រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាន នេប៉ាល់ ម៉ិកស៊ិក បេឡារុស ប៉ាឡេស្ទីន ស៊ីរី អ៊ីតាលី និងបុតស្វាណា។
រូបភាពជុំវិញពិភពលោក ៣០ មេសា ២០១៨

1
កងកម្លាំងរត់ពីកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកអត្តឃាត បន្ទាប់ពីមានការផ្ទុះជាលើកទី២នៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ ការបំផ្ទុះគ្រាប់បែកអត្តឃាតពីរដងផ្ទួនៗនៅក្នុងក្រុងកាប៊ុលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ រួមមានទាំងអ្នកកាសែត៩នាក់។ មនុស្សយ៉ាងហោចណាស់៥០បានរងរបួស។

2
អ្នកកាសែតអាហ្វហ្គនីស្ថានស្ថិតនៅកន្លែងកើតហេតុបន្ទាប់ពីមានការបំផ្ទុះជាលើកទី២នៅក្នុងក្រុងកាប៊ុល។

3
ស្ត្រីម្នាក់អុជចង្កៀងប្រេងនៅវត្ត Boudhanath Stupa ក្នុងថ្ងៃវិសាខបូជា នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។

4
ជនទេសន្តរប្រវេសន៍មកពីអាមេរិកកណ្តាលឡើងជញ្ជាំងព្រំដែនម៉ិកស៊ិក និងអាមេរិក នៅក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក ដែលនេះជាផ្នែកមួយនៃការធ្វើបាតុកម្មមុនពេលស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

5
បុរសម្នាក់ចូលរួមនៅក្នុងការប្រកួត Bison race ជាមួយនឹងឧបសគ្គនានានៅក្បែរក្រុង Lahoysk ប្រទេសបេឡារុស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

6
ប៉ូលិសអ៊ីស្រាអែលបាញ់ឧស្ម័នទឹកភ្នែកលើបាតុករប៉ាឡេស្ទីនក្នុងពេលប៉ះទង្គិចមួយក្នុងបាតុកម្មទាមទារសិទ្ធិត្រឡប់ទៅស្រុកកំណើតវិញ នៅតំបន់ Gaza Strip។

7
មហាស្រព Roman ក្នុងសតវត្សរ៍ទី២លិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុង Bosra al-Sham ប្រទេសស៊ីរី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

8
អ្នកគាំទ្រក្លឹប Fiorentina ហោះជាមួយនឹងម៉ាស៊ីនដ្រូននៅក្នុងស្តាត Artemio Franchi នៅក្នុងក្រុង Florence ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មុនពេលប្រកួតបាល់ទាត់ Italian Serie A រវាងក្រុម Fiorentina និងក្រុម Napoli។

9
កីឡាករ Austin Dillon (រថយន្តលេខ៣) ខូចរថយន្តនៅក្នុងការប្រកួត NASCAR Talladega នៅទីលានប្រកួត Talladega Superspeedway កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងក្រុង Talladega រដ្ឋ Alabama សហរដ្ឋអាមេរិក។

10
ព្រះអាទិត្យលិចនៅលើតំបន់ដីសណ្ត Okavango Delta ប្រទេសបុតស្វាណា។