ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនចង់ឱ្យសហប្រតិបត្តិការជាមួយ កម្ពុជាមានដំណើរការយ៉ាងលឿន


ចិនចង់ឱ្យសហប្រតិបត្តិការជាមួយ កម្ពុជាមានដំណើរការយ៉ាងលឿន
ចិនចង់ឱ្យសហប្រតិបត្តិការជាមួយ កម្ពុជាមានដំណើរការយ៉ាងលឿន
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

មន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងឱ្យដឹងថា ប្រទេសចិន កាលពីថ្ងៃសុក្រម្សិលមិញ
បានជំរុញឱ្យមានការពន្លឿនដំណើរនៃកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង
ពីរបានព្រមព្រៀងក្នុងពេលដែលថ្នាក់ដឹកនាំប្រទេសចិនមកបំពេញទស្សនកិច្ច
នៅក្នុងប្រទេសកម្ពុជា កាលពីចុងឆ្នាំកន្លងទៅ។

ការជំរុញនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៃប្រទេសកម្ពុជា និងលោកហ៊ូ ហ្ស៊ីងយូ ឧបការីរដ្ឋមន្ត្រីការបរទេសចិន កាលពី
ថ្ងៃសុក្រម្សិលមិញនៅឯវិមានរដ្ឋសភាកម្ពុជា នេះបើយោងតាមប្រសាសន៍របស់
លោកអ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថ្លែងប្រាប់
អ្នកកាសែតក្រោយពីជំនួបនោះ។

«លោកបានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីការប្រឹងប្រែង
និងការជំរុញរបស់ថ្នាក់ដឹកនាំចិនធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដែលបាន
ចុះហត្ថលេលខានៅពេលដែលឯកឧត្តមអនុប្រធានាធិបតីធ្វើដំណើរមកកាន់ព្រះ
រាជាណាចក្រកម្ពុជានោះ នឹងដំណើរការឱ្យបានយ៉ាងលឿនជាទីបំផុត»។

លោក អ៊ាង សុផល្លែត ក៏បានឱ្យដឹងបន្ថែមថា៖ «សម្តេចបានមានប្រសាសន៍ថា
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើន អាចចាត់ទុកថា ឈានចូល
ដល់ដំណាក់កាលថ្មីមួយក្នុងប្រវត្តិសាស្ត្រ ហើយដោយឡែកការរីកចម្រើននិង
ការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជាយើងគឺមានការចូលរួមចំណែកជាពិសេស
អំពីចិនតែម្តង»។

មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយណាមួយបាន
ទេនៅថ្ងៃសៅរ៍នេះ។

លោកសុខចិន្តា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅពេលដែលVOA
សម្លេងសហរដ្ឋអាមេរិកទាក់ទងបានតាមទូរស័ព្ទ នៅថ្ងៃសៅរ៍នេះពុំបានផ្តល់កិច្ច
សម្ភាសន៍ណាមួយឡើយ។

«អត់ៗមានសម្ភាសន៍ទេ ខ្ញុំសូមទោស»។

លោក ឌុយ ហូវ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពុំអាចឆ្លើយនឹង
សំណួររបស់ VOA សម្លេងសហរដ្ឋអាមេរិកបានច្រើនទេ នៅល្ងាចថ្ងៃសៅរ៍នេះ
ដោយលោកប្រាប់ថា ព្រោះលោកពុំបាននៅកន្លែងធ្វើការទេ នាពេលនោះ។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ លោកឌុយ ហូវ បានមានប្រសាសន៍ថា ក្រុម
ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយកចិត្តទុកដាក់ចំពោះអ្វីដែលព្រមព្រៀងរវាងថ្នាក់ដឹកនាំ
កំពូលជាមួយប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ។

«ហើយគម្រោងដែលមកពីស្រុកចិនហ្នឹងគឺបានចាប់ផ្តើមអនុវត្តបន្តៗ ជាពិសេស
មាន គម្រោងដូចជា គម្រោងUnion Development គម្រោងអភិវឌ្ឍន៍ក្រុងធំនៅ
ខេត្តកោះកុង អាហ្នឹង គឺសម្តេច លោកបានចំណារជាបន្តបន្ទាប់ឱ្យជួយខិតខំដោះ
ស្រាយបញ្ហាហ្នឹងឱ្យចេញ ដើម្បីដំណើរការបាន ហើយក្រុមហ៊ុន ក៏បានទាក់ទង
ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់ដើម្បីចាប់ផ្តើមដំណើរការអនុវត្តន៍
គម្រោងរបស់ខ្លួន បាទ»។

កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៩កន្លងទៅ អនុប្រធានាធិបតីចិន លោកស៊ី យិន
ពីងបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសកម្ពុជាដែលក្នុង
អំឡុងទស្សនកិច្ចនោះ កម្ពុជាបានចុះហត្ថលេខាទទួលប្រាក់ចំនួន១.២០០លាន
ដុល្លារសហរដ្ឋអាមេរិកដែលសន្យាពីកិច្ចព្រមព្រៀងចំនួន១៤ផ្សេងៗគ្នានិងដែល
ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ។

ក្នុងឆ្នាំ២០០៩ លំហូរប្រាក់វិនិយោគទុនផ្ទាល់ សុទ្ធពីបរទេសមានជាង៥៧០លាន
ដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនមកពីប្រទេសចិន និង ប្រទេសកូរ៉េ។ ប្រ-
ទេសចិនបានធ្វើការវិនិយោគទៅលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា
ឧស្សាហកម្មកាត់ដេរ កសិកម្ម ថាមពល និងការរុករករ៉ែជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG