ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​សម្រាប់​អ្នក​សង្កេត​ការណ៍​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ


រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​ គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រា
រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​ គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រា

ប្រទេស​ឥណ្ឌូនេស៊ី​បាន​ធ្វើ​សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​មួយ​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។​ ប្រទេស​កម្ពុជា​បាន​ទទួល​យក​សំណើ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ ប៉ុន្តែ​ប្រទេស​ថៃ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​បាន​និយាយ​ថា​ ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​តម្លៃ​នៃ​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ីទេ។

ក្រុម​អ្នក​វិភាគ​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​នូវ​តម្លៃ​សម្រាប់​សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅ​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ​ បើ​ទោះ​ជា​ប្រទេស​កម្ពុជា​បាន​ទទួល​យក​សំណើ​លក្ខខណ្ឌ​ថ្មី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​សប្តាហ៍​នេះ​ក៏​ដោយ។

លោក​ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​ Adhoc​ បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​បាន​សំឡឹង​ឃើញ​មាន​ផល​ប្រយោជន៍​ពី​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​សម្រាប់​ដំណោះ​ស្រាយ​បទ​ឈប់​បាញ់ ​និង​ការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ព្រំដែន។​ ប៉ុន្តែ​ប្រទេស​ថៃ​មិន​បាន​មើល​ឃើញ​តម្លៃ​និង​ផល​យោជន៍​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​សម្រាប់​ខ្លួន​ឡើយ។

«ផល​ប្រយោជន៍​សម្រាប់​អ្នក​សង្កេត​ការណ៍​ក៏​ជា​ចំណុច​ល្អ​ដែរ។​ បើ​តំបន់​ព្រំដែន​ទទួល​បាន​ ទទួល​នូវ​សន្តិភាព​ វា​អាច​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នា​ពេល​ខាង​មុខ។​ យើង​ឃើញ​ថា ​ភាគី​ថៃ​ហាក់​បីដូចជា​នៅ​មិន​ទាន់​ទទួល​ ឯកភាព​ទៅ​លើ​ការ​ឱ្យ​តម្លៃ​អ្នក​សង្កេត​ការណ៍​ទេ»។

លោក​ Marty Natalegawa ​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ បាន​បញ្ជូន​សេចក្តី​ព្រាង​អំពី​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​អ្នក​សង្កេត​ការណ៍​របស់​ឥណ្ឌូនេស៊ី​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ​ កាលពី​ថ្ងៃ​អង្គារ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

ក្នុង​លក្ខខណ្ឌ​ថ្មី​នេះ​ លោក​Marty Natalegawa ​បាន​ស្នើ​ឱ្យ​មាន​ចំណុច​ឈរជើង​សម្រាប់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ចំនួន​បី​ទីតាំង​ គឺ​ទីតាំង​៥មករា​ ទីតាំង​តាសឹម​ និង​ទីតាំង​ចាក់ក្រែង​ក្នុង​ទឹកដី​កម្ពុជា។

លោក​កុយ គួង​ អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ ដោយ​យល់ព្រម​ទាំងស្រុង​លើ​សេចកី្ត​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិការ​ថ្មី​សម្រាប់​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី។

«នេះ​ជា​សុឆន្ទៈ​ថ្មីមួយ​របស់​ប្រទេស​កម្ពុជា​ ដោយ​ឈរ​លើ​ស្មារតី​គោរព​ការ​ឈប់​បាញ់​អចិន្ត្រៃយ៍​ដែល​អាច​នាំ​ទៅ​ដល់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។

លោក​Marty Natalegawa​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​លិខិត​ឆ្លើយ​តប​ពី​លោក​ហោ ណាំហុង​ហើយ​ដោយ​ការ​ពេញ​ចិត្ត​ ប៉ុន្តែ​នៅ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ។

លោក​ Thani Thongphakdi​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា​ ប្រទេស​ថៃ​កំពុង​ជាប់​រវល់​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំ​ថោះ។

លោក​កុយ គួង​បាន​ថ្លែង​ថា​ វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​គឺ​ជា​សាក្សី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​រវាង​កងទ័ព​កម្ពុជា​ និង​ថៃ​ដែល​អាច​កើត​មាន​ឡើង​នោះ។

«កាល​ណា​មាន​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ហើយ​នោះ​ ដំណោះ​ស្រាយ​ផ្សេងៗ​ទាក់ទង​រឿង​ព្រំដែន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី»។

កាសែត​ Bangkok Post​ បាន​រាយ​ការណ៍​ពី​សប្តាហ៍​មុន​ថា​ រដ្ឋ​សភា​ថៃ​បាន​ពន្យារ​ពេល​អនុម័ត​ឯកសារ​ព្រំដែន​របស់​គណៈ​កម្មការ​ព្រំដែន​រួមដោយសារ​តែ​ការ​ខ្វះ​កូរ៉ុម។

លោក​កុយ គួង​ បាន​បញ្ជាក់​ថា​ ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​បង្គោល​ព្រំដែន​ពី​លេខមួយ​ដល់​លេខ​២៣​ និង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ដើម្បី​ថត​ពី​អាកាស​ទៅ​លើ​តំបន់​ជម្លោះ។​ ប៉ុន្តែ​ភាគី​ថៃ​បាន​ជំទាស់​ ដោយ​បញ្ជាក់​ថា​ ត្រូវ​រង់ចាំ​រហូត​រដ្ឋ​សភា​ថៃ​អនុម័ត​លើ​កំណត់​ហេតុ​ព្រំដែន​ទាំង​បី​ជាមុន​សិន។

«ភាគី​ទាំងពីរ​បាន​ឈាន​ដល់​ចំណុច​ទាល់ច្រក​ជាថ្មី​ម្តង​ទៀត​ហើយ​ ពីព្រោះ​យើង​មិន​សង្ឃឹម​ថា​ រដ្ឋសភា​ថៃ​នឹង​អនុម័ត​កំណត់​ហេតុ​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​គំរាម​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ចរចា​ជាមួយ​ប្រទេស​ថៃ​អំពី​ព្រំដែន​តទៅ​ទៀត​ទេ​ បើ​រដ្ឋ​សភា​ថៃ​មិន​អនុម័ត​ឯកសារ​ចំនួន​បី​របស់​គណៈ​កម្មការ​ព្រំដែន​រួម​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​Abhisit​បាន​និយាយ​ថា​ មន្ត្រី​យោធា​នៃ​ប្រទេស​ទាំងពីរ​មិន​អាច​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ព្រំ​ដែន​រួម​ទេ៕

XS
SM
MD
LG