ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលសុំឱ្យមានការស៊ើប អង្កេតបញ្ហាសិទ្ធិមនុស្សរួមគ្នា


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាបានស្នើសុំឱ្យអង្គការសហប្រជាជាតិឱ្យមានការស៊ើបអង្កេតរួម
គ្នាលើករណីរំលោភសិទ្ធិមនុស្ស ដើម្បីជៀសវាងការលំអៀង។

លោក ជន សក្តា សូមជូនព័ត៌មាននេះ៖

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារនេះ បានទាមទារដល់បេសកជន
ពិសេសរបស់អង្គការសហប្រជាជាតិ ឱ្យបង្កើតយន្តការស៊ើបអង្កេតរួមគ្នារវាង
គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិលើ
ករណីរំលោភសិទ្ធិមនុស្សដើម្បីជៀសវាងការធ្វើរបាយការណ៍លំអៀងអំពីស្ថាន
ភាពសិទ្ធិមនុស្សនៅកម្ពុជា។

ជំនួបរយៈពេលជាង ២ម៉ោងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក
Surya Prasad Subediអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅ
កម្ពុជាបានផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សជាទូទៅ ទាក់ទងនឹងការលើកស្ទុយ
និងការពារសិទ្ធិនានាដើម្បីធានាអោយមានប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាច
នីតិប្រតិបត្តិ ព្រមទាំងលើកស្ទុយ និងការពារការអភិវឌ្ឍប្រជាធិបតេយ្យ។

លោកឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា
បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបនេះថា យើងចង់បាន
របាយការណ៍មិនលំអៀងស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។

លោកឱម យ៉ិនទៀងបានបញ្ជាក់ថា យើងនឹងមិនរំលោភលើសិទ្ធិ និងភារកិច្ច
របស់មន្ត្រីអង្គការសហប្រជាជាតិទេ។ យើងសុំតែភាពស្មើគ្នាមួយក្នុងការរួមគ្នា
ពិតប្រាកដដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

"បាតុភាពអ្វីមួយសូមរួមគ្នាស្រាវជ្រាវ សូមរួមគ្នាចុះអង្កេតជាមួយគ្នា ជៀសវាង
រដ្ឋាភិបាលស៊ើបអង្កេតដោយរដ្ឋាភិបាល។ គាត់ (ការិយាល័យនៃឧត្តមស្នងការ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ) ទាត់ចោល
ហើយគាត់ស៊ើបអង្កេតដោយគាត់។ រដ្ឋាភិបាលមិនទទួលយកបាន។ បាតុភាព
អ្វីក៏ដោយ ករណីមូរ សុខហួរ ករណីពន្ធនាគារ ករណីតុលាការ យើងអាចចាត់
កម្លាំងចម្រុះធ្វើការស៊ើបអង្កេត ការសម្ភាធន៍ និងការពិនិត្យជាមួយគ្នា តែបើការ
វាយតម្លៃខុសគ្នា យើងដាក់អត្ថបទទាំង២នៅក្នុងរបាយការណ៍ជាមួយគ្នា។នេះ
គឺជាអ្វីដែលជាការទាមទាររបស់យើង"។

លោក Surya Prasad Subedi អ្នករាយការណ៍ពិសេសស្តីអំពីស្ថានភាពសិទ្ធិ
មនុស្សនៅកម្ពុជា បានបញ្ជាក់ថា យើងបានធ្វើឱ្យមានការរីកចម្រើនដ៏ល្អមួយនៅ
ព្រឹកនេះ។

"មានស្មារតីនៃកិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាដ៏ប្រសើររវាងរដ្ឋាភិបាល
និងការិយាល័យរបស់ខ្ញុំ ហើយខ្ញុំតាំងចិត្តធ្វើការជាមួយរដ្ឋាភិបាល។ ខ្ញុំបានពិភា-ក្សាបញ្ហាបណ្តេញចេញដោយបង្ខំ សេរីភាពនៃការបញ្ចេញមតិ និងកិច្ចសហប្រ-
តិបត្តិការដ៏ប្រសើររវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល"។

រដ្ឋាភិបាលកម្ពុជាមិនបានសប្បាយចិត្តនឹងរបាយការណ៍សិទ្ធិមនុស្សអាក្រក់របស់
លោក Christop Peschoux ប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជា
ជាតិនៅកម្ពុជាទាក់ទងនឹងករណីបណ្តេញចេញដោយបង្ខំ ការដកអភ័យឯកសិទ្ធិ
សភាគណបក្សប្រឆាំង ប្រព័ន្ធតុលាការមិនឯករាជ្យ ការបំបិទសិទ្ធិសេរីភាពនៃ
ការបញ្ចេញមតិ និងការប្រមូលផ្តុំនៅតាមទីសាធារណៈ។

លោកឱម យ៉ិនទៀងបានថ្លែងថា យើងចង់បានកិច្ចសហការមួយពិតប្រាកដជា
មួយការិយាល័យ នៃឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ
មនុស្សប្រចាំកម្ពុជា។

"យើងនឹងអាចបំភ្លេចចោលរឿងចាស់ ហើយអង្គុយនិយាយគ្នាឡើងវិញអំពីការ
សហការតទៅមុខទៀតអំពីបញ្ហានេះជាមួយការិយាល័យសិទ្ធិមនុស្សនៃអង្គការ
សហប្រជាជាតិនៅកម្ពុជា"។

លោកឱម យ៉ិនទៀងសង្ឃឹមថា លោក Christop Peschoux និងគណៈកម្មការ
សិទ្ធិមនុស្សរបស់លោកអាចសហប្រតិបត្តិការគ្នាបាន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG