សេចក្តីផ្តើមអំពីកម្មវិធីផតខាសថ៍៖ «កម្ពុជាសម្លឹងទៅមុខ»
វីអូអេបានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយ ឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។ តាមរយៈការសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» កម្មវិធីផតខាសថ៍ថ្មីនេះ នាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម។ កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានចំនួន ១៦ ភាគ ដែលភាគនីមួយៗ ត្រូវបានចាក់ផ្សាយ ២លើកក្នុងមួយខែ ក្នុងរយៈពេល ៨ខែ នៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់វីអូអេ ពីម៉ោង ៨:៣០នាទី ដល់ ៩:៣០នាទីយប់ នៅរៀងរាល់ថ្ងៃពុធ នាសប្តាហ៍ទី ១ និង សប្តាហ៍៣ ក្នុងខែនីមួយៗ។ លោកអ្នកនាងក៏អាចស្វែករកកម្មវិធីផតខាសថ៍នេះ នៅក្នុងបណ្តាញ Apple Podcast និង Google Podcast ។
កម្មវិធីនីមួយៗ
-
16 មិថុនា 2021
ភាគទី ១៦៖ លំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក
-
02 មិថុនា 2021
ភាគទី ១៥៖ វិស័យសុខាភិបាលកម្ពុជា
-
04 ឧសភា 2021
ភាគទី១៣៖ សុវត្ថិភាពចំណីអាហារនៅកម្ពុជា
-
20 មេសា 2021
ភាគទី ១២៖ រដ្ឋបាលសាធារណៈនៅកម្ពុជា
-
06 មេសា 2021
ភាគទី ១១៖ កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ