ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្រ្តាចារ្យអាមេរិក៖កម្ពុជានិងថៃ គួរដោះស្រាយជម្លោះតាមសន្តិវិធី


សាស្រ្តាចារ្យអាមេរិក៖កម្ពុជានិងថៃ គួរដោះស្រាយជម្លោះតាមសន្តិវិធី
សាស្រ្តាចារ្យអាមេរិក៖កម្ពុជានិងថៃ គួរដោះស្រាយជម្លោះតាមសន្តិវិធី

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកសាស្រ្តាចារ្យបណ្ឌិត Christopher Arterton ព្រឹទ្ធបុរសមហាវិទ្យាល័យ
គ្រប់គ្រងនយោបាយនៃសាកលវិទ្យាល័យGeorge Washingtonរបស់សហរដ្ឋ
អាមេរិកនៅថ្ងៃច័ន្ទនេះ បានផ្តល់យោបល់ថា ប្រទេសកម្ពុជា និង ប្រទេសថៃគួរ
តែដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈការចរចាទេ្វភាគី។

លោកChristopher Artertonថ្លែងដូច្នេះនៅក្នុងការធ្វើបាឋកថារបស់លោកស្តី
អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន នៅឯរាជបណ្ឌិត
សភាកម្ពុជា ។

លោកបានបញ្ជាក់ថា បញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គួរ
តែពិភាក្សាតាមគោលនយោបាយសន្តិភាព។

«ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ គោលបំណងររបស់សហរដ្ឋ
អាមេរិកចង់ឲ្យមានការជជែកពិភាក្សាគ្នារវាងប្រទេសទាំងពីរ។សហរដ្ឋអាមេរិក
មិនប្រកាន់និន្នាការលើភាគីណាទេគឺសំខាន់ចង់ឱ្យមានការជជែកគ្នាតាមនយោ
បាយសន្តិភាពរវាងប្រទេសទាំងពីរ»។

ប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានបញ្ហាជម្លោះព្រំដែនគោកជាង៨០០គីឡូ
ម៉ែត្រ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានអង្គការ UNESCOដាក់បញ្ចូលទៅជា
ទ្រព្យសម្បត្តិរបស់បេតិកភណ្ឌពិភពលោក ។

កងទ័ពនៃប្រទេសទាំងពីរកំពុងតែបែរតម្រង់ចុងកាណុងកាំភ្លើងដាក់គ្នាទៅវិញ
ទៅមក បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនលើកដែលធ្វើឲ្យភាគីទាំងសងខាង
ស្លាប់ និងរងរបួសរួចមក។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានស្វាគមន៍ចំពោះគំនិត
ផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ។

លោកកុយ គួងបានស្តីបន្តោសថា កម្ពុជាបានប្រកាន់ជំហរចរចាទ្វេភាគីជាដរាប
ក៏ប៉ុន្តែភាគីថៃទេ ពុំមានឆន្ទៈប្រាកដក្នុងការដោះស្រាយនោះ។

«ឲ្យថៃមានឆន្ទៈពិតប្រាកដ ឲ្យសភាថៃ អនុម័តរាល់កំណត់ហេតុរបស់គណកម្មា
ការព្រំដែនចម្រុះកម្ពុជា-ថៃ ក៏ដូចជាកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលជាលទ្ធ
ផលនៃកិច្ចប្រជុំសហរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ថៃកន្លងមក» ។

ថ្លែងប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីទីក្រុងបាងកក លោក
Thani Thong Thakdi អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ថា រដ្ឋា
ភិបាលថៃបានស្វាគមន៍ជានិច្ចរាល់ការចរចាណាមួយតាមរយៈទ្វេភាគី ដើម្បីដោះ
ស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។

លោកThani Thong Thakdi បានច្រានចោលចំពោះការចោទប្រកាន់ពីភាគី
កម្ពុជាថា ថៃពុំមានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈទ្វេភាគីនោះ។

«ខ្ញុំគិតថា ការពិភាក្សាកំពុងតែបន្ត។ រាជរដ្ឋាភិបាលកម្ពុជាគិតថា បញ្ហាទាំងអស់
នេះនឹងវិវត្តទៅមុខ ក៏ប៉ុន្តែរដ្ឋាភិបាលថៃត្រូវតែគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួនជាមុន
សិន។ ឧទាហរណ៍ ដូចជាកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម ដែលយើងបានធ្វើ
រួចមកហើយផងដែរ» ។

ប្រទេសកម្ពុជានិងប្រទេសថៃ មួយរយៈកាលចុងក្រោយនេះ បានអះអាងថា ដី
ទំហំ៤,៦គីឡូម៉ែត្រក្រឡាជុំវិញបញ្ហាតំបន់ប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់
ខ្លួនរៀងៗខ្លួន។ ក៏ប៉ុន្តែប្រទេសទាំងពីរបានអះអាងថា មិនមានការផ្ទុះអាវុធសារ
ជាថ្មីម្តងទៀតទេលើបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG