<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមអ្នកនិពន្ធវ័យក្មេងចំនួន៥នាក់នៃអង្គការយុវសន្តិភាពបានរួបរួមគ្នាចងក្រង
សៀវភៅថ្មីមួយអំពីព្រឹត្តិការណ៍នៃរបបខ្មែរក្រហម
ដែលពួកគេពុំដែលឆ្លងកាត់
ទាល់តែសោះ
ដើម្បីទុកជាការចងចាំសម្រាប់ក្មេងជំនាន់ក្រោយ។
សៀវភៅកម្រាស់៣១៤ទំព័រ ដែលសរសេរលាយគ្នាជាភាសាខ្មែរ និង អង់គ្លេស
បានរៀបរាប់អំពីការរំឭកឡើងវិញនូវបទពិសោធន៍
និង ហេតុការណ៍ដ៏ឈឺចាប់
ដែលជនរងគ្រោះដោយសាររបបខ្មែរក្រហម
បានជួបប្រទះ
អមដោយរូបគំនូរ
ចំនួន៣៨ផ្ទាំងដែលជនរងគ្រោះទាំងនោះគូរដោយផ្ទាល់ដៃរបស់ពួកគេ។
គំនូរ
ទាំង៣៨ផ្ទាំងមានលក្ខណៈសាមញ្ញបំផុត ដោយបានពន្យល់ឱ្យកាន់តែច្បាស់
ពីអ្វីដែលបានកើតឡើងចំពោះពួកគេនៅក្នុងសម័យនោះ។
លោក នៀម
ឆេង តំណាងក្រុមអ្នកចងក្រងសៀវភៅ
ដែលមានចំណងជើងថា
«ក្រសែភ្នែកទៅកាន់ទីងងឹត»នេះ
បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសៀវ
ភៅរបស់ក្រុមលោកក្នុងទីក្រុងភ្នំពេញ
កាលពីថ្ងៃច័ន្ទថា
ការរៀបរៀងសៀវភៅ
ស្តីពីរបបខ្មែរក្រហមនេះធ្វើឡើងដើម្បីជួយផ្សះផ្សារបួសផ្លូវចិត្តរបស់ជនរងគ្រោះ
នៃរបបខ្មែរក្រហមផងដែរ។
«យើងចង់លើកទឹកចិត្តឱ្យពួកគាត់និយាយអំពីរឿងរ៉ាវកាលពីជំនាន់ខ្មែរក្រហម
ហ្នឹងប្រាប់ដល់ក្មេងជំនាន់ក្រោយ
ដើម្បីឱ្យមានការពិភាក្សាគ្នាឆ្លងជំនាន់
គឺ
ការ
ពិភាក្សារវាងមនុស្សដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមនិងមនុស្សជំនាន់ក្រោយ
ហើយមួយទៀត។
យើងចង់បង្ហាញមធ្យោបាយខ្លះក្នុងការព្យាបាលការប៉ះទង្គិច
ផ្លូវចិត្តតាមរយៈរូបគំនូរ»។
សៀវភៅ«ក្រសែភ្នែកទៅកាន់ទីងងឹត»នេះប្រមូលផ្តុំរឿងរ៉ាវផ្សេងៗក្នុងជំនាន់ខ្មែរ
ក្រហម
ដែលក្រុមអ្នកនិពន្ធសៀវភៅនេះទទួលបានតាមរយៈការជួបសំភាសន៍
និងការពិភាក្សានៅក្នុងសិក្ខាសាលាជាមួយអ្នកភូមិផ្ទាល់ក្នុងរយៈពេលជិត១ឆ្នាំ
កន្លងទៅនេះ
នៅក្នុងខេត្តចំនួនប្រាំពីរ
រួមមានខេត្តកំពង់ឆ្នាំង តាកែវ ព្រៃវែង
ស្វាយរៀង
បាត់ដំបង ប៉ៃលិន និងខេត្តកំពត។
អ្នកស្រីសូ
ផន អាយុ៦០ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង
បាននិយាយនិងគូរគំនូររៀប
រាប់រំឭកអំពីព្រឹត្តិការណ៍ថា
ទាហានខ្មែរក្រហមបានចាប់ប្តីរបស់អ្នកស្រីយកទៅ
សម្លាប់ចោល
ក្រោមបទចោទប្រកាន់ថា
បានលួចបាយរបស់អង្គការ។
អ្នកស្រី
សូ
ផនមានប្រសាសន៍បន្ថែមថា
អ្នកស្រីពេលនេះមានអារម្មណ៍សប្បាយរីករាយ
ដែលក្មេងជំនាន់ក្រោយចាប់ផ្តើមចាប់អារម្មណ៍
និង
យកចិត្តទុកដាក់ស្តាប់រឿង
រ៉ាវរបស់អ្នកស្រីនៅក្នុងសម័យខ្មែរក្រហមនោះ។
«ខ្ញុំមានការសប្បាយចិត្តណាស់
សប្បាយចិត្តដែលក្មេងវាភ្ញាក់រឭកដឹងថា
ប្រវត្តិ
សម័យប៉ុល
ពត ដែលចាស់ៗនិយាយ។វាយកចិត្តទុកដាក់។ខ្ញុំមានការសប្បាយ
ចិត្ត»។
ដូចគ្នាដែរលោក
ម៉ុក រឿន
វ័យ៦៦ឆ្នាំមកពីខេត្តកំពង់ឆ្នាំងដែរនោះមានប្រសា-
សន៍ថា
លោកក៏មានអារម្មណ៍ធូរស្រាលចិត្តដែរ
ក្រោយពីបានរៀបរាប់
និងគូរ
គំនូរអំពីព្រឹត្តិការណ៍នៃរបបខ្មែរក្រហមទុកនៅក្នុងសៀវភៅថ្មីនេះឱ្យក្មេងជំនាន់
ក្រោយស្វែងយល់ជាមេរៀនសម្រាប់អនាគតរបស់ពួកគេ។
«ខ្ញុំបានរំឭកពីរបបខ្មែរក្រហមធ្វើឱ្យរំសាយចិត្ត។
មកពីបានឃើញពីធាតុពិតជាក់
ស្តែងក្នុងសម័យនោះ។
ម៉្យាងទៀតក្នុងចិត្តខ្ញុំនឹកឃើញថា
បានអង្គការជួយចង
ក្រងជាសៀវភៅដើម្បីដាស់តៀនក្រើនរំឭកដល់ក្មេងៗ
ប្អូនៗសម័យក្រោយទុក
ជាអនុស្សាវរីយ៍ដើម្បីចងចាំ
ដូចថា ខំទ្រទ្រង់ប្រទេសជាតិកុំឱ្យវិលត្រឡប់ដូច
សម័យនោះទៀត»។
របបខ្មែរក្រហម
ឬ ហៅជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ
ត្រូវបានស្តីបន្ទោស
ចំពោះការស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរជិត២លាននាក់
ចន្លោះឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩
ដោយសារការបង្អត់អាហារ
ការបង្ខំឱ្យធ្វើការហួសកម្លាំង
ការធ្វើ
ទារុណកម្ម
និងការកាប់សម្លាប់។
បច្ចុប្បន្ន
មេដឹកនាំកំពូលចំនួន៥រូបនៃរបបនោះដែលរួមមាននួន
ជា ខៀវ សំផន
អៀង សារី អៀង
ធីរិទ្ធ និងកាំង ហ្គិចអ៊ាវ
ហៅ ឌុច
កំពុងរង់ចាំការកាត់ទោសពី
សំណាក់សាលាក្តីខ្មែរក្រហមចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបជាង
៣ឆ្នាំដែលពួកគេគ្រប់គ្រងនោះ
។
ការកាត់ទោសជនជាប់ចោទទាំង៥នាក់នេះ
គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១០ឬដើមឆ្នាំ២០១១ខាងមុខ។
លោកឡុង
ខែត្រ នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាព
មានប្រសាសន៍ថា
ការ
ចងក្រងសៀវភៅស្តីអំពីរបបខ្មែរក្រហមដោយក្រុមយុវជនដែលមិនធ្លាប់ឆ្លងកាត់
របបនេះនឹងជួយដើម្បីឱ្យក្មេងជំនាន់ក្រោយចងចាំអំពីរឿងរ៉ាវអតីតកាល
ហើយ
ស្វែងរកវិធីសាស្រ្តកសាងអនាគតដ៏ល្អមួយបាន។
«ក្មេងៗគាត់អាចយកមេរៀនហ្នឹងជាជំហានមួយដើម្បីកសាងសន្តិភាព
សម្រាប់
អនាគត
ដើម្បីការពារកុំឱ្យការកាប់សម្លាប់
ការរំលោភសិទ្ធិមនុស្ស
ឬក៏បទឧក្រិដ្ឋ
ធ្ងន់ធ្ងរហ្នឹងកើតឡើងម្តងទៀត»។
ក្រៅពីការរៀបរាប់អំពីការចងចាំរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមហើយនោះ
សៀវភៅ
«ក្រសែភ្នែកទៅកាន់ទីងងឹត»
ក៏លាតត្រដាងផងដែរអំពីអារម្មណ៍
និង
ទស្សនៈវិស័យរបស់ព្រះសង្ឃ
វិចិត្រករ និងយុវជនខ្លួនឯងផ្ទាល់
ក្រោយពីពួកគេ
បានដឹងឮរឿងរ៉ាវនៃរបបខ្មែរក្រហមនោះតាមរយៈការអានឯកសារ ឬ ការនិទាន
រឿងប្រាប់ពីសំណាក់ឪពុកម្តាយ
សាច់ញាតិ ឬអ្នកដទៃជាដើម។
កញ្ញា
ព្រឿង ឆវីវ័យ អាយុ២៣ឆ្នាំ
ជានិស្សិតនៃសកលវិទ្យាល័យមួយក្នុងខេត្ត
បាត់ដំបង
។ នៅក្នុងសៀវភៅ «ក្រសែភ្នែកទៅកាន់ទីងងឹត»នោះ
នាងបានគូរ
គំនូរមួយផ្ទាំងដោយពិពណ៌នានិងសរសេររៀបរាប់អំពីព្រឹត្តិការណ៍ ដែលទាហាន
ខ្មែរក្រហមជម្លៀសម្តាយឪពុករបស់នាង និង ប្រជាជនផ្សេងទៀតចេញពីក្រុង
បាត់ដំបងនៅប៉ុន្មានថ្ងៃបន្ទាប់ពីខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧
មេសាឆ្នាំ១៩៧៥ ។
នាងដឹងហេតុការណ៍ទាំងនេះតាមរយៈការនិទានប្រាប់ពី
ឪពុកម្តាយរបស់នាង។
កញ្ញាព្រឿង
ឆវី និយាយថា នាងមានអារម្មណ៍តក់ស្លុតជាខ្លាំង
នៅពេលបានឮ
ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះ
ប៉ុន្តែនាងបន្ត
ថា
នាងនៅតែចង់ដឹងបន្ថែមទៀតអំពីការណ៍ពិតដែលបានកើតឡើងនៅសម័យ
នោះ។
«ខ្ញុំគ្រាន់តែចង់ឱ្យក្មេងៗជំនាន់ក្រោយសិក្សា
ស្វែងយល់អាហ្នឹងឱ្យបានច្បាស់
បើយើងថា
មួយចំហៀងក៏អត់កើតដែរ ព្រោះអីថា
ចាស់ៗចេះតែថា ។
អញ្ចឹង
យើងគួរតែនាំគ្នាសិក្សាឱ្យបានច្បាស់លាស់ជាងហ្នឹង
ព្រោះអីខ្ញុំចង់ឱ្យមានការ
ផ្សះផ្សានិងសន្តិភាពនៅក្នុងប្រទេសយើង»។
ដោយជឿថា
មានព្រឹត្តិការណ៍ដ៏គួរឱ្យឈឺចាប់ផ្សេងទៀតបានកើតឡើងចំពោះ
ឪពុក
ម្តាយរបស់នាង និង
សង្គមខ្មែរទាំងមូលនាសម័យខ្មែរក្រហមនោះ
កញ្ញា
ព្រឿង ឆវីបន្ថែមទៀតថា
នាងប្រាថ្នាចង់ឃើញយុត្តិធម៌មួយកើតចេញពីការកាត់
ទោសជនជាប់ចោទទាំង៥រូបនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕