<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
អង្គការលើកលែងទោសអន្តរជាតិ
នៅថ្ងៃច័ន្ទនេះ
បាននិយាយនៅក្នុងសេចក្តី
ថ្លែងការណ៍របស់ខ្លួនថា
ជនរងគ្រោះពីការរំលោភសេពសន្ថវៈនៅកម្ពុជាប្រឈម
មុខនឹងការទទួលបាននូវយុត្តិធម៌
សេវាព្យាបាល វេជ្ជសាស្រ្ត
និង ការប្រឹក្សា
ពិគ្រោះយោយល់តិចតូច
នៅពេលដែលអំពើរំលោភផ្លូវភេទមកលើស្រ្តីនិងកុមារី
កំពុងកើនឡើង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការលើកលែងទោសអន្តរជាតិដែលមាន
ចេញរបាយការណ៍ជាសម្ងាត់មួយបាននិយាយថា
អំពើហិង្សាផ្លូវភេទនៅកម្ពុជា
ដែលបានចេញផ្សាយដើម្បីអបអរសាទរទិវាអន្តរជាតិនេះ
បានបង្ហាញជាសាធា-
រណៈអំពីរបៀបនៃអំពើពុករលួយ
និងការរើសអើងនៅក្នុងជួរនរគរបាលនិងតុលា
ការរារាំងជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈមិនឲ្យទទួលបានយុត្តិធម៌
និង
ជំនួយដែលចាំបាច់នៅក្នុងអំឡុងពេលដែលជនល្មើសភាគច្រើនរួចពីទោសទណ្ឌ
កម្ម។
លោកស្រី
ដូនណា ហ្គេស (Donna
Guest ) នាយករងអង្គការលើកលែងទោស
អន្តរជាតិ
បាននិយាយថា
ជនរងគ្រោះរាប់សិបនាក់បាននិយាយប្រាប់យើងថា
ពួកគេប្រឈមមុខនិងការជម្រិតទារប្រាក់
ការមិនអើពើ
និងការបំបាត់ជំនឿទុក
ចិត្តពីមន្រ្តីដែលមានតួនាទីក្នុងការជួយការពារសិទ្ធិជនរងគ្រោះទាំងនោះ
។
លោកស្រីបានមានប្រសាសន៍ទៀតថា
ជនរងគ្រោះពីការរំលោភសេពសន្ថវៈភាគ
ច្រើនយល់ឃើញថា
ការស្វែងរកយុត្តិធម៌និងការគាំពារផ្នែកព្យាបាលវេជ្ជសាស្រ្ត
កាន់តែធ្វើឲ្យពួកគេទទួលទុក្ខធ្ងន់ធ្ងរថែមទៀត
។
លោកស្រីស៊ី
ឌីហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី
បានជំទាស់នឹងការលើក
ឡើងនេះ។លោកស្រីបានមានប្រសាសន៍ថា
វាជាការលំបាកមួយក្នុងការរកទិន្ន
ន័យដែលបង្ហាញឲ្យឃើញពីការរំលោភសេពសន្ថវៈនៅកម្ពុជាមានការកើនឡើង
នោះ
។
«យើងបានបណ្តុះបណ្តាលជាច្រើន
ហើយក៏មានការអប់រំផ្សព្វផ្សាយដល់ប្រជា
ពលរដ្ឋជាច្រើនឲ្យលោកយល់ថា
ត្រូវធ្វើយ៉ាងម៉េច
បើមានជួបនៅបញ្ហាត្រូវចេះ
រត់ទៅរកទីកន្លែងណាមួយដែលនៅជិតបំផុត
ដែលជួយខ្លួន»។
លោកស្រី
ពុង ឈីវកេក នាយិការអង្គការសិទ្ធិមនុស្សLICADHO
បានមានប្រសា-
សន៍ថា
វិធីដែលអាចជួយជនរងគ្រោះឲ្យជៀសផុតពីការរំលោភសេពសន្ថវៈរដ្ឋា
ភិបាលត្រូវតែបង្កើតកម្មវិធីឲ្យបានច្រើនដើម្បីជួយជនរងគ្រោះនៅក្នុងពេលដែល
មានការរំលោភសេពសន្ថវៈនោះ
។
«រដ្ឋាភិបាលលោកមានជំហរដើម្បីជួយជនរងគ្រោះ
ហើយបើកកម្មបង្រៀនវិជ្ជា
ជីវៈ
ចង់ឲ្យមានគ្រូពេទ្យបច្ចេកទេសខាងព្យាបាលផ្លូវចិត្តជនរងគ្រោះ
ដោយសារ
អំពើរំលោភសេពសន្ថវៈមានបញ្ហាផ្លូវចិត្តច្រើនណាស់»។
លោកស្រីរស់
សុភាព
នាយិការប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា
បាននិយាយឲ្យដឹងថា
នៅក្នុងប្រទេសកម្ពុជាវប្បធម៌ស្រីប្រកាន់ប្រុសប្រកែក
វា
គឺជារបាំងមួយដែលធ្វើឲ្យជនរងគ្រោះតែងទទួលបាននូវការរំលោភសេពសន្ថវៈ
ជាបន្តបន្ទាប់។
«ការរួចទោសរបស់ជនប្រព្រឹត្តបទល្មើសហ្នឹង
គឺជាកត្តាសំខាន់ ហើយមួយទៀត
កត្តាដែលហៅថា
បាត់បង់កិត្តិយសដល់គ្រួសារអ្នករងគ្រោះគឺជាបញ្ហាមួយទៀត
ដោយសារថា
គាត់មិនហ៊ានទៅប្រាប់គេ
ឬក៏សុខចិត្តខូចខាតដោយស្ងាត់ៗ»។
អង្គការលើកលែងទោសអន្តរជាតិ
នៅក្នុងរបាយការណ៍របស់ខ្លួនចំនួន៦០ទំព័រ
បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ធ្វើការហ្វឹកហ្វឺន និង
បំពាក់គ្រឿងបរិក្ខាដល់មន្រ្តី
នគរបាលប្រើប្រាស់ជាស្រ្តី
និង រំលែកថវិកា
ដែលចាំបាច់សម្រាប់ធ្វើការស៊ើប
អង្កេតរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋជាបន្ទាន់
ប្រកបទៅដោយវិជ្ជាជីវៈ
និង
សេចក្តីអាណិតអាសូរដល់ជនរងគ្រោះ៕