ដើម្បីស្តាប់ព័ត៌មាននេះ
ជារៀងរាល់ព្រឹកពេលដែលលោកទូច
ស្រេងក្រោកឡើងបើកទ្វារតូបលក់នំនែក
បន្តិចបន្តួចរបស់លោក
អ្វីដែលលោកឃើញមុនគេគឺចេតីយ៏
ឬ ស្តូបដ៏ចំណាស់
មួយដែលស្ថិតនៅចំពីមុខតូបរបស់លោកតែម្តង។
ចេតីយ៍សង់ពីឥដ្ឋនេះផ្ទុកពេញទៅដោយលលាដ៍ក្បាលជនរងគ្រោះដោយសារ
របបខ្មែរក្រហមចំនួនជិត១ពាន់លលាដ៍ដែលគេគាស់យកចេញពីរណ្តៅកប់សព
រួមចំនួនបីក្នុងបរិវេណអតីតគុកវត្តធ្លក
ស្ថិតក្នុងភូមិធ្លក
ឃុំធ្លកនៃស្រុកស្វាយជ្រុំ
ចម្ងាយប្រមាណ១៣គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។
បច្ចុប្បន្ន
ចេតីយ៍ដែលត្រូវសាងសង់នៅឆ្នាំ១៩៨៧នេះមានសភាពប្រេះស្ទើរគ្រប់
កន្លែងដោយសារត្រូវទឹកភ្លៀងនិងកំដៅថ្ងៃ
ហើយនិងត្រូវគាស់រំលើងដោយឫស
ដើមជ្រៃមួយដើម
ដែលដុះនៅអែបនឹងចេតីយ៍នេះ។
ធ្នឹមដំបូលប្លក់ក្បៀងរបស់
ចេតីយ៍នេះក៏ពុកផុយរង់ចាំតែពេលបាក់ធ្លាក់ប៉ុណ្ណោះ។
លោកទូច ស្រេង
កសិករវ័យ៤៨ឆ្នាំ
ដែលបើកតូបលក់នំចំណីកំប៉ិកកំប៉ុកនោះ
មានប្រសាសន៍ថា
លោកចង់ឃើញចេតីយ៍ដែលចាស់ទ្រុឌទ្រោមនេះត្រូវគេប្រែ
ក្លាយជាកន្លែងតម្កល់អធ្ឋិធាតុជនរងគ្រោះឱ្យដូចនៅសារមន្ទីរជើងឯកនៅជាយ
ក្រុងភ្នំពេញដែរ
ពោលគឺមានកញ្ចក់ថ្លានិងធ្នើសម្រាប់ដាក់លលាដ៍ក្បាលជាដើម
ដើម្បីទុកជាការចងចាំអំពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។
«ចង់ធ្វើជាស្តូបដូចនៅវត្តជើងឯកអញ្ចឹង។
វត្តជើងឯកធ្វើបានស្អាតណាស់តម្កល់
មានដាក់ថ្នាក់ៗ
មានកញ្ចក់អីអញ្ចឹង
ហើយប្រជាពលរដ្ឋគឺចូលចិត្តមើល។កាល
ណាយើងដាក់តាំងអីអញ្ចឹងទៅ
អ្នកធ្វើដំណើរគឺមិនភ្លេចពីនឹកចាប់អារម្មណ៍ដល់
របបប្រល័យពូជសាសន៍នោះទេ
ហើយនេះគ្មានទេ
បើប្រជាពលរដ្ឋខ្លះអត់ចាប់
ភ្លឹក
ជិះមកអត់ដឹងថា ជាស្អីទេ។
ខ្លះយល់ថា ជាស្តូប
ឬជាចេតីយ៍របស់គ្រួសារ
ណាមួយ។ប៉ុន្តែវាមិនមែនជារបស់គ្រួសារណាមួយទេ
វាជាចេតីយ៍សម្រាប់សហ
គមន៍តែម្តង»។
ចេតីយ៍ទំហំប្រមាណជាង២ម៉ែត្របួនជ្រុង
បិទជិត ទុកត្រឹមតែប្រឡោះទ្វារឈើ
តូចមួយសម្រាប់បិទបើក
ត្រូវបានសាងសង់ឡើងដើម្បីតម្កល់លលាដ៍ក្បាលជន
រងគ្រោះ
ដែលត្រូវបានសម្លាប់នៅក្នុងអតីតមន្ទីរសន្តិសុខវត្តធ្លក
ក្នុងសម័យខ្មែរ
ក្រហម។
អតីតមន្ទីរសន្តិសុខ
ឬ គុកវត្តធ្លកនេះគឺជាគុកដ៏ធំជាងគេបង្អស់ក្នុងចំណោមគុក
ប្រមាណ១០កន្លែង
នៅក្នុងខេត្តស្វាយរៀង
ដែលពួកខ្មែរក្រហមប្រើសម្រាប់ឃុំ
ឃាំងនិងពិឃាតអ្នកទោស។
មានរណ្តៅកប់សពរួមចំនួន៤១រណ្តៅនៅជុំវិញបរិ-
វេណអតីតគុកដែលត្រូវបានគេចាត់ទុកដូចជាទួលស្លែងមួយដែរក្នុងខេត្តស្វាយ
រៀងនេះ
បន្ទាប់ពីគុកទួលស្លែងដ៏សែនរន្ធត់នៅក្នុងទីក្រុងភ្នំពេញនោះ។
ប្រជាជនប្រមាណពី១ម៉ឺនទៅ១ម៉ឺន៥ពាន់នាក់ត្រូវគេប៉ាន់ប្រមាណថា
បានស្លាប់
នៅក្នុងគុកនេះ
នេះបើយោងតាមឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារ
កម្ពុជា។
អ្នកស្រី រ័ត្ន ណាន
ជាកសិករវ័យ៤៨ឆ្នាំ
ដែលរស់នៅចម្ងាយប្រមាណ៥០ម៉ែត្រពី
ចេតីយ៍នេះដែរ
មានប្រសាសន៍ថា
ភាពចាស់ទ្រុឌទ្រោមនៃចេតីយ៍នេះធ្វើឱ្យអ្នក
ស្រីព្រួយបារម្ភថា
លលាដ៍ក្បាលជនរងគ្រោះដែលតម្កល់នៅក្នុងនោះងាយនឹង
ពុកផុយជាហេតុអាចធ្វើឱ្យបាត់បង់តឹកតាងដ៏សំខាន់មួយដែលបន្សល់ទុកដោយ
របបខ្មែរក្រហម។
ដូច្នេះ អ្នកស្រីបន្ថែមថា
អ្នកស្រីចង់ឱ្យមានការជួសជុលចេតីយ៍នេះ
ហើយប្រែ
ក្លាយឱ្យទៅជាសារមន្ទីរមួយសម្រាប់តម្កល់ភស្តុតាងនៃសោកនាដកម្មក្នុងសម័យ
ខ្មែរក្រហមផង
និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិឱ្យមក
ទស្សនាឱ្យបានកាន់តែច្រើនផងដែរ។
«ចង់ឱ្យគេធ្វើសារមន្ទីរឱ្យល្អជាងហ្នឹង
ឱ្យធំទូលាយជាងហ្នឹងទៀតឱ្យមានកញ្ចក់
ឱ្យសមរម្យអីអញ្ចឹង
ឱ្យស្អាតដើម្បីឱ្យគេជិតឆ្ងាយ
គេមើលមកឃើញថា ពិត ឬ
មិនពិត
ឆ្អឹងមាន ឬមិនមានអញ្ចឹងហា៎
ចង់ឱ្យគេដឹងច្បាស់លាស់អញ្ចឹង»។
អតីតមន្ទីរសន្តិសុខវត្តធ្លក
ដែលបច្ចុប្បន្នបានប្រែក្លាយជាវត្តធ្លកស្ថិតនៅចម្ងាយ
ប្រមាណ១គីឡូម៉ែត្រពីចេតីយ៍នេះក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សាលា
ក្តីខ្មែរក្រហមផងដែរ។
សាលាក្តីខ្មែរក្រហមដែលកំពុងត្រៀមនាំខ្លួនអតីតមេដឹក
នាំខ្មែរក្រហមកំពូលៗចំនួន៥នាក់មកកាត់ទោសចំពោះឧក្រិដ្ឋកម្មដែលបានកើត
ឡើងនៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។
ប្រជាជនប្រមាណ១លាន៧សែននាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារការ
បង្អត់អាហារ
ការធ្វើពលកម្មដោយបង្ខំ
ការធ្វើទារុណកម្ម និង
ការកាប់សម្លាប់
ក្រោមរបបដែលគ្រប់គ្រងដោយជនជាប់ចោទទាំង៥
ដែលរួមមាន ខៀវ
សំផន
នួន
ជា អៀង សារី អៀង ធីរិទ្ធ
និងកាំង
ហ្គេចអ៊ាវ ហៅឌុច។
លោកសុខ សាមិន
មេភូមិធ្លកមានប្រសាសន៍ថា
ភាគច្រើនក្នុងចំណោមប្រជា
ពលរដ្ឋជាង៨០០គ្រួសារក្នុងភូមិរបស់លោកបានសម្តែងការចង់ប្រែក្លាយចេតីយ៍
ឬស្តូបសហគមន៍នេះឱ្យទៅជាសារមន្ទីរមួយ
ដូចសារមន្ទីរជើងឯកដើម្បីរក្សាទុក
លលាដ៍ក្បាលជនរងគ្រោះដោយរបបខ្មែរក្រហម
ឱ្យនៅគង់វង្សបានយូរអង្វែង
សម្រាប់ឱ្យក្មេងជំនាន់ក្រោយស្វែងយល់អំពីរបបដ៏សម្លាប់រង្គាលនោះ។
«សំណើភាគច្រើនសុំសាងសង់ជាស្តូបមួយដ៏ធំឱ្យល្អជាងហ្នឹង
ដើម្បីថែរក្សាទុក
ចង់ឱ្យក្មេងៗក្រោយដឹងប្រវត្តិសាស្រ្តថា
ជំនាន់ប៉ុលពតគឺសម្លាប់មនុស្ស
សម្លាប់
រង្គាល
ដោយឥតយល់យោគ ថាអ្នកមាន អ្នកក្រ
ក្មេង ចាស់អីទេ»។
នៅរាល់ពេលមានពិធីបុណ្យទានម្តងៗ
ដូចជាបុណ្យភ្ជុំ
និងបុណ្យចូលឆ្នាំជាដើម
ប្រជាពលរដ្ឋនៅក្នុងភូមិធ្លកនិងនៅភូមិខ្លះទៀតដែលមានបងប្អូន
សាច់ញាតិឬ
មិត្តភក្តិស្លាប់បាត់បង់ជីវិត
នៅអតីតគុកវត្តធ្លកនេះ
តែងនាំគ្នាមកគោរពវិញ្ញាណ
ក្ខន្ធនិងឧទ្ធិសកុសលផលបុណ្យជូនដល់អ្នកជនរងគ្រោះទាំងនោះនៅមុខចេតីយ៍
នេះ។
ចំណែកភ្ញៀវទេសចរណ៍ជាពិសេសជនបរទេសក៏តែងឆ្លៀតចុះថតរូបស្តូបតំកល់
លលាដ៍ក្បាលនេះនិងសាកសួរអ្នកភូមិអំពីប្រវត្តិនៃស្តូបនេះឥតដាច់ផងដែរ
នៅ
រាល់ពេលដែលភ្ញៀវទាំងនោះធ្វើដំណើរកាត់ពីមុខស្តូប
ឬចេតីយ៍នេះ។
លោកស្រី សាផុន
មេឃុំធ្លក មានប្រសាសន៍ថា
អាជ្ញាធរមានគម្រោងប្រែក្លាយ
ចេតីយ៍តំកល់អធ្ឋិធាតុនៃជនរងគ្រោះនេះឱ្យទៅជាសារមន្ទីរមួយ
ដែលមានទាំង
បណ្ណាល័យសម្រាប់តម្កល់ឯកសារនៃរបបខ្មែរក្រហមថែមទៀតផង។
«គម្រោងហ្នឹង
យើងនឹងធ្វើឱ្យមិនឱ្យធំពេកទេឱ្យត្រឹមតែល្មមសមរម្យ
ហើយល្មម
សមរម្យហ្នឹង
យើងធ្វើជាបណ្ណាល័យសម្រាប់តម្កល់ក្បួនខ្នាតប្រវត្តិ
ហើយយើង
នឹងប្រមែប្រមូលថតរូបហ្នឹងយកមកទុកនៅបណ្ណាល័យទុកជាប្រវត្តិសាស្រ្ត»។
ប៉ុន្តែលោកស្រី
សាផុនមិនអាចបញ្ជាក់បានថា
តើគម្រោងនេះនឹងចាប់ផ្តើមនៅ
ពេលណានោះទេ
។ លោកគ្រាន់តែមានប្រសាសន៏ថា
បច្ចុប្បន្នលោកកំពុងតែ
ដើរប្រមែប្រមូលរកសប្បុរសជន
និង
អង្គការក្រៅរដ្ឋាភិបាលនានាដើម្បីចូលរួម
ចំណែកជួយឧបម្ថត្ភដល់គម្រោងអភិវឌ្ឍន៍សារមន្ទីរសម្រាប់តម្កល់អធ្ឋិធាតុនៃជន
រងគ្រោះដោយសាររបបខ្មែរក្រហមនៅក្នុងសហគមន៍របស់លោក៕