បណ្តុំព័ត៌មានជារូបភាពនៃព្រឹត្តិការណ៍នានាមកពីជំុំវិញពិភពលោក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។ ២១ កក្កដា ២០១៧។
រូបភាពជុំវិញពិភពលោក ២១ កក្កដា ២០១៧

១
ពលរដ្ឋនេប៉ាល់ដុតរូបបីសាច Ghantakarna ដើម្បីបណ្តេញវិញ្ញាណខ្មោចព្រាយ ក្នុងពីធីបុណ្យ Ghantakarna នៅក្រុង Bhaktapur ប្រទេសនេប៉ាល់។

២
សត្វខ្លារខិន កំពុងចាប់ត្រីមួយនៅពេលវាហែលក្នុងទីធ្លាក្នុងសួនសត្វ Pessac នៅជាយក្រុង Bordeaux ប្រទេសបារាំង។

៣
ស្ត្រីម្នាក់កំពុងហាលម្ទេសនៅក្នុងភូមិមួយក្នុងស្រុក Wuyuan ខេត្ត Jiangxi ប្រទេសចិន។

៤
កីឡាការនីអ៊ុយក្រែនសម្តែងក្នុងការលោតទឹកផ្នែកស្ត្រីនៅក្នុងការប្រកួតពាន់រង្វាន់កីឡាលោតទឹក FINA World Championships លើកទី១៧ ក្នុងកីឡដ្ឋាន City Park ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

៥
សត្វស្វាមួយប្រភេទកំពុងដេកនៅលើមែកឈើក្នុងថ្ងៃដ៏សែនក្តៅមួយនៅសួនសត្វ Zhengzhou ក្នុងខេត្ត Henan ប្រទេសចិន។

៦
Cherish Johnson ដែលស្លៀកពាក់ជាតួ Sally នៅក្នុងរឿង The Nightmare Before Christmas និងនាង Megan Severns ដែលតែងខ្លួនជាតួអង្គ Mystique ក្នុងរឿង X-Men ថតរូបជាមួយគ្នានៅ Comic-Con International នៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។

៧
សន្តិសុខជាតិកំពុងតម្រង់កាំភ្លើងនៅពេលមានការប៉ះទង្គិចគ្នាមួយជាមួយបាតុករប្រឆាំងរដ្ឋាភិបាលនៅលើផ្លូវមួយក្នុងទីក្រុង ការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

៨
កីឡាកររត់អត្តពលកម្ម Esraa Gamal និង Alaa Abdelaziz កំពុងហ្វឹកហាត់ដោយពាក់ស្បែកជើងសម្រាប់ដើរលើទឹកកក នៅលើឆ្នេរក្នុងទីក្រុង Alexandria ប្រទេសអេហ្ស៊ីប។

៩
ស្ត្រីម្នាក់ដែលមានបាំងឆ័ត្រ កំពុងឈរនៅជិតវាលមួយនៅពេលនាងមើលការប្រណាំងកង់ Tour de France ដែលមានកីឡាករ Chris Froome របស់អង់គ្លេស បានជិះកាត់ពីមុខនាង ក្នុងជុំទី១៩។

១០
ស្ត្រីម្នាក់បីកូនតូចរបស់នាង ឈរមើលភ្នំភ្លើង Mount Sinabung បញ្ចេញផ្សែងដ៏ក្រាស់ ដែលគេអាចមើលឃើញពីក្រុង Karo ប្រទេសឥណ្ឌូនេស៊ី។

១១
សិល្បករ Catalin Badarau កំពុងស្ថិតនៅពីក្រោយស្នាដៃរបស់លោកដែលលោកបានបង្កើតឡើងនៅក្នុងសប្តាហ៍នេះ។ វត្ថុសិល្បៈចំនួន១១ អំពីរឿងរន្ធត់ៗដែលកើតឡើងនៅគុក Pitesti Prison ក្នុងភាគខាងត្បូងប្រទេសរូម៉ានីពីឆ្នាំ ១៩៤៩ ដល់ ១៩៥១ ត្រូវបានគេដាក់តាំងដើម្បីបង្ហាញដល់អ្នកទស្សនា។

១២
ទាហានសេះកូឡុំប៊ី ចូលរួមក្នុងក្បួនព្យុហយាត្រាដើម្បីប្រារពថ្ងៃខួបទី២០៧ នៃការទទួលបានឯករាជ្យ នៅ ទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។

១៣
ស្ត្រីជនជាតិប៉ាឡេស៊្ទីនម្នាក់ កំពុងសូត្រពាក្យស្លោកឲ្យអ្នកគោរពផ្សេងទៀតថាតាម នៅ Damascus Gate ក្នុងទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។