លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កញ្ញារិទ្ធ នៅថ្ងៃអង្គារ បានយល់ព្រមឱ្យអង្គ-
ការសមាគមខ្មែរកម្ពុជាផ្សព្វផ្សាយព័ត៌មានអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរកម្ពុ-
ជាក្រោមនៅតាមស្ថានីយវិទ្យុជាតិចំនួន ៧ កន្លែងនៅក្នុងទីក្រុងភ្នំពេញ និងនៅ
តាមខេត្តមួយចំនួន។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមបានស្នើសុំម៉ោងវិទ្យុជាតិ ផ្សាយអំពីខ្មែរកម្ពុជា
ក្រោម ទៅលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី ៧ ខែ មករា
ឆ្នាំ ២០១០។
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់ VOA ថា យើងបាន
ឯកភាពសំណើសុំម៉ោងផ្សាយរបស់វិទ្យុជាតិអំពីខ្មែរកម្ពុជាក្រោមជាគោលការណ៍
ប៉ុន្តែក្រសួងបានលើកទឹកចិត្តដល់អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ឱ្យពិភាក្សា
ជាមួយប្រធានស្ថានីយនិមួយៗ។
"ជាគោលការណ៍ ខ្ញុំឯកភាពក្នុងការផ្សាយ ប៉ុន្តែរឿងកម្មវិធីលម្អិត ម៉ោងពេលវេ-
លាគាត់ត្រូវទៅទាក់ទងជាមួយប្រធានស្ថានីយនិមួយៗ ហើយក្រសួងមិនមែនជា
អ្នកត្រួតទៅលើស្ថានីយទេ។ ខ្ញុំបានឱ្យគាត់ទៅជជែកជាមួយប្រធានស្ថានីយទាំង
អស់នោះ"។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានស្នើសុំផ្សព្វផ្សាយអំពីវប្បធម៌ ទំនៀមទ-
ម្លាប់ ប្រពៃណី អក្សរសាស្ត្រ ភាសា និងពង្សាតាខ្មែរកម្ពុជាក្រោម នៅតាមស្ថានី-
យវិទ្យុ FM ជាតិចំនួន ៧ ស្ថានីយនៅទីក្រុងភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម
ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ ក្នុង ១ ថ្ងៃ ១ ម៉ោង
ដោយមិនគិតថ្លៃ"។
លោក អាង ច័ន្ទរិទ្ធ អតីតសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមបានសម្តែងការ
ត្រេកអរចំពោះការយល់ព្រមទទួល យកសំណើរបស់ខ្មែរកម្ពុជា ពីក្រសួងព័ត៌-
មាន។
"ខ្ញុំគិតថា វាជាចំណុចមួយវិជ្ជមាន ដែលរដ្ឋាភិបាលទទួលយកសំណើ ហើយអ-
នុញ្ញាតឱ្យខ្មែរកម្ពុជាក្រោម ធ្វើការផ្សព្វផ្សាយបានតាមរលកធាតុអាកាសរបស់
ជាតិ ដើម្បីលុបបំបាត់នូវការរើសអើង និងការរំលោភសិទ្ធិមនុស្សនានាលើពួក
គាត់"។
លោក ខៀវ កញ្ញារិទ្ធ បានបញ្ចាក់ថា ក្រសួងព័ត៌មានបានណែនាំឱ្យអង្គការ-ស-
មាគមខ្មែរកម្ពុជាក្រោម ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយស្ថានីយនិមួយៗ
ដើម្បីផ្លាស់ប្តូរយោបល់ពីលក្ខណៈបច្ចេកទេសនៃការផលិតកម្មវិធីដែលត្រូវផ្សា-
យ។
"គាត់មានប្រាក់របស់ គាត់ច្រើនដែរ ប៉ុន្តែយើងគ្រាន់តែអាចផ្សាយបញ្ចុះថ្លៃ។ ខ្ញុំ
មិនដឹងទេអំពីរឿងនេះ។ ប៉ុន្តែបើស្ថានីយណាអាចមិនគិតថ្លៃផ្សាយបាន ស្ថានី-
យនោះមិនគិតថ្លៃទៅ។ វាមិនបញ្ហាអ្វីទេ"។
លោកថាច់ សេដ្ឋា បានបញ្ចាក់ថា ការផ្សាយកម្មវិធីអំពីខ្មែរកម្ពុជាក្រោមនេះ មាន
គោលបំណងថែរក្សា លើកតម្កើង និងជម្រុញការអភិរក្សវប្បធម៌ ប្រពៃណី ទំ-
នៀមទម្លាប់អក្សរសាស្ត្រ ភាសា អត្តសញ្ញាណខ្មែរក្រោម និងប្រវត្តិសាស្ត្រខ្មែកម្ពុ-
ជាក្រោម ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ។
"យើងមានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្សាយតាមស្ថានីយវិទ្យុទាំង ៧ នេះ
នៅពេលដែលយើងពិភាក្សាគ្នា វាអាចប៉ះពាល់ ពីព្រោះកាលណាការផ្សាយរឿង
ខ្មែរក្រោមតែងតែនិយាយ អំពីការតស៊ូ និងទុក្ខលំបាក ដូចជាបច្ចុប្បន្ននេះ អា-
ជ្ញាធរវៀតណាមកំពុងតែហាមខ្មែរក្រោម មើលទូរទស្សន៏ ស្តាប់វិទ្យុខ្មែរ និងរៀន
អក្សរសាស្រ្តខ្មែរ។ វប្បធម៌ អក្សរសិល្ប៍ និងទំនៀមទម្លាប់មួយចំនួន ត្រូវបានរឹត
បន្តឹង និងលុបបំបាត់ចោល។ យើងលើកឡើងករណីនេះ"។
ប្រធានស្ថានីយវិទ្យុ FM ជាតិចំនួន ៧ និងតំណាងអង្គការ-សមាគមខ្មែរកម្ពុជា
ក្រោម គ្រោងនឹងជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ។
លោកអ៊ំ សំអាតប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សLicadho បានប-
ញ្ចាក់ថា វាជាជំហ៊ានវិជ្ជមានមួយក្នុងការចូលរួមចំណែក នៅក្នុងការលើកកម្ពស់
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ យើងចង់បានការផ្សាយនេះ ឱ្យបានទូលំ
ទូលាយថែមទៀត។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជនសក្តា VOA សម្លេង ស.រ.អ ៕