ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសនិងពលរដ្ឋរងរបួស ក្នុងការប៉ះទង្គិចគ្នា


ប៉ូលិសនិងពលរដ្ឋរងរបួស ក្នុងការប៉ះទង្គិចគ្នា
ប៉ូលិសនិងពលរដ្ឋរងរបួស ក្នុងការប៉ះទង្គិចគ្នា

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

«សម្តេចហ៊ុន សែនមើលមិនឃើញ មើលខ្ញុំផង។ បើឲ្យទឹកដីទៅក្រុមហ៊ុន ក្រុម
ហ៊ុនចិន ហ៊ុន សែនសម្លាប់ខ្ញុំចុះ ខ្ញុំអត់ព្រមទេ»។

សម្លេងស្រែកយំរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារការបាត់បង់ដីធ្លី និង ការ
ប្រឆាំងតវ៉ានេះ បានកើតមានឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥១ចម្ងាយប្រ-
មាណជាង៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

ព្រិត្តិការណ៍នេះបានកើតមានឡើងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅពេលដែល
កម្លាំងប៉ូលិស ប្រមាណរាប់សិបនាក់ ប្រដាប់ដោយខែល ដំបងឆក់ និងឡាន
បាញ់ទឹកបានចុះអនុវត្តសាលក្រមលើដីមានទំនាស់មូយកន្លែងទំហំប្រមាណ
៦៥ហិកតាដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន៨៨គ្រួសារ។ ការចុះអនុវត្ត
សាលក្រមនេះត្រូវបានរារាំងនិងប្រឆាំងជំទាស់ពីប្រជាពលរដ្ឋច្រើនរាប់រយនាក់
ប្រដាប់ដោយដំបងឈើ។ សាក្ស៊ីឃើញផ្ទាល់ផ្នែកនិងក្រុមមន្រ្តីសិទ្ធិមនុស្សបាន
និយាយថា ការប៉ះទង្គិចគ្នានេះបានបណ្តាលឲ្យប្រជាពលរដ្ឋចំនួន១៣រូប រាប់
បញ្ចូលទាំងបុរស ស្រ្តី និងកុមារ ព្រមទាំងមន្រ្តីប៉ូលិសចំនួន១២រូប បានទទួលរង
របួសធ្ងន់ខ្លះនិងស្រាលខ្លះ នៅពេលដែលក្រុមប៉ូលិសខេត្តកំពង់ស្ពឺបានព្យាយាម
ចុះទៅរុះរើផ្ទះរបស់អ្នកស្រុក ហើយត្រូវបានប្រជាពលរដ្ឋទាំងនោះប្រឆាំងតបត
មកវិញដោយគប់ដុំថ្ម ។

កំពុងតែឈរកាន់កំណាត់ឈើមួយដើមប្រវែងជាង១ម៉ែត្រ លោកអេម នួន អាយុ
៤៨ឆ្នំា ដែលទឹកមុខរបស់លោកពោរពេញទៅដោយកំហឹងនៅឡើយនោះ បាន
ផ្តល់បទសម្ភាសន៍ជាមួយ VOA សម្លេងសហរដ្ឋអាមេរិកថា លោកមិនសុខចិត្ត
ប្រគល់ដីរបស់លោកទៅឲ្យក្រុមហ៊ុនទេ ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនជាអ្នកសម្លាប់ប្រជាពលរដ្ឋទាំងរស់ តាម
រយៈការប្លន់ដីរបស់ប្រជាកសិករ ។

«មិញ គេបាញ់ រុះរើផ្ទះ»។

លោកស៊ុន ប៊ុនឈួន តំណាងប្រជាពលរដ្ឋទាំង៨៨គ្រួសារ នៅស្រុកឧដុង្គ ខេត្ត
កំពង់ស្ពឺ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះរស់នៅលើដីនេះ តាំងពី
ឆ្នាំ១៩៨០មកម៉្លេះ ពុំដែលមានទំនាស់ទេ ។ លោកបានមានប្រសាសន៍ថា ក្រុម
ហ៊ុនម៉េង កេត របស់ចិនតៃវ៉ាន់នេះបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាង
បំពារបំពានបំផុត ហើយលោកបានមានប្រសាសន៍ថា លោកសុខចិត្តស្លាប់ដើម្បី
ការពារដីរបស់លោកកុំឲ្យបាត់បង់។

«វាបាញ់អញ្ចេះ។ ខ្ញុំហែកអាវឲ្យបាញ់ បាញ់ទៅៗ ខ្ញុំអស់ស្រែធ្វើហើយ បាញ់ខ្ញុំ
ទៅ ឲ្យងាប់ទៅ។ ខ្ញុំអត់ស្តាយជីវិតខ្ញុំទេ។ ខ្ញុំអស់ស្រែ អស់ផ្ទះ ខ្ញុំនៅឯណា?»។

ក្រុមហ៊ុន ម៉េង កេត របស់ចិនតៃវ៉ាន់នេះ មានផ្ទៃដីសរុបចំនួន២២៣ហិកតា
សម្រាប់ធ្វើរោងចក្រក្រដាសនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានទីតាំងនៅ
តាមបណ្តោយផ្លូវជាតិលេខ៥១ ។

លោកគឺ តារា ប្រធានផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនម៉េង កេត ដែលមានចំណែក
ភាគហ៊ុននៅក្នុងនោះផងដែរ បាននិយាយថា ប្រជាពលរដ្ឋដែលមកតវ៉ានោះ ពុំ
មែនជាម្ចាស់កម្មសិទ្ធិដីធ្លីពិតប្រាកដទេ ។

លោកបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនរបស់លោកពុំបានរំលោភយកដី
ប្រជាពលរដ្ឋទេ គឺលោកបានទិញពីប្រជាពលរដ្ឋ ដោយមានការព្រមព្រៀងទិញ
ដូរ ដោយស្ម័គ្រចិត្ត ។

«អត់ទេ អត់មានទេ បើសិនជារស់នៅពីឆ្នាំ១៩៧៩ នៅឆ្នាំ១៩៨៦រដ្ឋាភិបាលគេ
ឲ្យធ្វើបណ្ណគាត់ត្រូវធ្វើបាទ។ រឿងស្អីគាត់មិនធ្វើ អត់មានអីទាំងអស់ ព្រោះគាត់
អត់មានដីនៅទីនេះ»។

លោកស្រីអ៊ូច បូ មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOCប្រចាំ
ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្រុមហ៊ុនម៉េង កេតនេះជាអ្នករំលោភយក
ដីប្រជាពលរដ្ឋ ។

លោកស្រីបានមានប្រសាសន៍ថា ការសម្រេចរបស់តុលាការទៀតសោធ ហាក់
បីដូចជាស្រពិចស្រពិលនៅឡើយ ចំពោះដីដែលមានទំនាស់នេះ ។

«ទៅតុលាការអត់មានពិនិត្យពិចៃទៅលើភាពស្របច្បាប់នៃបណ្ណ ថាតើបណ្ណដូច
ម៉េចស្របច្បាប់ បណ្ណយ៉ាងម៉េចមិនស្របច្បាប់ តែគាត់អត់បានគិត។ គាត់ថា ឲ្យ
តែមានបោះត្រា គឺស្របច្បាប់ហើយ»។

យោងតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្ស ADHOCបានឲ្យដឹងថា ការ
បណ្តេញប្រជាពលរដ្ឋដោយបង្ខំ មិនមានសំណងត្រឹមត្រូវ នៅតែជាបញ្ហាក្តៅ
គគុកនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឆ្នាំ២០០៩នេះ សមាគមសិទ្ធិមនុស្សនេះបានរកឃើញថា ការបណ្តេញ
ដោយបង្ខំមានចំនួន២៩ករណីដែលបានប៉ះពាល់ដល់ជនរងគ្រោះចំនួន៥.៤៩៧
គ្រួសារ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG