Microsoft Office
<!-- IMAGE --> ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមមន្ត្រីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល
នៅថ្ងៃច័ន្ទនេះ
បានសម្តែង
ការព្រួយបារម្ភចំពោះការគម្រាមបណ្តេញលោក
Douglas Broderick
ប្រេសិត
អង្គការសហប្រជាជាតិប្រចាំកម្ពុជា
ជាសញ្ញានៃការគាបសង្កត់លើអង្គការសង្គម
ស៊ីវិលបរទេសនិងក្នុងស្រុក។
រដ្ឋាភិបាលកម្ពុជាបានគម្រាមបណ្តេញលោក Douglas
Broderick អ្នកសម្រប
សម្រួលអង្គការសហប្រជាជាតិ
និង ជាប្រធានក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជា
បើក្រុមអង្គការសហប្រជាជាតិនៅចេញសេចក្តីថ្លែងការណ៍សាធារណៈ
បន្ថែមទៀតដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាដែលមិនអានទទួលយក
បាន។
លោក
ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា
បានបញ្ជាក់នៅក្នុងលិខិតជូន
លោកDouglas
Broderickប្រធានក្រុមអង្គការសហប្រជាជាតិនៅកម្ពុជា
កាល
ពីថ្ងៃសៅរ៍ថា៖
«បើមានការប្រកាន់ឥរិយាបថបែបនេះជាថ្មីតទៅទៀតនោះ
រដ្ឋាភិបាលនឹងបង្ខំ
ចិត្តយកសេចក្តីសម្រេចស្តីពីបុគ្គលដែលមិនអាចទទួលយកបាន"។
លោកស្រី
ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្ស
Licadho
បានបញ្ជាក់ថា
លិខិតនេះមិនមែនគម្រាមតែទៅលើលោក Douglas
Broderick ប៉ុណ្ណោះទេ
ប៉ុន្តែវាបានគម្រាមដល់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
និង ក្នុងស្រុក
ឱ្យ
ប្រយ័ត្នប្រយ៉ែងក្នុងការផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល។
«រដ្ឋាភិបាលសរសេរលិខិតគម្រាមបណ្តេញតំណាងអង្គការសហប្រជាជាតិ
ដូច
ជាសារមួយអវិជ្ជមានណាស់ទៅអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
និងអង្គការ
មិនមែនរដ្ឋាភិបាលក្នុងស្រក។
ដូច្នេះអ្នកទាំងអស់គ្នាមានការព្រួយបារម្ភ»។
លោកយឹម
សុវណ្ណ អ្នកនាំពាក្យគណបក្សសម
រង្ស៊ីបានថ្លែងថា
វាមិនសមហេតុ
សមផលចំពោះការគម្រាមបណ្តេញមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិចេញ
ពីកម្ពុជាទេ។យើងគួរតែពិចារណាអនុសាសន៍របស់អង្គការសហប្រជាជាតិដែល
សំដៅជួយទប់ស្កាត់អំពើពុករលួយ
និង ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ
ប្រកបដោយប្រសិទ្ធិភាព។
«ការគម្រាមបណ្តេញតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះមិនសម
ហេតុផលទាល់តែសោះ
ហើយខ្ញុំសូមគាំទ្រអាណត្តិរបស់អង្គការសហប្រជាជាតិ
នៅកម្ពុជា។
យើងមានអង្គការសហប្រជាជាតិ។
យើងមានភាពកក់ក្តៅណាស់។
អង្គការសហប្រជាជាតិអាចជួយប្រទេសរបស់យើង
ឱ្យរួចផុតពីការរំលោភសិទ្ធិ
មនុស្ស
ការរំលោភផ្សេងៗ
និងការគម្រាមកំហែងពីប្រទេសជិតខាង។
យើងត្រូវ
ការពឹងពាក់អង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិមិនមែនត្រឹមតែគាំ
ទ្រនយោបាយក្នុងប្រទេសទេ
ប៉ុន្តែថែមទាំងនយោបាយក្រៅប្រទេស។
បើយើង
ធ្វើគូបក្ខដិបក្ខជាមួយអង្ការសហប្រជាជាតិ
វាមានន័យថា យើងទៅបំផ្លាញខ្លួន
ឯងទាំងស្រុង»។
លោក Douglas
Broderick មិនអាចទំនាក់ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយ
បានទេ ។
លោកស្រី Margaret
Lamb អ្នកនាំពាក្យការិយាល័យរបស់លោក
Douglas Broderick
បានបញ្ជាក់នៅក្នុងសារអេឡិចត្រូនិចថា
យើងមិនមាន
សេចក្តីអត្ថាធិប្បាយទេ។
លោកហោ
ណាំហុងបានបញ្ជាក់ថា លោក
Vijay
Nambiarនាយកខុទ្ទកាល័យ
អគ្គលេខាធិការអង្គការសហប្រជាជាតិ
បានជម្រាបតំណាងអចិន្ត្រៃយ៍កម្ពុជាប្រ-
ចាំអង្គការសហប្រជាជាតិ
នៅក្នុងជំនួបកាលពីថ្ងៃសុក្រថា
ទីស្នាក់ការអង្គការ
សហប្រជាជាតិនៅបូរីញ៉យ៉កមិនបានណែនាំឱ្យក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជាធ្វើអត្ថាធិប្បាយ
ឬ
លើកសំណូមពរតាមបណ្តាញព័ត៌មានអំពីដំណើរការ
អនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះឡើយ។
កាលពីថ្ងៃទី១២ខែមិនា
ប្រទេសកម្ពុជាបានចោទក្រុមអង្គការសហប្រជាជាតិនៅ
កម្ពុជាថា
បានធ្វើហួសពីកម្រិតអាណត្តិភារកិច្ចរបស់ខ្លួន
និង បានជ្រៀតជ្រែក
ចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងជាក់ច្បាស់
ដែលមិនអាចទទួលយកបានចំពោះ
ការអត្ថាធិប្បាយអំពីដំណើរការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបាននិយាយថា
ប្រទេសកម្ពុជាត្រូវការអង្គការសហ
ប្រជាជាតិណាស់។
អង្គការសហប្រជាជាតិបានផ្តល់ផលប្រយោជន៍ដល់កម្ពុជា
ប៉ុន្តែអង្គការសហប្រជាជាតិមិនបានទទួលផលប្រយោជន៍អ្វីពីកម្ពុជាទេ៕