ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះដោយអគ្គីភ័យ ខ្លាចបាត់បង់ដី


حیرت انگیز اور انوکھے ڈیزائن کے ریستوران یہاں آنے والوں کے لیے ایک نیا تجربہ ثابت ہوئے

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ខ្សែចំណងជាច្រើនត្រូវបានប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យចងភ្ជាប់ទៅ
នឹងកំណាត់ឈើដែលនៅសេសសល់ពីការឆាបឆេះដើម្បីសំគាល់ព្រំដីកុំឲ្យបាត់
បង់។

ការចងកំណត់សម្គាល់នេះបានកើតមានឡើងក្រោយពីគ្រោះអគ្គីភ័យមួយកាល
ពីយប់ថ្ងៃច័ន្ទបានបំផ្លាញផ្ទះចំនួន១៧៨ខ្នង កុដិព្រះសង្ឃចំនួន១០កុដិនិងកន្លែង

ស្នាក់នៅរបស់និស្សិតចំនួន៩០កន្លែង ត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីអស់ នៅក្នុង
សង្កាត់បឹងកក់២ ខណ្ឌទួលគោក កណ្តាលទីក្រុងភ្នំពេញ នេះបើតាមការបញ្ជាក់
របស់អាជ្ញាធរខ្មែរ។

កំពុងអង្គុយនៅក្រោមតង់កៅស៊ូមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងភ្លើងឆេះ
អ៊ំស្រី យី សំអាត អាយុ៧០ឆ្នាំ បានយកដៃចង្អុលផ្ទះរបស់អ៊ំស្រីដែលបានឆាប
ឆេះខ្ទេចខ្ទីអស់ នៅសល់តែកម្ទេចធ្យូងតែប៉ុណ្ណោះ ។

អ៊ំស្រីបានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ប្រជាពលរដ្ឋជាទូទៅ
ក៏ដូចអ៊ំស្រីដែរ បានយកខ្សែចងដើម្បីសម្គាល់ព្រំដីរបស់ពួកគេ។ អ៊ំស្រីបានមាន
ប្រសាសន៍បណ្តើរយកក្រមាកញ្ចាស់មួយមកជូតមុខដោយបានសម្តែងនូវអាការៈ
ក្រៀមក្រំថា អ៊ំស្រីមិនដឹងថាបានរស់នៅកន្លែងដដែល ឬយ៉ាងណានោះទេ។

«ពិបាកចិត្តណាស់កូនអ្ហើយ។ ចេះតែណែនទ្រូង មិនដឹងធ្វើម៉េច បើវាទៅអស់
ហើយ។ ខំតាំងពីណា តាំងពីបាតដៃទទេមកបានប៉ុណ្ណឹង។ អស់ តែមួយពព្រិច
ភ្នែកសោះ»។

នៅមិនឆ្ងាយប៉ុន្មានពីអ៊ំស្រីយី សំអាត លោកសោម សុវណ្ណ អាយុ៤៣ឆ្នាំ ដែល
មានសមាជិកចំនួន៦នាក់នៅក្នុងគ្រួសារកំពុងរស់នៅក្រោមតង់កៅស៊ូដែលបាន
ផ្តល់អំណោយពីកាកបាទក្រហម និយាយថា លោកមានដីបណ្តោយប្រមាណ
៥ម៉ែត្រ និងទទឹងចំនួន៥ម៉ែត្រកន្លះដែលបានសេសសល់ពីភ្លើងឆេះកាលពីថ្ងៃ
ច័ន្ទ។

លោកសោម សុវណ្ណ បានបញ្ជាក់ថា លោកចង់រស់នៅកន្លែងដើម ដដែលមិន
ចង់ចាកចេញឆ្ងាយពីទីនេះទេ ដោយសារតែពិបាកក្នុងការរស់នៅ និងប្រកបមុខ
របរទទួលទានចិញ្ចឹមជីវិត ។

«បើខ្ញុំគិតតាមភាគរយ ប្រហែលជា៧០% ទៅ៨០% ប្រជាជនអត់ចង់ចេញ គេ
ចង់រស់នៅ គេហៅថា កន្លែងចាស់ហ្នឹង។ ប៉ុន្តែគេសំណូមពររាជរដ្ឋាភិបាលហ្នឹង
ឲ្យជួយដោះស្រាយ ដូចថា មានប្រព័ន្ធអីៗ ហើយមានអនាម័យពិតប្រាកដ»។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះចំនួន២៥៧គ្រួសារនេះ បានចង
តង់កៅស៊ូស្នាក់នៅតាមបណ្តោយផ្លូវរទេះភ្លើងខ្លះ និងអ្នកខ្លះចងតង់កៅស៊ូស្នាក់
នៅក្នុងវត្តនាគវ័ន្ត និង នៅក្បែររបងវត្ត ដើម្បីរងចាំដំណោះស្រាយពីសាលាក្រុង
ភ្នំពេញ»។

លោកម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញបាននិយាយថា សាលាក្រុងភ្នំពេញ
បានផ្តល់ជម្រើសពីរដល់ប្រជាពលរដ្ឋ ជម្រើសទី១គឺអនុញ្ញាតឲ្យពួកគេស្នាក់នៅ
កន្លែងដើមដដែល និងជម្រើសទី២ សាលាក្រុងផ្តល់ដីទទឹង៦ម៉ែត្រនិងបណ្តោយ
១២ម៉ែត្រ នៅតំបន់ព្រែកព្នៅ ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីក្រុងភ្នំពេញ។
លោកមានប្រសាសន៍ថា យើងមិនបង្ខំឲ្យប្រជាពលរដ្ឋទទួលយកគោលការណ៍
របស់រដ្ឋាភិបាលទេ គឺមានការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងប្រជាពលរដ្ឋនិង
អាជ្ញាធរក្រុងភ្នំពេញ។

«ឯកឧត្តមអភិបាល លោកថា ឲ្យមានជម្រើសពីរ។ បើអ្នកណាចង់ទៅនៅកន្លែង
ថ្មី យើងនឹងបង្កលក្ខណៈជូន។ បើអ្នកណាមិនចង់ទៅទេ គេនឹងត្រូវនាំគ្នារំកិល
បន្តិចៗឲ្យបានផ្លូវឡានចេញចូលស្រួល មិនមែននាំគ្នាថា 'ខ្ញុំសុំនៅកន្លែងហ្នឹង
ត្រង់កន្លែងដដែលវិញ' . មូលហេតុម៉េចទៅ? យើងខ្មាស់គេ»។

លោកម៉ាន់ ឈឿន បានមានប្រសាសន៍ទៀតថា ទីតាំងថ្មី ដែលរដ្ឋាភិបាលបាន
ផ្តល់ជូននោះមានលក្ខណៈសមរម្យសម្រាប់ប្រជាពលរដ្ឋអាចរស់នៅបាន ក៏ប៉ុន្តែ
ជនរងគ្រោះដោយសារអគ្គីភ័យបាននិយាយថា ពួកគេពុំអាចប្តូរទីតាំងទៅរស់
នៅកន្លែងថ្មីបានទេ ពីព្រោះឆ្ងាយពីកន្លែងធ្វើការ ពិបាកផ្លូវគមនាគមន៍ និងទឹក
ភ្លើងជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG