លោកស្រីប៊ូ សុម៉ាលី អាយុ៤៣ឆ្នាំ ដែលជាម្តាយរបស់កុមារ៤ឆ្នាំ បានលែងលះជាមួយប្តីរបស់លោកស្រីថ្មីៗនេះ។ នៅក្នុងដំណើរការតុលាការ នាងបានបាត់បង់ការមើលថែកូនរបស់ លោកស្រី។ តុលាការក្រុងភ្នំពេញបានប្រគល់កូនទៅឱ្យឪពុកមើលថែ។ នៅក្នុងអ្វីដែលនាង បាននិយាយថា ជាការសម្រេចក្តីដោយបំពាន។
លោកស្រី ប៊ូ សុម៉ាលី ដែលបានដាក់ពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្ស ដើម្បីស្វះសែងរក ការជួយនៅក្នុងករណីរបស់លោកស្រីបាននិយាយថា នាងត្រូវបានសុំឱ្យនាំកូនទៅតុលាការ។ នាងបានធ្វើតាម។ នៅពេលបានឃើញឪពុក កូនគាត់បានរត់ទៅរកឪពុកនិងឱបកឪពុក។
នាងបានរំឭកនៅក្នុងការសម្ភាសតាមទូរស័ព្ទថា ចៅក្រមបានសួរកូន តើកូនចូលចិត្តឪពុកទេ? នៅពេលកូនងក់ក្បាលចៅក្រមសម្រេចឱ្យកូនទៅឪពុកមើលថែរក្សា។ វាអាចយឺតពេល ដើម្បីបានកូននេះមកឱ្យនាងមើលថែវិញ ប៉ុន្តែនាងបាននិយាយថា ស្ត្រីដទៃទៀតអាចលះបង់ការបែកបាក់របៀបនេះនៅក្រោមសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ការលែងលះនិងជម្លោះដទៃទៀត។
"តុលាការបានកាត់ក្តីកាលពីថ្ងៃទី១៩ខែមេសា។ តាមពិតទៅ ខ្ញុំទាមទារយកកូន និងអាហារ កិច្ច ពីឪពុកមកចិញ្ចឹមកូន។ ប៉ុន្តែតុលាការបានសម្រេចប្រគល់សិទ្ធិឱ្យឪពុកគ្រប់គ្រងកូន"។
សេចក្តីព្រាងច្បាប់ស្តីពីជម្លោះក្នុងគ្រួសារ បញ្ជាក់ពីនីតិវិធីលែងលះនៅក្នុងតុលាការ ដែលអនុញ្ញាតឱ្យមានការបែងចែកទ្រព្យសម្បត្តិដោយចៅក្រម និងរឹបអូសទ្រព្យសម្បត្តិមិនឱ្យលក់មុនចេញសាលក្រម និងសម្រេចពីការប្រគល់សិទ្ធិមើលថែរក្សាកូន។
លោកស្រី ប៊ូ សុម៉ាលី បានបញ្ជាក់ថា ម្តាយមានសិទ្ធិមើលថែកូនអាយុ៤ឆ្នាំ។
យោងតាមច្បាប់ថ្មី ម្តាយមានសិទ្ធិមើលថែកូនក្រោមអាយុ៦ឆ្នាំ នៅពេលអាចចូលសាលារៀនបាន និងមានសភាពចាស់ទុំរបស់ក្មេង។
លោកស្រី ប៊ូ សុម៉ាលី មានឱកាសបណ្តឹងឧទ្ធរណ៍ករណីរបស់នាងនៅក្រោមច្បាប់ថ្មីនេះ។
សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល បានផ្តល់អំណាចឱ្យតុលាការ ខេត្ត និងក្រុងរឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ថែទាំកូនរបស់ឪពុកម្តាយ ដែលលែង លះគ្នា បញ្ជាឱ្យមានអាហារកិច្ចសម្រាប់កូន និងដាក់ពិន័យ។
លោកស្រី ឡាំង អារុណ អាយុ៣១ឆ្នាំ ដែលមានកូន២នាក់ បាននិយាយថា ច្បាប់ថ្មីនេះមាន លក្ខណៈច្បាស់លាស់ដែលលោកស្រីអាចពឹងពាក់បាន បន្ទាប់ពីលោកស្រីបានដាក់ពាក្យ បណ្តឹងលែងលះ ទៅតុលាការការក្រុងភ្នំពេញនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១០។
"បើតុលាការយល់ដឹងពីជីវិតពិតរបស់ខ្ញុំ ហើយកាត់ក្តីទៅតាមផ្លូវច្បាប់ ដូចជាច្បាប់ស្តីពីនីតិវិធី បណ្តឹងទាក់ទងនឹងឋានៈបុគ្គល ដែលរដ្ឋសភាបានអនុម័តកាលពីខែមុននេះ។ ខ្ញុំមានភាពកក់ក្តៅមែនទែន។ ខ្ញុំសប្បាយចិត្តមែនទែន និងមិនឱ្យមានឱកាសពុករលួយណាមួយ"។
លោកស្រីឆាំ យ៉េន អាយុ៤៣ឆ្នាំ ដែលមានកូនស្រី៣នាក់ បានបញ្ជាក់ថា ច្បាប់ថ្មីនេះមាន សារៈសំខាន់សម្រាប់ដោះស្រាយបណ្តឹងលែងលះរបស់លោកស្រីដោយភាពត្រឹមត្រូវ។ តុលា ការនឹងអាចផ្តល់យុត្តិធម៌ដល់លោកស្រីបាន ប៉ុន្តែលោកស្រីគ្មានប្រាក់បង់ប្រដាប់ក្តី។
"ខ្ញុំដឹងថា ច្បាប់នេះមានអំណាច បានជាខ្ញុំទៅដាក់ពាក្យបណ្តឹង និងជឿជាក់ទៅលើច្បាប់ទាំងអស់ ប៉ុន្តែគ្រាន់តែខ្ញុំអត់ប្រាក់សម្រាប់បង់ទៅលើច្បាប់។ បើច្បាប់ធ្វើម៉េច ខ្ញុំតាមអញ្ចឹងហើយ។ ខ្ញុំមិនអាចប្រព្រឹត្តល្មើសច្បាប់បានទេ"។
លោកស្រីសម សាមឌី អាយុ២៩ឆ្នាំ នៅទីក្រុងភ្នំពេញ មានជំនឿទៅលើច្បាប់ថ្មីនេះ សម្រាប់ បើកផ្លូវឱ្យតុលាការផ្តល់យុត្តិធម៌ដល់លោកស្រី ប៉ុន្តែព្រួយបារម្ភខ្លាចក្រែងភាគីម្ខាងទៀតអាច ចំណាយប្រាក់ដើម្បីទិញយុត្តិធម៌។
"ខ្ញុំជឿថា ច្បាប់នឹងរកយុត្តិធម៌ឱ្យខ្ញុំ ហើយខ្ញុំសង្ឃឹមថា តុលាការកាត់ឱ្យកូនទាំង២មកខ្ញុំគ្រប់គ្រង។ ខ្ញុំជឿថា ច្បាប់នឹងកាត់ថា ខ្ញុំនឹងទទួលបានយុត្តិធម៌ក្នុងការគ្រប់គ្រងកូនទាំង២ និងទាម ទារចំណែកប្រាក់ដែលម្តាយរបស់ខ្ញុំចែកឱ្យ ហើយខ្ញុំនឹងផ្តាច់សង្វាសតែម្តង"។
កញ្ញាមាស សុគន្ធា មេធាវីខាងការលែងលះសម្រាប់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា ច្បាប់ថ្មីនេះបានផ្តល់យុត្តិធម៌សម្រាប់គូភាគី និងមានលក្ខណៈល្អប្រសើរជាងច្បាប់មុន។
លោក ថោង សារ៉េន ចៅក្រមតុលាការខេត្តរតនគីរី បានថ្លែងថា ច្បាប់ថ្មីនេះបានបង្កលក្ខណៈងាយស្រួល និងច្បាស់លាស់ដល់ចៅក្រម ក្នុងការសម្រេចក្តីអំពីករណីលែងលះឱ្យកាន់តែសុក្រឹត្យនិងមានតម្លាភាព។
"ច្បាប់ថ្មីនេះ គឺជាទីអាងមួយសម្រាប់ចៅក្រមសម្រេចសេចក្តីក្នុងករណីលែងលះ និងជាពន្លឺមួយសម្រាប់ឱ្យតុលាការកាន់តែមានភាពសុក្រឹត្យក្នុងការសម្រេចសេចក្តី ប៉ុន្តែតាមការពិត ពាក្យយុត្តិធម៌នៅលើលោកនេះពិបាកថ្លឹងមែនទែន តែវាមានច្បាប់។ ការថ្លឹងថ្លែង ការពិចារណារបស់ចៅក្រមមានភាពប្រសើរជាងមុន"។
លោក អ៌ុំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា គូភាគី នឹងទទួលបានភាពយុត្តិធម៌ពីច្បាប់ថ្មីនេះ ពីព្រោះតុលាការមានសិទ្ធិអំណាចរឹបអូសទ្រព្យ សម្បត្តិថែរក្សាកូន បែងចែកទ្រព្យសម្បត្តិ និងការដាក់ពិន័យ។
"ច្បាប់នេះមានសារៈសំខាន់ណាស់សម្រាប់ការពារផលប្រយោជន៍របស់គូភាគីទាំង២"។
អង្គការសិទ្ធិមនុស្ស Licadho ទទួលបានបណ្តឹងលែងលះចំនួន១៥៥ករណី នៅក្នុងឆ្នាំ២០០៩ និង៥៥ករណីនៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១០។