេង ដែលគ្រោងនឹងក្លាយជាឡានជាប់កំណត់ត្រាមានល្បឿន១០០០ម៉ៃល៍ក្នុងមួយម៉ោង ត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅព្រលានយន្តហោះ Newquay ចក្រភពអង់គ្លេស។

១០
សត្វត្រដក់២ក្បាលឈរនៅជិតគ្នានៅលើសំបុករបស់វា ក្នុងក្រុង Zerbolo ប្រទេសអ៊ីតាលី។

១១
មេសត្វខ្លាធំ Maruschka (នៅក្រៅរូប) និងកូនទាំង៤របស់វា ជួបជាមួយខ្លាធំឈ្មោលឈ្មោះថា Yasha ជាលើកដំបូងនៅក្នុងសួនសត្វ Hagenbecks ក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

១២
តារាចម្រៀង Grace Jones កំពុងសម្រួលមួយករបស់នាង នៅពេលនាងមកដល់ពិធីសម្ពោធខ្សែភាពយន្តរបស់នាងនៅអង់គ្លេស ឈ្មោះថា «Grace: Jones Bloodlight and Bami» នៅទីក្រុងឡុង ចក្រភពអង់គ្លេស។