លោកធុល រិទ្ធី អាយុ២៥ឆ្នាំ ដែលជាអ្នកភូមិស្អាងព្រែកតូច ខេត្តកណ្តាលបានរត់ចម្ងាយ៣១៤គីឡូម៉ែត្រពីខេត្តសៀមរាបមកភ្នំពេញក្នុងរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២០ដល់ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១២។ លោកធុល រិទ្ធី បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទនៅយប់ថ្ងៃទី២៧ខែកុម្ភៈ នៅពេលដែលលោកឈប់សម្រាកនៅព្រែកក្តាមថា ការរត់ចម្ងាយនេះគឺដើម្បីផ្ញើសារដល់យុវជនយុវតីទាំងអស់ថា ការតាំងចិត្តគឺជាការសំខាន់ក្នុងការសម្រេចគោលដៅ ហើយការរត់ចម្ងាយជាង៣០០គីឡូម៉ែត្រនេះត្រូវការតាំងចិត្តយ៉ាងម៉ឺងម៉ាត់។ ខាងក្រោមនេះគឺជាបទសម្ភាសរវាងលោក អ៊ឹម សុធារិទ្ធ នៃវីអូអេនិងលោក ធុល រិទ្ធី។
ខ្មែរទី១រត់ចម្ងាយ៣១៤គីឡូម៉ែត្រក្នុងរយៈពេល១០ថ្ងៃ
