ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាមិនទាន់មានវិធានការ ដោះស្រាយបញ្ហាថ្នាំគីមីកសិកម្ម


ប្រទេសកម្ពុជា នៅតែមិនបានយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់នៅឡើយ អំពី
ហានិភ័យទៅលើបរិស្ថាននិងគ្រោះថ្នាក់ចំពោះសុខភាព ដែលបណ្តាលមកពី
ការប្រើប្រាស់ថ្នាំគីមីកសិកម្ម នេះបើយោងតាមរបាយការណ៍រួមគ្នាថ្មីមួយរបស់
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងក្រសួងបរិស្ថានកម្ពុជា ដែល
បានចេញផ្សាយជាសាធារណៈក្នុងទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ។

របាយការណ៍វិភាគសេដ្ឋកិច្ចលើថ្នាំពុលកសិកម្មឆ្នាំ ២០១០ បានបង្ហាញថាការ
ប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្មនៅកម្ពុជា កាន់តែមានការកើនឡើងនៅក្នុង
រយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ដោយសារប្រជាកសិករខ្មែរនៅតែមិនទាន់
យល់ដឹងគ្រប់គ្រាន់អំពីផលប៉ះពាល់នៃថ្នាំគីមីកសិកម្មទាំងនោះ។

លោកស្រីSeeta Giri តំណាងអង្គការ UNDP បានថ្លែងនៅក្នុងពិធីចេញផ្សាយ
របាយការណ៍ថ្មីនេះថា ការគ្រប់គ្រងការប្រើប្រាស់ថ្នាំគីមីកសិកម្មមិនបានល្អបា-
នបណ្តាលឱ្យប៉ះពាល់ជាអវិជ្ជមាន ដល់ស្ថានភាពរស់នៅរបស់សមាជិកក្រីក្រ
ជាងគេនៅក្នុងសង្គមនិងជនងាយរងគ្រោះជា ពិសេសស្រ្តីនិងកុមារតែម្តង។

“ប្រជាពលរដ្ឋក្រីក្រ នៅក្នុងទីក្រុងនិងជនបទ ជានិច្ចជាកាលប្រឈមទៅនឹង
ហានិភ័យខ្ពស់ ដែលមិនអាចទទួលយកបាន ចំពោះការប៉ះពាល់ផ្ទាល់ទៅនឹង
សារធាតុគីមី ដោយសារតែមុខរបររបស់ពួកគេ ស្ថានភាពរស់នៅ និងកង្វះការ
យល់ដឹងអំពីការប្រើប្រាស់ថ្នាំគីមីទាំងនោះឱ្យបានត្រឹមត្រូវ” ។

នៅក្នុងប្រទេសកម្ពុជា ថ្នាំគីមីកសិកម្ម ត្រូវបានប្រើប្រាស់សម្រាប់សម្លាប់ស្មៅ
ចង្រៃ សត្វល្អិត និងសត្វកណ្តុរនៅក្នុងស្រែជាដើម។ របាយការណ៍វិភាគសេដ្ឋ
កិច្ចលើថ្នាំពុលកសិកម្មនេះ បានបង្ហាញថា នៅត្រឹមឆ្នាំ ២០០៧ មានថ្នាំគីមីក-
សិកម្មខុសៗគ្នាចំនួន ១៣៣មុខ ត្រូវបានដាក់លក់នៅតាមទីផ្សារ ក្រោមឈ្មោះ
ពាណិជ្ជកម្មចំនួន ៥២២ ដោយថ្នាំសម្លាប់សត្វល្អិតខ្លះមានលាយថ្នាំគីមីប្រកប
ដោយគ្រោះថ្នាក់ខ្ពស់បំផុត។

របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា បើគិតពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៨
ថ្នាំគីមីកសិកម្មចំនួន១៣១៩តោនត្រូវបាននាំចូលមកកម្ពុជាភាគច្រើនពីប្រទេស
វៀតណាម និងប្រទេសថៃ តាមរយៈការរគេចពន្ធ ហើយកម្ពុជាត្រូវខាតបង់ប្រាក់
ប្រមាណ១៤ដុល្លារអាមេរិកទៅលើសុខភាពមនុស្សនិងបរិស្ថាននៅរាល់ពេលទឹក
ថ្នាំគីមីកសិកម្មចំនួន១លីត្រត្រូវបានប្រើប្រាស់។

លោកយង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុ-
ជាហៅកាត់ថា CEDAC មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិនិត្យមើលទៅលើ
ក្រុមហ៊ុននាំចូលថ្នាំគីមីកសិកម្ម ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា
ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ថ្នាំទាំងនោះផង និងអ្នកទទួលទានកសិ
ផលដែលមានបាញ់ថ្នាំគីមីនោះផង។

“យើងត្រូវប្រយ័ត្នតាមដានត្រូតពិនិត្យ ក្រុមហ៊ុនរកស៊ីខាងថ្នាំពុលហ្នឹង ព្រោះវា
ជាការទទួលខុសត្រូវចំពោះសង្គម យើងកុំសូវបណ្តោយឱ្យពាណិជ្ជកម្មហ្នឹងវា
ពាសវាលពាសកាលពេក ហើយធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនហ្នឹង ចូលរួមចំណែក
ឱ្យបានច្រើនក្នុងការអប់រំ អ្នកដែលទិញផលិតផលរបស់ខ្លួនហ្នឹង ឱ្យយល់ប្រាប់
គេពីការពិតអំពីផលិតផលរបស់ខ្លួនថាវាពុលយ៉ាងម៉េច កុំចេះតែផ្សាយថា ថ្នាំ
ខ្លួនមានប្រសិទ្ធិភាពល្អៗនោះ យើងត្រូវប្រាប់គេផងថាតើវាអាចគ្រោះថ្នាក់យ៉ាង
មេច" ។

លោកខៀវ មុតរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងពិធី
ផ្សព្វផ្សាយរបាយការណ៍វិភាគ ស្តីពីថ្នាំពុលកសិកម្មនៅកម្ពុជាថា រដ្ឋាភិបាល
គ្រោងរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងសារជាតិគីមីនៅកម្ពុជានេះ
ហើយ ប៉ុន្តែលោកពុំអាចបញ្ជាក់បាន ថាតើពង្រាងច្បាប់នោះ អាចនឹងត្រូវធ្វើ
ឡើងនៅពេលណានោះទេ៕

XS
SM
MD
LG