ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ជប៉ុន​ព្រម​ព្រៀង​គ្នា​រុក​រក​ប្រេង​ និង​ឧស្ម័ន​នៅ​បឹង​ទន្លេ​សាប


ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​រុក​រក​ប្រេង​ និង​ឧស្ម័ន​នៅ​បឹង​ទន្លេសាបដើម្បី​ឈាន​ទៅ​ធ្វើ​ពាណិជ្ជ​កម្ម​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ជន​ សក្តា​ ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​សារ​ ជីវ​កម្ម​ប្រេង​រដ្ឋ​របស់​ប្រទេស​ជប៉ុន​ដើម្បី​រុក​រក​ប្រេង​កាត​និង​ឧស្ម័ន​នៅបឹង​ទន្លេសាប​សម្រាប់​ ការ​វាយ​តម្លៃ​អំពី​ឱកាស​ធ្វើ​ពាណិជ្ជ​កម្ម​លើ​ប្រេង​ និង​ឧស្ម័ន​នេះ។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ ​អាន​ រដ្ឋ​មន្ត្រី​ ប្រចាំ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ និង​លោក​ Akira​ Suzuki​ នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​សារជីវ​កម្ម​ជាតិ​ជប៉ុន​ JOGMEC​ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​រុក​ រក​ប្រេង​កាត​ និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក​ទី​១៧​ដែន​គោក​នៅ​ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប​ ដែល​រួម​ មាន​ការ​វាយ​តម្លៃ​អំពី​ឱកាស​ធ្វើ​ពាណិជ្ជ​កម្ម​លើ​ប្រេង​ និង​ឧស្ម័ន​បច្ចេក​វិទ្យា​ស្រាវ​រាវ​ការ​អភិ វឌ្ឍ​សកម្ម​ភាព​ប្រេង​ និង​ឧស្ម័ន​ ព្រម​ទាំង​ផ្តល់​ការ​បណ្តុះ​បណ្តាល។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា ​ក្រុម​ហ៊ុន​ JOGMEC ​របស់​ជប៉ុន ​ដែល​កាល​ពី​មុន​មាន​ ឈ្មោះ​ជា​ Japan​ National​ Oil ​Corporation​ ធ្លាប់​បាន​ធ្វើ​ Airborne​ Magnetic​ និង ​Gravity​ Survey​ ដើម្បី​សិក្សា​នូវ​ធនធន​ប្រេង​នៅ​តំបន់​ដែន​គោក​នៃ​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៧​ ដល់​ឆ្នាំ​១៩៩៩។ ​ដោយ​អនុ​លោម​តាម​ការ​ងារ​កន្លង​មក​ និង​យោង​តាម​កិច្ច​ព្រម​ព្រៀង​គោលកម្ម​វិធី​វាស់​ស្ទង់​ភូគព្ភ​សាស្ត្រ​ និង​រូបភូ​គព្ភ​សាស្ត្រ​ និង​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្លុក​១៧​នេះ។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ថា​ ក្រុម​ហ៊ុន​ JOGMEC​ និង​ក្រុម​ហ៊ុន ​Mitsui ​Oil​ Exploration​ Co.,Ltd​ (MOECO )​ បាន​រៀប​ចំ​កម្ម​វិធី​វាស់​ស្ទង់​នេះ​ ហើយ​ភាគី​ទាំង​២​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ទិន្ន​ ន័យ​ ដែល​ទទួល​បាន​ពី​ការ​វាស់​ស្ទង់​នេះ។​ ក្នុង​ករណី​ដែល​លទ្ធ​ផល​រក​ឃើញ​មាន​លក្ខណៈ​ វិជ្ជមាន ​ នោះ​ក្រុម​ហ៊ុន​ជប៉ុន​នឹង​មាន​សិទ្ធិ​ផ្តាច់​មុខ​រយៈ​ពេល​១​ឆ្នាំ​ក្នុង​ការ​ចរចា​ជា​មួយ​អាជ្ញា​ ធរ​ប្រេង​កាត​កម្ពុជា​ ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​ក្នុង​គោល​ដៅ​បន្ត​សកម្ម​ភាព​ស្វែង​រុក​ រក​ផ្សេង​ទៀត។

លោក​សុខ​ អាន​ រដ្ឋ​មន្ត្រី​ប្រចាំ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ ព្រម​ព្រៀង​នេះ​នឹង​បង្កើត​ការ​អភិវឌ្ឍ​កាន់​តែ​ច្រើន​ និង​បង្កើត​ការ​ងារ​សម្រាប់​ប្រជា​ពល​រដ្ឋ​ ខ្មែរ​កាន់​តែ​ច្រើន។

"វត្ត​មាន​របស់​ក្រុម​ហ៊ុន ​JOGMEC​ នៅ​កម្ពុជា​នា​ពេល​នេះ​ គឺ​ពិត​ជា​រួម​ចំណែក​កសាង​សេដ្ឋ​ កិច្ច​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ឱកាស​ការ​ងារ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ថែម​ទៀត​ ដែល​ ជា​កត្តា​ចាំ​បាច់​ក្នុង​ដំណើរ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់​តែ​រីក​ ចម្រើន​ទៅ​មុខ"។

លោក​ Fumiaki ​Fujita​ អនុ​ប្រធាន​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ JOGMEC ​បាន​ថ្លែង​ថា ​កិច្ច​ព្រម​ពៀង​នេះ​ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​បោះ​ជំហ៊ាន​ថ្មី​មួយ​ក្នុង​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិ​បត្តិ​ ការ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន ​លើ​វិស័យ​រុក​រក​ប្រេង​កាត ​និង​ឧស្ម័ន។

"ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ថា ​ក្រុម​ហ៊ុន​JOGMEC​នឹង​ចូល​រួម​នៅ​ក្នុង​ឧស្សាហ​កម្ម​ប្រេង​កាត​និង​ឧស្ម័ន​ នៅ​ប្រទេស​កម្ពុជា​ជា​មួយ​នឹង​សហ​គ្រាស​ឯក​ជន​នានា​នៅ​ក្នុង​ពេល​ខាង​មុខ​ទៀត​ដើម្បី​ពង្រឹង​ ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា​កាន់​តែ​រឹង​មាំ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ ការ​អភិ​វឌ្ឍ​ឧស្សាហ​កម្ម​ប្រេង​កាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​មិន​ខាន"។

លោក ​Chiaki ​Takahashi​ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម ​និង​ឧស្សាហ​កម្ម ​បាន​ថ្លែង​ ថា​ សកម្ម​ភាព​នេះ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ និង​សង្ឃឹម​ថា ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ ប្រទេស​ដ៏​ល្បី​ល្បាញ​មួយ ​ដោយ​សារ​ប្រេង​កាត​នៅ​ពេល​អនាគត។

លោក​ឈិត ​សំអាត ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​វេទិកា​ស្តី​ពី​កម្ពុជា​ បាន​ថ្លែង​ថា ​ការ​រុក​រក​ប្រេង​ នៅ​បឹង​ទន្លេ​សាប​អាច​ប៉ះ​ពាល់​ដល់​បរិស្ថាន​ ជីវ​ចម្រុះ​ និង​ត្រី។

លោក​ឈិន ​សំអាត ​បានបន្ត​ថា​ យើង​មិន​ប្រឆាំង​នឹង​ការ​រុក​រក​ប្រេង​នេះ​ទេ ​ប៉ុន្តែ​យើង​ទាម​ទារ​ ឱ្យ​រដ្ឋា​ភិបាល​សិក្សា​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ ដោយ​មាន​ការ​ចូល​រួម​អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​តំបន់​ ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន។

"ការ​រុក​រក​ប្រេង​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បញ្ហា​បរិស្ថាន​ និង​បញ្ហា​ត្រី ​ដែល​ជា​ប្រភព​មួយ​ យ៉ាង​សំខាន់​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ ហើយ​បឹង​ទន្លេ​សាប​គឺ​ជា​ កន្លែង​មួយ​ល្បី​ក្នុង​ពិភព​លោក​ ដែល​សម្បូរ​ទៅ​ដោយ​ត្រី​ ហើយ​យើង​សង្ឃឹម​ថា ​ការ​អភិវឌ្ឍ​ ផ្សេងៗ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ធន​ធាន​ធម្ម​ជាតិ​របស់​យើង​ទេ"។

លោក​ Chiaki​ Takahashi​ បាន​បញ្ជាក់​ថា​ រដ្ឋា​ភិបាល​កម្ពុជា ​និង​ក្រុម​ហ៊ុន​សាជីវ​កម្ម​ជាតិ​ជប៉ុន​ នេះ​បាន​យក ​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​បរិស្ថាន។

ពី​ទី​ក្រុង​ភ្នំពេញ ខ្ញុំ​ជន​ ជន​ សក្តា​ VOA​ សំឡេង​ស.រ.អ.៕

XS
SM
MD
LG