ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​សិទ្ធិ​មនុស្សចុះ​ថយ​​នៅ​អាស៊ី


សកម្មជន​ចិន​ចាកចេញ​ពី​ប្រទេសខ្លួន។
សកម្មជន​ចិន​ចាកចេញ​ពី​ប្រទេសខ្លួន។

ក្រសួង​ការបរទេស​ស.រ.អ. ឲ្យ​ដឹង​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​បាន​ចុះ​ថយ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ថា​ប្រទេស​វៀតណាម​ក៏​បន្ដដាក់​កម្រិត​យ៉ាង​តឹង​រឹង​ទៅ​លើ​សិទ្ធិ​ផ្នែក​នយោបាយ​ហើយនឹង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែរ។ ទន្ទឹម​នឹង​នេះ ក្រសួង​កាឋរ​បរទេស​កោត​សរសើរ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា​ដែល​ល្អ​ជាង​មុន​នៅ​ក្នុង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ហើយ​នឹង​ការ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ របស់​អតីត​ស្ថ្រី​ជាប់​ឃុំឃាំង​ ដ៏​មាន​ឈ្មោះ​ល្បី​លោក​ស្រីអង់ សាន​សូជី​ដែល​ជា​មេ​ដឹក​នាំ​ប្រជាធិបតេយ្យ។

ស.រ.អ៖ លោក​ស្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ស.រ.អ. ហ៊ីល្លីរី គ្លីនតុន និយាយ​ថាឆ្នាំ​២០១១​ជា​ឆ្នាំ​ជ្រួល​ច្របល់​និង​សំខាន់សម្រាប់​ជន​ណា​ដែល​សិទ្ធិ​មនុស្ស​មាន​ហានិភ័យ​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​នឹង​សម្រាប់​ជន​ណា​ដែល​ខិតខំ​ប្រឹង​ប្រែង​រ៉ាប់រង​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ដោយមានព្រិត្ដិការណ៍​ជា​ច្រើន​បាន​កើត​ឡើង​ពី​ការ​បដិវត្ដន៍​នៅ​មជ្ឈឹម​បូព៌ា​ទៅ​ដល់​កា​កែ​ទម្រង់​នៅ​ប្រទេស​ភូមា​ចាប់​ផ្ដើម​ដោយ​សិទ្ធិ​មនុស្ស។

ចិន៖ គេ​រាយការណ៍​មក​ថា​បង​ប្រុស​របស់​លោក​ឆិន កុងឆិន (Cheng Guangcheng) សកម្មជន​ចិន​ពិការ​ភ្នែកបាន​រត់​ចេញ​ពី​ភូមិ​ដែល​មាន​ការ​យាម​រឹង​មាំ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​ហើយ​ ដើម្បី​ស្ថែង​រក​យបល់​ផ្នែក​ច្បាប់​អំពី​វិធី​ការពារ​កូន​ប្រុស​របស់​លោក​ពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​ការ​ចៅទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ដើម្បី​សងសឹក។

ភូមា៖ ក្រោយ​ពី​បាន​ថ្កោល​ទោសការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា​ជា​ច្រើន​ឆ្នាំ​មក​ ក្រសួង​ការ​បរទេស​ស.រ.អ.បាន​យក​ការ​កែ​ទម្រង់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ប្រជាពលរដ្ឋ​បះ​បោរ កែ​ទម្រង់​ប្រទេស​ភូមា​គួរ​ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​ដល់​សង្គម​បិទជិត​ដូច​ជា​ប្រទេស​កូរ៉េខាង​ជើង​។ល។

អ៊ូរ៉ង់៖ ប្រទេស​មាន​អំណាច​ប្រាំ​មួយ​ធ្វើ​ការ​ចរចា​គ្នា​ជា​មួយ​ប្រទេស​អ៊ូរ៉ង់​នៅ​ទី​ក្រុង​បាកហាត (Baghdad)ហើយ​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ចរចា​គ្នា​មួយ​លើក​ទៀត​នៅ​ទី​ក្រុង​ម៉ូស្គូ​នៅ​ខែ​ក្រោយ​ដើម្បី​ខិតខំ​ប្រឹង​ប្រែង​ដោះស្រាយ​កង្វល់​របស់​អន្ដរជាតិ​អំពី​កម្មវិធី​នុយគ្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

ស.រ.អ.៖ និយាយ​ថា​ក្រុម​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ធ៊ិនធឺណិត ខិតខំ​ប្រឹង​ប្រែងទប់​ស្កាត់​ការ​ឃោសនា​អកុសល​របស់​ពួក​អាល់​កៃដា​តាម​ប្រព័ន្ធ​អ៊ិនធឺណិតដែល​ដាក់​ផ្សាយ​តាម​គេហទំព័រ​របស់​កុលសម្ព័ន្ធ​យេមែន​។

បូសនៀ៖ អតីត​ស្នងការ​ប៉ូលិស​សឺប បូសនៀ (Serbe Bosnia)ម្នាក់​ដែល​ត្រូវ​ជាប់​ចោទ​ក្នុង​បទ​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​សម្លាប់​ក្រុម​ជនជាតិ បូសនៀ អ៊ីស្លាម (Bosnie Islam)នៅ​ឆ្នាំ​១៩៩៥​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ប្រទេស​កំណោះត​របស់​គាត់​វិញ។

XS
SM
MD
LG