ក្រុមរបាំអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់នៅកម្ពុជា Prumsodun Ok & NATYARASA បានសម្តែងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ពីថ្ងៃទី១៤ ដល់១៥ កក្កដា។ ក្រុមរបាំ ដែលមានអ្នករបាំទាំងអស់ជាបុរស បានសម្តែងរបាំប្រពៃណីខ្មែរ ក៏ដូចជា របាំប្រពៃណី បែបសហសម័យ។
កម្រងរូបភាព៖ ក្រុមរបាំអ្នកស្រឡាញ់ភេទដូចគ្នាដំបូងបង្អស់នៅកម្ពុជាចេញសម្តែងជាលើកដំបូងនៅខេត្តសៀមរាប

១
ក្រុមរបាំ Prumsodun Ok & NATYARASA សម្តែងរបាំ Santhyea Vehea ដែលបង្ហាញពីរបាំប្រពៃណីខ្មែរ តូរ្យតន្រ្តី និងសម្លៀកបំពាក់បុរាណ ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងអាពាហ៍ពិពាហ៍រវាងបុរសពីរនាក់។ ការសម្តែងរបាំនេះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Lina Goldberg)

២
លោកដួង វាសនា និងលោកចំរើន ដារ៉ា អ្នករបាំនៃក្រុមរបាំ Prumsodun Ok & NATYARASA ធ្វើការសម្តែងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Tom Whittaker)

៣
លោក Prumsodun Ok អាយុ ៣០ឆ្នាំ បានទៅរស់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយលោកបានបង្កើតក្រុមរបាំ Prumsodun Ok & NATYARASA ដែលជាក្រុមរបាំអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

៤
អ្នករាំរបាំអប្សរាលោកជួង វាសានាធ្វើការសម្តែងរាំនៅក្នុងផ្ទះខ្មែរបុរាណ អាយុកាល ១០០ឆ្នាំ ដែលជាកម្មសិទ្ធិរបស់ប្រវត្តិវិទូសិល្បៈលោក Darryl Collins។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

៥
ចង្កៀងគោមពណ៌ក្រហមព្យួរនៅលើឆាក។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

៦
ក្រុមរបាំ Prumsodun Ok & NATYARASA កំពុងត្រៀមលក្ខណៈនៅក្រោយឆាក។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Tom Whittaker)

៧
លោកជួង វាសនា អាយុ ១៩ឆ្នាំ បង្ហាញក្បាច់រាំរបាំអប្សរា នៅក្នុងការសម្តែងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

៨
លោកជួង វាសនា អាយុ ១៩ឆ្នាំ បង្ហាញក្បាច់រាំរបាំអប្សរា នៅក្នុងការសម្តែងជាលើកដំបូងនៅប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

៩
ក្រុមរបាំ Prumsodun Ok & NATYARASA ធ្វើសម្តែងរបាំ PRUM x POP ដែលបង្ហាញពីការបញ្ចូលគ្នារវាងរបាំប្រពៃណីខ្មែរ ទៅនឹងតន្រ្តីប៉ុបសម័យទំនើប។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

១០
គ្រូបង្រៀនរបាំលោក Prumsodun Ok តម្រែតម្រង់ចលនាបត់បែនរបស់ក្រុមរបាំរបស់លោក អំឡុងពេលហាត់សមមួយ។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)

១១
គ្រូបង្រៀនរបាំលោក Prumsodun Ok ឈរជាមួយនឹងក្រុមរបាំរបស់លោក ពេលនិយាយទៅកាន់ទស្សនិកជន បន្ទាប់ពីការសម្តែងចប់។ រូបថតពីខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។ (រូបថត៖ Enric Contreras)