ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​កម្ពុជា​អនុម័ត​ច្បាប់​កំណត់​ព្រំដែន​តំបន់​ត្រីកោណ​ជាមួយ​ឡាវ​និង​វៀតណាម


រូបថត​ផែនទី​របស់​​គេហទំព័រ​ Google Maps កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១១​នេះ​ បង្ហាញ​ឲ្យ​ឃើញ​តំបន់​ព្រំដែន​ប្រសព្វ​គ្នា​រវាង​កម្ពុជា (តំបន់​កន្ទុយ​នាគ​) ឡាវ និង វៀតណាម។ ប្រទេស​ទាំង​បី​ចង់​រួម​គ្នា​អភិវឌ្ឈ​តំបន់​ព្រំដែន​​​ត្រីកោណ​នេះ ឲ្យ​ទៅ​ជា​តំបន់​
រូបថត​ផែនទី​របស់​​គេហទំព័រ​ Google Maps កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១១​នេះ​ បង្ហាញ​ឲ្យ​ឃើញ​តំបន់​ព្រំដែន​ប្រសព្វ​គ្នា​រវាង​កម្ពុជា (តំបន់​កន្ទុយ​នាគ​) ឡាវ និង វៀតណាម។ ប្រទេស​ទាំង​បី​ចង់​រួម​គ្នា​អភិវឌ្ឈ​តំបន់​ព្រំដែន​​​ត្រីកោណ​នេះ ឲ្យ​ទៅ​ជា​តំបន់​

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ដ៏មានសារៈ​សំខាន់​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​សម្រាប់​ការ​កំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​ឡាវ​ និង​វៀតណាម​នៅ​តំបន់​ត្រីកោណ ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​គណបក្ស​ប្រឆាំង​ក៏​ដោយ។

សមាជិក​រដ្ឋសភា​ចំនួន​៨៣​រូប​នៃ​សមាជិក​រដ្ឋសភា​វត្តមាន​ចំនួន​១០០​រូប​បាន​លើកដៃ​អនុម័ត​អនុសញ្ញា​រវាង​ប្រទេស​កម្ពុជា ​ឡាវ ​និង​វៀត​ណាម​ស្តីពី​ការកំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​របស់​ប្រទេស​ទាំង​បី​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​វ៉ា គឹមហុង ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ក្នុងខែ​ សីហា ​ឆ្នាំ២០០៨ ​នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម។

តំបន់​ត្រីកោណ​នេះ បាន​គ្រប​ដណ្តប់​ខេត្ត​ចំនួន​បួន​របស់​ប្រទេស​កម្ពុជា​ គឺ​ខេត្ត​រតនៈគីរី​ ស្ទឹងត្រែង​ មណ្ឌលគីរី​ និង​ក្រចេះ ​ជាមួយ​ខេត្ត​ចំនួន​បី​របស់​ប្រទេស​ឡាវ ​ហើយ​ខេត្ត​បួន​របស់​ប្រទេស​វៀតណាម។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ​បាន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣២០​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​ភ្នំពេញ។

លោក ​វ៉ា គឹមហុង ​ប្រធាន​គណៈកម្មការ​ព្រំដែនរ​បស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​រដ្ឋសភា​ថា​ ភាគី​ទាំងបី​ត្រូវ​បោះ​បង្គោល​ព្រំដែន​មួយ​ដែល​ផលិត​អំពី​ថ្ម​ក្រានីត​ត្រង់​ចំណុច​ពិតប្រាកដ​នៃ​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​ប្រទេស​ទាំងបី ​និង​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ទប់ស្កាត់​បង្គោល​ព្រំដែន​ត្រូវបាន​បង្ខិត​ខូចខាត​ ឬ ​បំផ្លិច​បំផ្លាញ។

«អនុញ្ញាត​នេះ ​ជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ប្រទេស​ទាំងបី​និង​សម្រាប់​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​មិត្តភាព​រវាង​គ្នា​និង​គ្នា​និង​ដើម្បី​កសាង​តំបន់​ត្រីកោណ​មួយ​ជា​តំបន់​សន្តិភាព​ មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​យូរ​អង្វែង​រវាង​ប្រទេស​ជិត​ខាង​ទាំង​បី​កម្ពុជា​ ឡាវ ​និង​វៀតណាម»។

តាម​អនុសញ្ញា​នេះ ​ភាគី​នីមួយៗ​មិនអាច​បង្ខិត​ ឬ​ផ្លាស់ប្តូរ​ទម្រង់​បង្គោល​ព្រំដែន ​ឬ​កសាង​បង្គោល​ព្រំដែន​ថ្មី​ណា​មួយ​ជា​ឯកតោ​ភាគី​ទេ។ ក្នុង​ករណី​ភាគី​ណាមួយ​សង្កេត​ឃើញថា​បង្គោល​ព្រំដែន​ត្រូវ​បាន​បង្ខិត​ឬ​ខូតខាត​ឬ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ ភាគី​នោះ​ត្រូវ​ផ្តល់​ដំណឹង​ដល់​ភាគី​ផ្សេងទៀត​ឲ្យ​បាន​ឆាប់​បំផុត។

លោកស្រី​ កែ សុវណ្ណរ័ត្ន​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ថា​ គណបក្ស ​សម រង្ស៊ី ​គឺ​ដឹង​ប្រាកដ​ថា ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​នៅ​មិនទាន់​ច្បាស់លាស់​ទេ​ហើយ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅខាង​ប្រទេស​វៀតណាម។ ដូច្នេះ​គណបក្ស​សម រង្ស៊ី ​មិន​គាំទ្រអនុសញ្ញា​នេះ​ទេ។

«គណបក្ស​សម រង្ស៊ី មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។ យើង​មិន​គួរ​អនុម័ត​(អនុសញ្ញានេះ)​ទេ​ បើ​យើង​អនុម័ត ​វា​មាន​ន័យថា​យើង​ទទួល​ស្គាល់ (ការបោះ​បង្គោល​ព្រំដែន​នេះ)​ ជាផ្លូវការ។ អញ្ចឹង​ យើង​ក៏​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ដែរ»។

លោកស្រី​កែ សុវណ្ណរ័ត្ន ​បាន​បន្តថា​ អនុសញ្ញា​សម្រាប់​ការបោះ​បង្គោល​ព្រំដែន​រួម​ប្រទេស​ទាំង​បី​នេះ ​មិនមាន​ការ​បើក​ចំហ​ មិនមាន​លក្ខណៈ​បច្ចេកទេស​ច្បាស់​លាស់​ និង​មិនមាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

គណបក្ស​សិទ្ធិ​មនុស្ស ​ដែល​ជា​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​នៅក្នុង​សម័យ​ប្រជុំទេ។

ប្រទេស​ឡាវ​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​ កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០០៩។ ដោយ​ឡែក​ ប្រទេស​វៀតណាម​កំពុង​រៀបចំ​នីតិវិធី​សុំ​ការ​អនុម័ត​ពី​រដ្ឋសភា៕

XS
SM
MD
LG