ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​អភិវឌ្ឍន៍​មើល​ឃើញ​ថា​ សេចក្តី​ព្រាងច្បាប់​អង្គការ​​មាន​ភាព​តឹងរ៉ឹង


លោក លន់ បូរិទ្ធី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា ចូល​រួម​​នៅ​ក្នុង​សន្នីសីទ​សារព័ត៌មាន​មួយ​​អំពី​ច្បាប់​គ្រប់គង​អង្គការ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​ Oxfam America ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សុក្រ​ទី​១២​ខែ​ក
លោក លន់ បូរិទ្ធី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា ចូល​រួម​​នៅ​ក្នុង​សន្នីសីទ​សារព័ត៌មាន​មួយ​​អំពី​ច្បាប់​គ្រប់គង​អង្គការ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​ Oxfam America ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​សុក្រ​ទី​១២​ខែ​ក

ក្រុម​អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​បាន​ព្រមាន​ថា​ សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែល​ប្រទេស​កម្ពុជា​បានរៀបចំ​មាន​លក្ខណៈ​រឹតត្បិត​ ហើយ​កម្ពុជា​ត្រូវ​រៀបចំ​ច្បាប់​នេះ​ឱ្យ​បាន​ល្អ ​បើ​មិន​ដូច្នោះ​ទេ​ វា​អាច​នឹង​នាំឲ្យ​បាត់​បង់​នូវ​ការ​អភិវឌ្ឍ​នានា​ក្នុង​ពេល​អនាគត។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រយៈពេល​ខ្លីមួយ​នៅ​ទីស្នាក់ការ​អង្គការ Oxfam America ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ អ្នកជំនាញ​ខាង​អភិវឌ្ឍន៍​កម្ពុជា​និង​អន្តរជាតិ​មើល​ឃើញ​ថា​សេចក្តី​ព្រាង​ច្បាប់ស្តីពីការគ្រប់គ្រងអង្គការ​សង្គម​ស៊ីវិល​ដែល​កម្ពុជា​កំពុង​ជំរុញ​នេះ​នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ពិត​នៃ​ការ​អភិវឌ្ឍ​ទេ ​ហើយ​ពួក​គេ​ទទូច​ឱ្យ​មាន​ការ​ពិភាក្សា​លើ​ច្បាប់​នេះ​បន្ត​ទៀត។

លោក​ លន់ បូរិទ្ធី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​បញ្ជាក់​ថា៖

«ច្បាប់​នេះ​នៅ​តែ​មាន​បញ្ហា​ ហើយ​អត្ថាធិប្បាយ​នានា ​ដែល​ខាង​ផ្នែក​សង្គម​ស៊ីវិល​លើក​ឡើង​ ត្រូវ​បាន​រដ្ឋាភិបាល​ទទួល​យក​ខ្លះ​ ប៉ុន្តែ​មិន​ទាន់​ទទួ​ល​យក​ទាំងស្រុង​ទេ។ ​ដូច្នេះ​យើង​នៅតែ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើលការផ្តល់​អនុសាសន៍​របស់​យើង​ខ្ញុំ​ ហើយ​យក​មក​ពិនិត្យ​មើល​ទាំង​ស្រុង»។

លោក​បូរិទ្ធី​ឲ្យ​ដឹង​ថា​ នៅក្នុង​ចំណោម​បញ្ហា​និង​ការព្រួយ​បារម្ភ​ទាំងនោះ ​រួម​មាន​មាត្រាដែល​ទាក់​ទង​នឹង​ការ​អនុញ្ញាត​ឱ្យ​អង្គការ​សមាគម​ចុះ​ឈ្មោះ​ មុននឹង​អាច​ដំណើរការ​សកម្មភាព​បាន​ ហើយ​វា​អាច​ជា​ឧបសគ្គ​ដល់​ក្រុម​សមាគម​ខ្លះ​ក្នុង​ការ​ចុះឈ្មោះ។​ ហើយ​ក៏​មិន​មាន​ការ​កំណត់​ច្បាស់​ ថា​តើ​រដ្ឋាភិបាល​អាច​លុប​ឈ្មោះ​ ព្យួរ​សកម្មភាព​ និង​ដាក់​ទោស​សមាគម​យ៉ាង​ណា​ខ្លះ​ទេ។​ អ្នក​ខ្លះ​ទៀត​ក៏​ព្រួយ​បារម្ភ​ដែរ​ថា​ រដ្ឋាភិបាល​ អាច​នឹង​ព្យួរ​សកម្មភាព​អង្គការ​ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ជា​លើកទីបី​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ហើយ​បានបញ្ជូនសេចក្តី​ព្រាងច្បាប់​នេះ​ទៅ​គណៈ​រដ្ឋមន្រ្តី​សម្រាប់​ពិនិត្យ​មើល​និង​សម្រេច​ មុននឹង​បញ្ជូន​ទៅ​សភាជាតិ​ពិភាក្សា​និង​អនុម័ត។

លោក​ ហ្ក្រិកហ្ករី អាដាម ​(Gregory Adams) នាយក​ខាងផ្នែក​ប្រសិទ្ធិភាព​ជំនួយ​នៃ​អង្គការ​អុកស្វាម​អាមេរិកាំង​ បាន​ព្រមាន​ថា​ បើ​ច្បាប់​នេះ​មាន​លក្ខណៈ​រឹតត្បិត​ និង​មិន​មាន​ភាព​ច្បាស់លាស់​ ​និង​មិន​ងាយស្រួល​សម្រាប់​ពលរដ្ឋ​សាមញ្ញ​យល់​បាន​ ​ហើយ​បើ​វា​ត្រូវ​អនុម័ត ដូច​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ច្បាប់​នេះ​នឹង​មាន​ផល​ប៉ះពាល់ជា​អវិជ្ជមាន​គឺ​នឹង​មិនមាន​ការផ្តួចផ្តើម​គំនិត​សម្រាប់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ទេ ​ហើយ​លោក​ទទូច​ឱ្យ​មាន​ការ​ពិភាក្សា​បន្ត​ទៀត។

«ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ​ ប្រទេស​កម្ពុជា​បាន​រីក​លូតលាស់​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​គ្រោង​នឹង​ដើរ​តួរ​នាទី​ដ៏ធំ​ក្នុង​ឆាក​អន្តរជាតិ។ ​ប៉ុន្តែ​ប្រសិន​បើ​ច្បាប់​នេះ​បន្ត​ទៅមុខ​ក្នុង​ទ្រង់ទ្រាយ​ដូច​បច្ចុប្បន្ន​នេះ​...យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ការ​រីក​លូតលាស់​កន្លងមក​នឹង​ត្រូវ​បញ្ឈប់​ ឬ​ក៏​យឺតយ៉ាវ​ ពីព្រោះ​វា​នឹង​ជា​ការ​ពិបាក​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅរបស់​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​អ្នកមក​ពី​ខាងក្រៅ​ដែល​ចង់​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​ធ្វើការ​ជាមួយ​ជន​កម្ពុជា ​ព្រោះ​គេ​មិនដឹង​ច្បាស់​ ថា​តើ​នឹង​មាន​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ»។

ចំណែក​លោកស្រី​ ស៊ូ គុណាវ៉ាដេណា វ៉ន ​(Sue Gunawardena Vaughn) ​នាយិការ​កម្មវិធី​សម្រាប់​ប្រទេស​អាស៊ី​អាគ្នេយ៍នៃ​អង្គការ ​Freedom House ​បានបញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​ការ​មិនមាន​ច្បាប់​ដ៏ល្អ​មួយ​គឺ​មាន​ធំធេង​ណាស់​លើ​ការ​អភិវឌ្ឍ។ ​លោកស្រី​បាន​លើក​ឧទាហរណ៍​ពី​ការ​អភិវឌ្ឍ​នៅ​ប្រទេស​អេត្យូពី​ដែលបាន​ត្រូវ​ខូចខាត​ដោយ​សារ​តែ​មាន​ច្បាប់​ដូចនេះ។​ លោកស្រី ​រំឭក​ថា​ វាជា​ការដើរ​មកដល់​ផ្លូវ​បំបែក​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការណ៍​ដែល​ត្រូវ​សម្រេច​យក​ច្បាប់​ដែល​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ ឬ​ក៏​អនុម័ត​ច្បាប់​មួយ​ដែល​រឹតត្បិត​ ហើយ​អាច​ឈាន​ទៅខូច​ប្រយោជន៍​ប្រទេស។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏ធ្លាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាលនានា​ ក៏ដូច​ជា​កម្ពុជា​ ក្នុង​ការ​រៀបចំ​ច្បាប់​គ្រប់គ្រង​អង្គការ ​ដែល​រឹតត្បិត​លើ​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG