ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​រស់​នៅ​តំបន់​បឹងកក់​ចេញ​ទាមទារ​សំណង​បន្ថែម


បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​​នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក ​បាន​​ទុក​បម្រុង​ដី​ទំហំ​១២​ហិកតា​សម្រាប់​ឲ្យ​ពលរដ្ឋ​បឹងកក់​​ច្
បុរស​ម្នាក់​ឈរ​នៅ​​​សំណល់​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​រុះរើ​ចោល​នៅ​ក្បែរ ​បឹងកក់​ក្នុង​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១។ រដ្ឋាភិបាល​កម្ពុជា​​នៅ​ក្រោម​សម្ពាធ​ពី​ធនាគារ​ពិភពលោក ​បាន​​ទុក​បម្រុង​ដី​ទំហំ​១២​ហិកតា​សម្រាប់​ឲ្យ​ពលរដ្ឋ​បឹងកក់​​ច្

ស្របពេល​ដែល​រដ្ឋា​ភិបាល​កំពុង​ជាប់​គាំង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នៅ​តំបន់​បឹង​កក់ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ប្រជាពលរដ្ឋអតីត​រស់​នៅ​តំបន់​បឹង​កក់​ដែល​បាន​ចាក​ចេញ​បន្ទាប់​ពី​ទទួល​យក​សំណង​ចំនួន​៨.០០០​ដុល្លា​និង​ប្រាក់​២លាន​រៀល​ បាន​លេច​មុខ​តវ៉ា​ទាម​ទារ​សំណង​ពី​ក្រុមហ៊ុន និង​ពី​សាលា​ក្រុង​ភ្នំពេញ​ចំនួន​២ម៉ឺនដុល្លារ​ក្នុង​មួយ​គ្រួសារ។

ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ធ្វើ​សម្បទាន​ដី​ចំនួន​១២,៤៤​ហិកតា​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ជិត​៨០០​គ្រួសារ​សម្រាប់​ធ្វើការ​អភិវឌ្ឃន៍​ដោយ​ខ្លួនឯង​ក៏ប៉ុន្តែ​ក្នុង​ចំណោម​ទំហំដី​ទាំង​នោះ​ក៏មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៤​គ្រួសារ​ត្រូវ​បាន​បដិសេធ​មិន​ប្រគល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទេ។

យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​បាន​ចាក​ចេញ​ពី​ដំបន់​បឹង​កក់​ហើយ​បាន​ទៅ​រស់​នៅ​កន្លែង​ផ្សេងៗ​គ្នា​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​ការ​ចាក​ចេញ​នោះ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​អះ​អាង​ថា បាន​ធ្វើ​ឡើង​តាម​ការ​បង្ខិត​បង្ខំ ហើយ​ការ​ផ្តល់​សំណង​មិនត្រូវ​បាន​ព្រម​ព្រាង​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ទេ​ដោយ​មាន​ពលរដ្ឋខ្លះ​បាន​ទទួល​៣.០០០​ដុល្លារ​និង​អ្នក​ផ្សេង​ទៀត​ទទួល​បាន​៨.០០០​ដុល្លារ​ និង២លាន​រៀល។ សំណង​នេះ​សម្រាប់​អ្នក​ដែល​មិន​ទទួល​យក​ដី​ទំហំ​៤ម៉ែត្រ​គុណ​នឹង​១៦ម៉ត្រ។

អ្នកស្រី​ សំ វណ្ណា​ អតីត​រស់​នៅ​ក្នុងតំបន់​បឹងកក់​ហើយ​សព្វ​ថ្ងៃ​រស់​នៅ​បូរី​សន្តិភាព​ពីរ​ចម្ងាយ​១៦គីឡូម៉ែត្រ​ពី​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ការ​ទទួល​យក​សំណង​កន្លង​មក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គំរាម​និង​បង្ខិត​បង្ខំ។

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា អ្នកស្រី​ចង់​ឲ្យ​សាលា​ក្រុង​និង​ក្រុម​ហ៊ុន​ផ្តល់​សំណង​បន្ថែម​ទៀត​ដល់​ពួកគាត់​រហូត​ដល់​ចំនួន​២ម៉ឺន​ដុល្លា​រក្នុង​មួយគ្រួសារ​ដោយសារ​សំណង​លើក​មុន​តិចតួចពេក​ដែល​ធ្វើឲ្យពួកគាត់មិន​អាច​យក​ទៅ​ទិញ​ផ្ទះ​ឬក៏​ប្រកប​អា​ជី​វកម្ម​ដោយ​ខ្លួន​ឯង​បាន។

«ខ្ញុំធ្វើ​នេះ​មិន​មែន​ប្រឆាំង​ចំពោះ​អ្នក​ពួក​រស់​នៅ​ទេ គឺ​ខ្ញុំ​រីករាយ​ណាស់​ដែល​ពួកគេ​បាន​រស់​នៅ​តំបន់​បឹងកក់»។

អ្នក​ស្រី​ ទេព វន្នី​ តំណាង​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​នៅ​តំបន់​បឹង​កក់​បាន​និយាយ​ថា​អ្នក​ស្រី​គាំទ្រ​ចំពោះ​ការ​តវ៉ា​នេះ។ អ្នក​ស្រី​បាន​និយាយថា​ ការ​ទាម​ទារ​របស់​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ទទួល​បាន​ដី​ពី​គោល​ការណ៍របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ទេ។

«អនុក្រឹត្យ​របស់​សម្តេច​បាន​កាត់​ដី​១២,៤៤​ហិកតា​គឺ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ទទួល​យក​សំណង​ជា​ទឹក​ប្រាក់​ ឬ​ដូរ​ផ្ទះ​មួយ​ល្វែង​នៅ​ដំណាក់​ទ្រយឹង។ នេះ​គឺ​ជា​ដី​កាដូ​ពី​សម្តេច​ដែល​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ដែល​មាន​ជិត​៨០០​គ្រួសារ។ អញ្ចឹង​ខ្ញុំ​ជឿជាក់​លើ​ប្រមុខ​រដ្ឋា​ភិបាល​ថា​មិន​អាច​ជា​មាន​បញ្ហា​ដល់​ពួក​ខ្ញុំ​ទេ»។

លោក សៀ ភារម្យ​ នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅស្ថាន​បាន​និយាយ​ថា​ក្រុម​អង្កការ​សង្គម​ស៊ីវិល​តែង​តែ​បារម្មណ៍​ថា អាច​និង​មាន​រឿង​តវ៉ា​មិន​សុខ​ចិត្ត​កើត​ឡើង​ដោយសារ​តែ​ការ​ផ្តល់​សំណង​មិន​សមរម្យ។​ លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​រដ្ឋា​ភិបាល​នូវ​តែ​បន្ត​ទង្វើ​ដូច​រាល់​ថ្ងៃ​នោះ​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​ដដែលៗ​ដោយ​គ្មាន​ទី​បញ្ចប់។

«អញ្ចឹង​វា​ជាបន្ទុក​របស់​រដ្ឋា​ភិបាល។ វាជា​ការ​ខ្ជះខ្ជាយ​ថវិកា ឬ​ក៏​ពេល​វេលា​ដោះ​ស្រាយ​តែ​រឿង​ដ៏ដែលៗ​អត់​ចេះ​ចប់​អត់​ចេះ​ហើយ​ទេ។ អញ្ចឹង​ការ​វិវត្តន៍ហ្នឹង​នឹង​មិន​មាន​និរន្តរភាព​ទេ​ប្រសិន​បើ​យើង​នូវ​តែ​បន្ត​ឬ​អនុវត្ត​ការ​ងារ​ដដែលៗ»។

លោក អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​និយាយ​ថា នេះ​ជា​មេរៀន​មួយ​ថ្មី​សម្រាប់​រដ្ឋា​ភិបាល។ នៅ​ពេល​ណា​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ធ្វើ​ការ​អភិវឌ្ឍ​ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ឲ្យ​មាន​សំណង​សមរម្យ និង​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋដើម្បី​ឲ្យ​ពួកគេ​អាច​កសាង​ជីវភាព​បាន​នូវ​ពេល​ដែល​បាន​ចាក​ចេញ​ពី​ទី​តាំង​ចាស់។

«រដ្ឋា​ភិបាល​និង​សាលា​ក្រុង​គាត់​ត្រូវ​តែ​ពិ​និត្យ​និង​ពិចារណា​ឡើង​វិញ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ហ្នឹង​ដើម្បី​បញ្ជៀស​នូវ​បាតុភាព​នៃ​ការ​តវ៉ា​អាច​ក្លាយ​ទៅ​ជា​អំ​ពើ​ហឹង្សា​ផ្សេងៗ​គឺមិន​មែន​ជា​ផល​ចំណេញ​ទេ​ទាំង​រដ្ឋា​ភិបាល​និង​ក្រុមហ៊ុន​ឯក​ជន»។

លោក ​កែប​ ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ចំណែកលោក​ កើត ឆែ នាយក​រង​រដ្ឋ​បាល​នៃ​សាលា​ក្រុង​មាន​និយាយ​ថា​លោក​កំពុង​ជាប់​រវល់​ប្រជុំ។

សាលា​ក្រុង​ភ្នំពេញ​កន្លង​មក​ធ្លាប់​បាន​ផ្តល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​ដែល​ព្រម​ចាក​ចេញ​ក្នុង​ជម្រើស​ផ្សេងៗ​គ្នា​គឺផ្តល់​ប្រាក់​ចំនួន​៨.៥០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​មួយ​ខ្នង​ដែល​មាន​ទំហំ​៤ម៉ែត្រ​គុណ​និង​១៦ម៉ែត្រ​នៅ​ដំណាក់​ទ្រយឹង។​ ការ​ផ្តល់​សំណង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​បាន​ចាក​ចេញ​ហើយ​បាន​នៅ​សេស​សល់​តែ​ជិត​៨០០​គ្រួសារ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG