ដើម្បីស្តាប់ព័ត៌មាននេះ
Microsoft Office
សមាជិកសភាគណបក្សប្រឆាំង១៦រូបបានដើរចេញពីសម័យប្រជុំសភាពិសេស
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ខណៈដែលរដ្ឋសភាបានអនុម័តច្បាប់ប្រឆាំងអំពើពុក
រលួយដែលក្រុមអ្នករិះគន់ព្រមានថា
នឹងមិនមែនជាការងារគាស់រំលើងឫសគល់
អំពើពុករលួយទេ។
ច្បាប់នេះត្រូវបានអនុម័តដោយសម្លេងគាំទ្ររបស់សមាជិកសភាគណបក្សកាន់
អំណាចចំនួន៨២រូបនៅពេលដែលសមាជិកគណបក្សសម
រង្ស៊ី និង គណបក្ស
សិទ្ធិមនុស្សបានបដិសេធបោះឆ្នោតគាំទ្រច្បាប់នេះ។
តំណាងរាស្ត្រគណបក្សសម
រង្ស៊ី
បានព្យាយាមពិភាក្សាច្បាប់នេះកាលពីថ្ងៃពុធ
ដែលពួកគេយល់ឃើញថា
មិនគ្រប់គ្រាន់។
ប៉ុន្តែសមាជិកសភា៣រូបរបស់គណ
បក្សសិទ្ធិមនុស្សបានធ្វើពហិកាសម័យប្រជុំសភាវិសាមញ្ញទាំងស្រុង។
សមាជិកគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងបង្កើតច្បាប់នេះ និង
អះអាងថា ច្បាប់នេះមានសារៈសំខាន់ចំពោះប្រទេស ។ ក៏ប៉ុន្តែក្រុមអ្នករិះគន់
បានព្រមានថា
ច្បាប់នេះនឹងមិនប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយ
ប្រសិទ្ធិភាពទេ
ដែលក្រុមប្រទេសផ្តល់ជំនួយបានជំរុញអស់រយៈពេលជាច្រើន
ឆ្នាំមកហើយ។
លោក សុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅក្នុងសម័យ
ប្រជុំរដ្ឋសភាក្រោយពីការអនុម័តថា
យើងមានសេចក្តីសោមនស្សរីករាយនិង
ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គសភាទាំងមូលដែលបានអនុម័តសេចក្តី
ព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះ។
«នេះជាផលិតផលមួយ
ដែលកើតចេញពីដំណើរការយ៉ាងវែង
ហើយជាច្បាប់ថ្មី
ច្បាប់ពិសេស
ច្បាប់រសើបនិងច្បាប់មានលក្ខណៈសារៈសំខាន់ដល់ប្រទេសជាតិ
របស់យើងទាំងមូលនោះ។
យើងមើលឃើញច្បាស់ថា
ច្បាប់នេះជាឧបករណ៍ថ្មី
មួយទៀត
ដែលពង្រឹងអង្គភាពប្រឆាំងអំពើពុករលួយ។
នៅពេលមានច្បាប់នេះ
អង្គភាពនេះនឹងក្លាយទៅជាមធ្យោបាយ និង ឧបករណ៍កាន់តែមុតស្រួចនិងការ
កាន់តែមានប្រសិទ្ធិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។
លោកយឹម
សុវណ្ណតំណាងរាស្ត្រគណបក្សសម
រង្ស៊ីបានថ្លែងប្រាប់ក្រុមអ្នករាយ
ការណ៍ព័ត៌មាន
ក្រោយការដើរចេញពីសម័យប្រជុំសភាវិសាមញ្ញនះថា
យើង
មានការខកចិត្តយ៉ាងខ្លាំងចំពោះការមិនធ្វើវិសោធនកម្មមាត្រាណាមួយនៅក្នុង
សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលបានស្នើឡើងដោយតំណាងរាស្ត្រ
គណបក្សប្រឆាំង។
«យើងមិនមានជំនឿថា
ច្បាប់នេះអាចយកទៅអនុវត្តមានប្រសិទ្ធិភាពទេ
ហើយ
ច្បាប់នេះគ្រាន់តែសម្រាប់បិទបាំងនូវទង្វើខុសឆ្គងរបស់មន្ត្រីខិលខូច
ហើយខ្ញុំ
យល់ថា
ច្បាប់ប្រឆាំងអំពើពុករលួយនេះនឹងក្លាយទៅជាច្បាប់ការពារអំពើពុក
រលួយវិញ
ដោយសារតែនិយមន័យមិនច្បាស់លាស់
និងសមាសភាពក្រុមប្រឹក្សា
ជាតិប្រឆាំងអំពើពុករលួយ
និងអង្គភាពប្រឆាំងអំពើពុករលួយ
គ្រប់គ្រងដោយ
រដ្ឋាភិបាលស្ទើរតែទាំងអស់។
ហើយអ្នកណាជាអ្នកប្រព្រឹត្តអំពើពុករលួយ?
គឺ
ភាគច្រើនជាមន្ត្រីរដ្ឋាភិបាល»។
សមាជិកសភាមិនបានធ្វើការផ្លាស់ប្តូរចំពោះច្បាប់ប្រឆាំងអំពើពុករលួយដែល
បានព្រាងដោយរដ្ឋាភិបាលនេះទេ
ទោះបីជាមានការអំពាវនាវពីគណបក្សប្រឆាំង
និង ក្រុមអង្គការសិទ្ធិមនុស្ស
ដើម្បីបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
និងអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលឱ្យកាន់តែឯករាជ្យ។
លោកធន
សារាយ ប្រធានសមាគមសិទ្ធិមនុស្សADHOCបានបញ្ចាក់ថា
យើង
មានការសោកស្តាយចំពោះរដ្ឋសភា
ដែលមិនបានយកអនុសាសន៍របស់អង្គការ
សង្គមស៊ីវិលមកពិចារណាសម្រាប់ការពិភាក្សាសេចក្តីព្រាងច្បាប់ប្រឆាំងអំពើ
ពុករលួយនេះ។
«បើមានការខុសឆ្គងនៅក្នុងការអនុវត្តមិនបានល្អប្រសើរ
អ្នកអនុម័តនិងអ្នក
បង្កើតច្បាប់នេះនឹងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ
និងសង្គមជាតិរបស់
យើង»។
ច្បាប់ប្រឆាំងអំពើពុករលួយនេះបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយឯក
រាជ្យនិងអង្គភាពប្រឆាំងអំពើពុករលួយស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី។
សមាជិក១១រូបនៃក្រុមប្រឹក្សាមានការតែងតាំងដោយនយោបាយ។
ច្បាប់នេះក៏
បានតម្រូវឱ្យមន្ត្រីសាធារណៈប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់និងផ្តល់អំណាច
ឱ្យតុលាការរឹបអូសកម្មសិទ្ធិនិងទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយ៕