ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​ជា​ច្រើន​មិន​យល់​អំពី​ប្រព័ន្ធ​បោះឆ្នោត


A Free Syrian Army fighter carries ammunition for a B-10 recoilless gun in the Haresta neighborhood of Damascus, Syria.
A Free Syrian Army fighter carries ammunition for a B-10 recoilless gun in the Haresta neighborhood of Damascus, Syria.

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ប្រឈម​នឹង​កង្វះ​ការ​យល់​ដឹង​អំពី​ដំណើរ​ការ​បោះឆ្នោត​ និង​ការ​មិន​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ខណៈ​ដែល​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​ឆ្នាំ​២០១២​កំពុង​តែ​បន្ត។ របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១​ ខែ​តុលា​ ដល់​ថ្ងៃ​ទី២ ​ខែ​ធ្នូ ​ឆ្នាំ​២០១០​បាន​បង្ហាញ​ថា​ មនុស្ស​ជាង​៧៣០​នាក់​នៅ​វេទិកា​ក្នុង​ខេត្ត​បាត់ដំបង រតនគីរី តាកែវ និង​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ពួក​គាត់​ប្រឈម​នឹង​ការ​ខ្វះ​ការ​យល់ដឹង​អំពី​ដំណើរការ​បោះឆ្នោត​ ការ​មិន​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​បោះឆ្នោត​ដែល​ត្រូវ​បាន​ពិចារណាថា មិន​ធានា​ដល់​ការ​ចូល​រួម​ស្មើគ្នា និង​ក្តី​បារម្ភ​អំពីសមាសភាព​ និង​ឯករាជ្យភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក កុយ ​ប៊ុនរឿន ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ជួប​ការ​លំបាក​ នឹង​ដំណើរការ​បោះឆ្នោត​ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ និង​អាជ្ញាធរ​រដ្ឋ​មិន​បាន​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​អំពី​គោលការណ៍​បោះឆ្នោត​នេះ​ទេ។

«យើង​ត្រូវ​រៀប​ចំ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​ ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​និង​សិទ្ធិ​បោះឆ្នោត​ដើម្បី​គាត់​មាន​លទ្ធភាព​បែប​ហ្នឹង​គឺ​អាជ្ញាធរ​របស់​រដ្ឋ​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»។

លោក ​ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់ដឹង​អំពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​បោះឆ្នោត។ លោក​ទេព​ នីថា ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចុះ​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ថ្មី​ចំនួន​៤៦​ម៉ឺន​នាក់​ ពី​ចំនួន​ប៉ាន់ស្មាន​ ៤៧​ម៉ឺន​នាក់។

លោក ​ទេព ​នីថា ​បាន​បន្ថែម​ថា​លទ្ធផល​ នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់ដឹង​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​បោះឆ្នោត។

«ទាំង​អ្នក​មាន​ទី​លំនៅ ​និង​ទាំង​អ្នក​គ្រប់​អាយុ​តែង​តែ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ​ហើយ​នេះ​ជា​ការ​យល់ដឹង​របស់​គាត់ ​ហើយ​សំខាន់​បំផុត ​អ្នក​ផ្លាស់​ទីលំនៅ​ទៅ​នៅ​កន្លែង​ថ្មី​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ន័យ​ថា​ គាត់​ដឹង​ពី​សិទ្ធិ​ និង​តួនាទី​របស់​គាត់​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ»។

លោក ​ហង្ស ​ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃគណៈកម្មាធិការ​អព្យាក្រឹត្យ និង​មិនលម្អៀង​ដើម្បី​ការ​បោះឆ្នោត ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា បាន​ថ្លែង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​ពង្រឹង​ហើយ​ពង្រឹង​ទៀត​រហូត​ដល់​សាធារណជន​ទទួល​យក​បាន​នូវ​អ្វី​ដែល​ជា​ការ​ចាត់​ចែង​ការងារ​របស់​ខ្លួន។

«ខ្ញុំ​យល់​ថា កម្ពុជា​ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​នៃ​ការ​បោះឆ្នោត​នៅ​តែ​ត្រូវ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ បាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ពុំទាន់​យល់​បាន​ច្បាស់លាស់​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។ ហើយ​ពាក់​ព័ន្ធ​នឹង​របាយការណ៍​ថា​ វា​នៅ​តែ​មាន​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត។ ​ខ្ញុំ​គិត​ថា​ ក៏​មាន​ដែរ​នៅ​ក្នុង​សង្គម​កម្ពុជា​ជា​ធម្មតា។ ការ​បង្ហាញ​គំនិត​ និង​ការ​មិន​ទុក​ចិត្ត​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប»។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នៅ​ឆ្នាំ​២០១២​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រនៅ​ឆ្នាំ​២០១៣៕

XS
SM
MD
LG