ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​ក្រៅ​ប្រព័ន្ធ​តុលាការ


លោក​អង្គ វង្សវឌ្ឍនា​ បាន​បញ្ជាក់​ថា​ ​រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ​ ​ប្រទេស​កម្ពុជា​បង្កើត​បាន​មណ្ឌល​សេវា​កម្ម​យុត្តិ​ធម៌​ចំនួន​៣០​និង​បន្ត​បង្កើត​គម្រោង​សេវា​កម្ម​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១១​ទៀត។ ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​សំដៅ​ជួយ​ដល់​ជន​ក្រីក្រ​
លោក​អង្គ វង្សវឌ្ឍនា​ បាន​បញ្ជាក់​ថា​ ​រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ​ ​ប្រទេស​កម្ពុជា​បង្កើត​បាន​មណ្ឌល​សេវា​កម្ម​យុត្តិ​ធម៌​ចំនួន​៣០​និង​បន្ត​បង្កើត​គម្រោង​សេវា​កម្ម​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១១​ទៀត។ ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​សំដៅ​ជួយ​ដល់​ជន​ក្រីក្រ​

ប្រទេស​កម្ពុជា​នឹង​មាន​មណ្ឌល​សេវាកម្ម​យុត្តិធម៌​សម្រាប់​ផ្តល់​សេវា​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​នៅ​ទូទាំង​ប្រទេស​ដែល​ប្រឈម​នឹង​កង្វះ​សេវាកម្ម​យុត្តិធម៌។ ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​ការ​ដោះស្រាយ​នៅ​តុលាការ។

លោក​អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ប្រទេស​កម្ពុជា​គ្រោង​នឹង​បង្កើត​មណ្ឌល​សេវាកម្ម​យុ​ត្តិធម៌​នៅ​តាម​ស្រុក​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ២០១២​ខាង​មុខ​នេះ​ ​ដែល​ជាវិធី​មួយ​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចំណាយ​ប្រាក់​ទៅ​រក​តុលាការ ​និង​អាច​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​ជិតខាង​ ​ប្រកប​ដោយ​មិត្តភាព។

លោក​អង្គ វង្សវឌ្ឍនា​ ​បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​មាគ៌ា​ឆ្ពោះ​ទៅរក​ យុត្តិធម៌​នៅ​សណ្ឋាគារ ​Imperial Garden​ ថា​ ​ក្រសួង​យុត្តិធម៌​នឹង​បង្កើត​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​ឱ្យ​បាន​គ្រប់​ស្រុក​ ​ក្រុង​ខណ្ឌ​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

លោក​អង្គ វង្សវឌ្ឍនា​ បាន​បញ្ជាក់​ថា​ ​រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ​ ​ប្រទេស​កម្ពុជា​បង្កើត​បាន​មណ្ឌល​សេវា​កម្ម​យុត្តិ​ធម៌​ចំនួន​៣០​និង​បន្ត​បង្កើត​គម្រោង​សេវា​កម្ម​យុត្តិធម៌​នៅ​ក្នុង​ឆ្នាំ​២០១១​ទៀត។ ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​សំដៅ​ជួយ​ដល់​ជន​ក្រីក្រ​ ​ជនជាតិ​ភាគតិច​ និង​ស្ត្រី​ដែល​ពួកគេ​បាន​ប្រឈម​នឹង​កង្វះ​ការ​ទទួល​បាន​សេវា​យុត្តិធម៌។

«ដល់​ឆ្នាំ​២០១០​នេះ​ ​មាន​ការ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ ​ទំនាស់​គ្រួសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​បរិហារកេរ្តិ៍​ ​ការ​ផ្តាច់​ពាក្យ​រៀបការ​ ​ការ​បិទ​ច្រក​ផ្លូវ ​ទំនាស់​ព្រំដី​ ​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ​ជំពាក់​ប្រាក់​ ​ការ​ទាមទារ​អាហារកិច្ច​ ​និង​ការ​ទាមទារ​មរក​ និង​វិវាទ​តូចតាច​មួយ​ចំនួន​ទៀត»។

របាយ​ការ​កម្ម​វិធី​សិទ្ធិ​ទទួល​បាន​យុត្តិ​ធម៌​របស់ ​UNDP​ ​បាន​និយាយ​ថា​ ​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ដោះស្រាយ​បាន​២០៤៨​រឿង​ ​ក្នុង​ចំណោម​២៦៥២​រឿង។​ មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នៅ​សាលា​ស្រុកដោះស្រាយ​បាន​៣៨១​រឿង​ ​ក្នុង​ចំណោម​៦៧៦​រឿង។

លោក​ Aparna Basnyat​ ​អ្នក​ជំនាញ​ការ​សម្រាប់​មជ្ឈមណ្ឌល​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​ទីក្រុង​បាងកក​ ​បាន​ពន្យល់​ថា​ ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ផ្តល់​ផល​ប្រយោជន៍​លឿន​ជាង​ការ​ដោះស្រាយ​នៅ​តុលាការ​ ​ចំណាយ​ទាប​ ​បើ​ប្រៀបធៀប​នឹង​បណ្តឹង​នៅ​ក្នុង​តុលាការ។ ​គូ​វិវាទ​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច ​ហើយ​ជឿជាក់​គ្នា​ទៅវិញ​ទៅមក ​និង​ជួយ​កាត់​បន្ថយ​សំណុំ​រឿង​នៅ​តុលាការ។

ក្រសួង​យុត្តិធម៌​និង​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ផ្តើម​ផ្តល់​សេវា​សម្រុះ​សម្រួល​នេះ​ដល់​អ្នកភូមិ​នៅ​ក្នុង​ឆ្នាំ​២០០៦​ដែល​សង្ឃឹម​ថា​ ​អ្នកភូមិ​នឹង​មិន​ទៅ​រក​តុលាការ​ដែល​ជា​ដំណើរ​ការ​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ។

មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​គឺជា​គម្រោង​សាកល្បង​មួយ​នៅ​ក្រោម​កម្មវិធី​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​តុលាការ។

លោក​អ៊ី សាហាក់​ អភិបាល​ស្រុក​ក្រូចឆ្មា​ ​ខេត្ត​កំពង់ចាម​ ​បាន​បញ្ជាក់​ថា​ ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ ​ប៉ុន្តែ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​មិនទាន់​ត្រូវបាន​បង្កើត​នៅ​ក្នុង​ស្រុក​របស់​លោក​ទេ។

លោក​អ៊ី សាហាក់ ​បាន​បន្ថែម​ថា​ ​លោក​ចង់​បាន​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នៅ​ក្នុង​ស្រុក​ ​ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​វិវាទ​ជូន​ប្រជា​ពលរដ្ឋ​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ និង​ពេល​វេលា។

«ប្រជា​ពលរដ្ឋ​មិន​ចង់​ចំណាយ​ប្រាក់ ​និង​ពេលវេលា​ច្រើន​ដើម្បី​ប្តឹង​ទៅ​តុលាការ​ទេ។ ​ប្រជា​ពលរដ្ឋ​ចង់​តែ​ដោះស្រាយ​ជម្លោះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​ឱ្យ​បាន​ឆាប់​ចប់។ ​បើ​មាន​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​ ​ខ្ញុំ​យល់ថា​ ​វា​ជា​ការ​ងាយ​ស្រួល​ដើម្បី​បញ្ចប់​វិវាទ​នៅ​មូលដ្ឋាន​ ​ដោយ​មិនចាំ​បាច់​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ​ឆ្ងាយ ​និង​ចំណាយ​អស់ប្រាក់​ច្រើន»។

លោក​ហង្ស ស៊ីធីម​ អភិបាល​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​បាន​ថ្លែង​ថា​ ​មណ្ឌល​សេវា​កម្ម​យុត្តិធម៌​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​បួន​ករណី​ ​និង​ដោះស្រាយ​បាន​ពីរ​ករណី​ដែល​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី។ ​អាជ្ញាធរ​ស្រុក​បាន​ពង្រាយ​ប្រអប់​សំបុត្រ​នៅ​គ្រប់ឃុំ​ ​ដើម្បី​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ​មក​ដោះស្រាយ​តាម​ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ៕

XS
SM
MD
LG