ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភាទទួលបានសេចក្តីព្រាង ច្បាប់ប្រឆាំងអំពើពុករលួយ


Protesters throw fireworks at police during clashes in front of the presidential palace in Cairo, Feb. 1, 2013.
Protesters throw fireworks at police during clashes in front of the presidential palace in Cairo, Feb. 1, 2013.
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសេចក្តី
ស្នើច្បាប់ប្រឆាំងអំពើពុករលួយរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈ
ដែលរដ្ឋសភាបានចាត់ទុកថា សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលប្រឆាំងអំពើពុក
រលួយថា មានមូលដ្ឋានច្បាប់ពេញលេញសម្រាប់ការពិភាក្សា។

សេចក្តីសម្រេចបដិសេធនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ
២០១០ បន្ទាប់ពីទទួលបានសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលប្រឆាំងអំពើពុក
រលួយ។លោកសុន ឆ័យបានដាក់សេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយទៅជូន
រដ្ឋសភានៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីសុំការពិភាក្សា និងការអនុម័ត។

លោកហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់នៅក្នុងលិខិតជូនលោកតំណាង
រាស្ត្រសុន ឆ័យថា គណៈកម្មាធិការអចិន្ត្រៃយ៍បានឯកភាពជាឯកច្ឆ័ន្ទ មិនទទួល
យកអត្ថបទសេចក្តីស្នើច្បាប់ស្តីអំពីក្រុមប្រឹក្សាភិបាលកម្ចាត់អំពើពុករលួយរបស់
ឯកឧត្តម មកបន្តចាត់ការទេ។

គណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលទន្ទឹងរង់ចាំជាយូរមក
ហើយនៅក្នុងខែធ្នូ ឆ្នាំ២០០៩ ប៉ុន្តែគណៈរដ្ឋមន្ត្រីទើបតែបានបញ្ជូនសេចក្តីព្រាង
ច្បាប់នេះមកឱ្យរដ្ឋសភានៅថ្ងៃទី២៥ សម្រាប់ពិភាក្សា និងអនុម័ត។

លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បាន
បញ្ជាក់ថា សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយមានមូលដ្ឋានច្បាប់ពេញ
លេញជាងសេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សប្រឆាំងសម្រាប់ពិចារ-
ណា។

លោក សុន ឆ័យ ប្រធានតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថា ការ
បដិសេធនេះមិនធ្វើឱ្យលោកឈឺចាប់ទេ ក៏ប៉ុន្តែវាបានធ្វើឱ្យលោកសម្បាយចិត្ត
ចំពោះការបដិសេធនេះ។

«តាមពិត ខ្ញុំត្រេកអរចំពោះការបដិសេធរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ពីព្រោះការបដិសេធនេះ គឺដោយសារតែរដ្ឋសភាទទួលបានសេចក្តីព្រាងច្បាប់
ប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ។ អ្វីដែលជាមូលហេតុនាំឱ្យខ្ញុំស្នើច្បាប់
ប្រឆាំងអំពើពុករលួយនេះគឺដោយសារតែការរង់ចាំសេចក្តីព្រាងរបស់រដ្ឋាភិបាល
យូរពេក និងជំរុញឱ្យរដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់មករដ្ឋសភា ។ ខ្ញុំយល់
ថា វាជាការល្អទៅវិញទេនិងអាចឱ្យរដ្ឋសភាចាប់ផ្តើមពិនិត្យទៅលើសេចក្តីព្រាង
របស់រដ្ឋាភិបាល»។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សADHOCបានបញ្ជាក់ថា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគួរតែយកគំនិតគណបក្សប្រឆាំង និងអង្គការសង្គម
ស៊ីវិលមកដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយមុននឹងអនុ-
ម័ត។

«បើយើងមានត្រឹមតែច្បាប់ ហើយយន្តការប្រឆាំងអំពើពុករលួយនៅក្នុងសង្គម
ខ្មែរយើងមិនសូវបានប្រសិទ្ធិភាពទេនោះ នោះខ្ញុំគិតថា វានឹងមិនមានប្រយោជន៍
សម្រាប់សង្គមកម្ពុជាទេ»។

លោក សុន ឆ័យ បានស្នើឱ្យរដ្ឋសភាចែកផ្សព្វផ្សាយសេចក្តីព្រាងច្បាប់របស់រដ្ឋា
ភិបាលប្រឆាំងអំពើពុករលួយ ដល់អង្គការមិនមែនរដ្ឋាភិបាល គណបក្សប្រឆាំង
និងអ្នកជំនាញប្រឆាំងអំពើពុករលួយ ដើម្បីពិភក្សា និងផ្តល់អនុសាសន៍ មុនការ
អនុម័យរបស់រដ្ឋសភា។

គណៈកម្មការរដ្ឋសភាកំពុងធ្វើការសិក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុក
រលួយ បន្ទាប់មកនឹងចែកផ្សព្វផ្សាយដល់តំណាងរាស្ត្រគ្រប់រូបដើម្បីពិភាក្សានិង
អនុម័តនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG