ដើម្បីស្តាប់ព័ត៌មាននេះ
កំណត់សម្គាល់និពន្ធនាយក៖កម្ពុជាមិនបានរុករក
និង អភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេ
ក្នុងអំឡុងសង្គ្រាមស៊ីវិល
និង ជម្លោះផ្ទៃក្នុងរវាងឆ្នាំ
១៩៧០ និង ឆ្នាំ
១៩៩៣
ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ
។ អ្នកជំនាញបានប្រាប់ វីអូអេ
ផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា
សមត្ថភាពរបស់រដ្ឋាភិបាលមានកំណត់ក្នុងការ
គ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយ
ភាពក្រីក្រ
និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកអ៊ឹម
សុធារិទ្ធនៃ វីអូអេ ផ្នែកខេមរភាសា
បានរៀបចំកម្មវិធីប្រចាំសប្តាហ៍
មួយឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ
និង
កម្ពុជាដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ
។
ក្នុងភាគទី១៦ដែលជាភាគបញ្ចប់នេះ លោកអ៊ឹម
សុធារិទ្ធរាយការណ៍ពីរដ្ឋធានី
វ៉ាស៊ីនតោនថា
អ្នកជំនាញនិយាយថា
បញ្ហានៃការគ្រប់គ្រងធនធានធម្មជាតិនៅ
ក្នុងប្រទេសកម្ពុជាមួយភាគធំគឺបណ្តាលមកពីភាពខ្វះការប្រាស្រ័យទាក់ទងនិង
ការចូលរួមពីគ្រប់ភាគីមានចំណែក
ក្នុងការតាក់តែងគោលនយោបាយ
និងផែន
ការអភិវឌ្ឍ
ដែលធ្វើឱ្យគោលនយោបាយ និង
ច្បាប់ដែលប្រកបដោយបច្ចុប្បន្ន
ភាពទាំងនោះ
មិនត្រូវបានយល់ដឹងឱ្យបានទូលលំទូលាយ ក្នុងចំណោមអ្នក
អនុវត្តច្បាប់
និងសមាជិកសហគមន៍មូលដ្ឋានទេ។ សេចក្តីរាយការណ៍នេះមាន
ខ្លឹមសារដូចតទៅ៖
កង្វះការចូលរួម
និង
អនុសាសន៍ពីអ្នកមានចំណែកនាំឱ្យអន្តរាយដល់ការគ្រប់
គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា
នេះបើតាមសម្តីរបស់អ្នកជំនាញ
ខាងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។អ្នកជំនាញបានប្រាប់ វីអូអេ
ផ្នែកខេមរភាសានៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុតថា
សហគមន៍មូល
ដ្ឋាន
សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់
និងប្រព័ន្ធផ្សព្វផ្សាយ
មានឱកាសតិចតួច
បំផុត
ឬមិនមានឱកាសទាល់តែសោះ
ក្នុងការចូលរួមក្នុងដំណើរការតាក់តែង
គោលនយោបាយទាក់ទិននឹងការគ្រប់គ្រងធនធានធម្មជាតិ
។ ដូច្នេះ
គោល
នយោបាយទាំងឡាយដែលតាក់តែងដោយអ្នកជំនាញអន្តរជាតិ
និងអ្នកច្បាប់
កម្ពុជាកន្លងមកមិនត្រូវបានជ្រួតជ្រាបក្នុងចំណោមមន្ត្រីអនុវត្តគោលនយោបាយ
និង សមាជិកសហគមន៍មូលដ្ឋាន
ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីគោល
នយោបាយទេ
។
លោកភិតធ័រ ស្ទិហ្គសិត (Petter
Stigset) ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងឥន្ធនៈ
សមា្រប់ការអភិវឌ្ឍនៃភ្នាក់ងារណ័រវ៉េ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍដែល
ហៅកាត់ថា
ណរ៉ាត់ (NORAD) ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជាចាប់
តាំងពីឆ្នាំ២០០៥
ហើយនាពេលថ្មីៗចុងក្រោយនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយ
អាជ្ញាធរប្រេងកាតជាតិកម្ពុជា
ដើម្បីតាក់តែងច្បាប់ឥន្ធនៈសម្រាប់កម្ពុជា។
លោក ស្ទិហ្គសិតបានប្រាប់
វីអូអេ ផ្នែកខេមរភាសាថា
ការចូលរួមពីគ្រប់ភាគី
ដែលមានចំណែកក្នុងការសួរដេញដោល
និងដំណើរការនៃការតាក់តែងគោល
នយោបាយគឺជាការចាំបាច់
។ លោកបន្តទៀតថា៖
“ខ្ញុំយល់ថា
កិច្ចការដែលអ្នកកំពុងធ្វើនេះគឺសំខាន់ចាំបាច់ណាស់
។ ខ្ញុំយល់ថា
ការអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល
ប្រព័ន្ធផ្សព្វផ្សាយ និង
អង្គការក្រៅរដ្ឋាភិ
បាលចូលរួមចំណែកការព្យាយាមស្វែងយល់អំពីអ្វីដែលកំពុងកើតឡើង
ការធ្វើ
ឱ្យមានការជជែកពិភាក្សាក្នុងលក្ខណៈស្ថាបនាជាមួយអាជ្ញាធរ
និងរដ្ឋាភិបាល
គឺជាការសំខាន់បំផុត។
ការសំខាន់ដែរនោះគឺថា
ការមានលទ្ធភាពសួរសំណួរ
ត្រឹមត្រូវ
និងធ្វើឱ្យប្រាកដថា
គ្មានភាពអន្តរាយត្រូវបានប្រព្រឹត្តចំពោះប្រជាពល
រដ្ឋកម្ពុជា
និងសេដ្ឋកិច្ចកម្ពុជា” ។
លោកម៉ម
សម្បតិ្ត
ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាព
ចំណូលធនធានដែលហៅកាត់ថា CRRTបានប្រាប់វីអូអេផ្នែកខេមរភាសាតាម
ទូរស័ព្ទនាពេលថ្មីៗនេះថា
ក្រុមអង្គការសង្គមស៊ីវិលបាននិងកំពុងធើ្វការកសាង
សមត្ថភាពថ្នាក់សហគមន៍ ដើម្បីធ្វើឱ្យប្រាកដថា
ការព្រួយបារម្ភរបស់គេត្រូវ
បានដឹងឮ
សិទ្ធិរបស់គេត្រូវបានប្រគល់ឱ្យ
ហើយសមាជិកសហគមន៍ត្រូវបាន
អញ្ជើញឱ្យចូលរួមក្នុងការតស៊ូមតិ
និងដំណើរការនៃការតាក់តែងគោលនយោ
បាយ
ស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិ។
លោកមានប្រសាសន៍ថា
គួរត្រូវ
បានទទួលស្គាល់ថា
អង្គការសង្គមស៊ីវិលនិងសហគមន៍
បានចូលរួមផ្តល់យោ
បល់ដល់ការតាក់តែងគោលនយោបាយមួយចំនួនតូច
ប៉ុន្តែយោបល់ទាំងនោះ
នៅទីបំផុតកម្រនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងសេចក្តីព្រៀងច្បាប់ចុងក្រោយ
ណាស់
។ លោកម៉ម សម្បត្តិមានប្រសាសន៍ថា៖
“ក៏ប៉ុន្តែទន្ទឹមហ្នឹង
ក៏យើងមើលឃើញថា
មានការខ្វះចន្លោះក្នុងការអនុញ្ញាតឱ្យ
សហគមន៍
ឬអង្គការសង្គមស៊ីវិល
ចូលរួមចំណែកក្នុងការផ្តល់យោបល់ទៅលើ
សេចក្តីព្រៀងច្បាប់
សេចក្តីព្រៀងក្រឹត្យ
និងអនុក្រឹត្យក៏នៅមានកម្រិតនៅឡើយ
ជាពិសេសទៅលើច្បាប់ដែលទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ។ហើយ
ខ្ញុំជឿថា
គួរតែមានការលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលមើលឃើញតួនាទីយ៉ាង
ចំបងរបស់សហគមន៍
និងមហាជនដើម្បីឱ្យពួកគាត់អាចមានឱកាសគ្រប់គ្រាន់
ចូលរួមចំណែកក្នុងការផ្តល់គំនិតយោបល់ទៅលើសេចក្តីព្រៀងច្បាប់
ដើម្បីឱ្យ
មានសុក្រឹតភាព
ជាពិសេសយើងធានាថា ច្បាប់
គោលនយោបាយ ឬ ក្រឹត្យ
ទាំងអស់នោះ
បានការពារផលប្រយោជន៍សង្គមជាតិយើង
ជាពិសេសសហ-
គមន៍”
។
ក្នុងន័យនេះ
លោកងួន ញ៉ិល អនុប្រធានទី១នៃសភាជាតិកម្ពុជា
បានប្រាប់
វីអូអេ
ផ្នែកខេមរភាសាថា
រាជរដ្ឋាភិបាលកម្ពុជាយល់អំពីសារៈសំខាន់នៃការ
ចូលរួមពីភាគីមានចំណែកទាំងអស់
ជាពិសេសការចូលរួមពីសមាជិកសហ-
គមន៍
ដែលទទួលផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងអភិវឌ្ឍ
និងសកម្មភាព
និស្សារណកម្មធនធានធម្មជាតិ។ លោកមានប្រសាសន៍ថា
នេះជាមូលហេតុ
ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាពលរដ្ឋមូលដ្ឋានទូទាំងប្រទេស
បង្កើតសហ
គមន៍មូលដ្ឋានដើម្បីជួយការពារធនធានធម្មជាតិនៅក្នុងតំបន់របស់គេ។
លោក
បន្តទៀតថា៖
“ឥឡូវនេះរដ្ឋាភិបាលបានចាត់តាំងប្រជាពលរដ្ឋយើង ចងក្រងជាសហគមន៍
ដើម្បីឱ្យប្រជាពលរដ្ឋធ្វើជាម្ចាស់លើធម្មជាតិ
ដូចជាសហគមន៍ការពារព្រៃឈើ
សហគមន៍ការពារឡូត៍នេសាទ
។ អញ្ចឹងគឺថា
គាត់នេសាទនៅឡូត៍របស់គាត់
អញ្ចឹងគាត់ការពារតែម្តង។
អ្នកណាទៅធ្វើផ្តេសផ្តាស
ប្រព្រឹត្តខុស គាត់ចាប់តែ
ម្តង
។ ប្រជាជនមានអំណាចចាប់អ្នកហ្នឹងតែម្តង
ដោយសហការជាមួយសមត្ថ
កិច្ចត្រឹមត្រូវតាមច្បាប់។
ដូច្នេះការបង្កើតសហគមន៍នេះមានប្រយោជន៍ណាស់
ដើម្បីអនុវត្តសិទ្ធិជាម្ចាស់របស់ប្រជាជនសមស្របនឹងគាត់ជាម្ចាស់អំណាច”។
ទោះបីជាប្រជាពលរដ្ឋទទួលបានសិទ្ធិបង្កើតសហគមន៍នៅតាមមូលដ្ឋានដើម្បី
ជួយការពារធនធានធម្មជាតិក៏ពិតមែន
តែសហគមន៍មួយចំនួនមិនបានចូលរួម
ក្នុងការសម្រេចចិត្ត
និង ដំណើរការនៃការធ្វើផែនការអភិវឌ្ឍ
និង ការតាក់តែ
នយោបាយទេ
។ ជាអាទិ៍លោកលី លីម
ប្រធានសហគមន៍ព្រៃឈើរមាសប៉ុន
ម្ជុល
នៅខេត្តក្រចេះ
បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា
លោកបាន
ជួយកសាងបណ្តាញសហគមន៍ព្រៃឈើពីថ្នាក់មូលដ្ឋាន
រហូតដល់ថ្នាក់ខេត្ត
ដោយសង្ឃឹមថា
បណ្តាញសហគមន៍អាចនិយាយអំពីសេចក្តីត្រូវការរបស់ប្រ-
ជាពលរដ្ឋក្នុងមូលដ្ឋាន
ហើយចូលរួមជំរុញឱ្យអាជ្ញាធរមូលដ្ឋាននិងរដ្ឋាភិបាល
យកចិត្តទុកដាក់ដល់ការប្រឈមមុខទាំងឡាយដែលសហគមន៍មូលដ្ឋានកំពុង
ជួបប្រទះ
ប៉ុន្តែរហូតមកដល់ពេលនេះ
សហគមន៍របស់លោកមិនមានឱកាស
ក្នុងការចូលរួមក្នុងដំណើរការសម្រេចចិត្តទេ។ លោកបន្តថា៖
“អត់មានទេ។
បញ្ហាហ្នឹងហើយដែលនាំឱ្យមានបញ្ហាដែលត្រូវកើតឡើងអំពីការ
តវ៉ា
ដោយសារតែមិនបានផ្លាស់ប្តូរ
ពិគ្រោះយោបល់ និង
កាត់ចេញនូវផលប៉ះ
ពាល់របស់ប្រជាពលរដ្ឋ
បានន័យថា ប្រជាពលរដ្ឋអត់បានចូលរួម
។ គាត់អត់
បានឱ្យប្រជាពលរដ្ឋចូលរួមសម្រេចចិត្តដោយខ្លួនឯង
ស្របទៅតាមសិទ្ធិស្វ័យ
សម្រចរបស់ខ្លួន
ទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីសនោះទេ
បាទ” ។
លោកលី
លីម បន្តទៀតថា
រដ្ឋាភិបាលគួរផ្តល់លទ្ធភាពដល់សហគមន៍ទូទាំង
ប្រទេសចូលរួមក្នុងដំណើរការតាក់តែងគោលនយោបាយ
និងផែនការអភិវឌ្ឍ
ជាពិសេសគម្រោងអភិវឌ្ឍនៅក្នុងមូលដ្ឋាន
។
លោក
ស្រឿន ម៉ាច តំណាងសហគមន៍ជនជាតិភាគតិចព្នង
និង ជាសមាជិក
បណ្តាញថ្នាក់ជាតិ
សម្រាប់ផលប៉ះពាល់បរិស្ថាននិងសង្គមដោយឧស្សាហកម្ម
និស្សារណកម្ម
នៅភូមិកាទី ឃុំស្រែព្រះ
ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី
បាន
ប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទនាពេលថ្មីៗនេះថា
លោកមិនបានចូល
រួមការពិភាក្សាជាមួយក្រុមហ៊ុន Cambodian
Highland Mineral Company
Limited ដែលមានគម្រោងរុករករ៉ែមាសក្នុងសហគមន៍របស់លោកទេ។
លោក
មានប្រសាសន៍ក្នុងសំនៀងជនជានភាគតិចព្នងថា៖
“អត់ដែលបានចូលរួមជជែក
ផ្តល់យោបល់យ៉ាងម៉េចៗ
ខ្ញុំមិនដែលចូលរួមផង
បង។
ពេលគាត់មកធ្វើ
គាត់មិនប្រាប់សហគមន៍ខ្ញុំក្នុងមូលដ្ឋានហ្នឹងទេ។ឃើញ
គាត់មកសិក្សាហ្នឹងច្រើន។
តែគាត់ម៉ោពីថ្នាក់លើ។ ម៉ោ
គាត់ដាក់កម្លាំងការពារ
របស់គាត់។
ម៉ោ គាត់ចុះទៅធ្វើតែម្តង ។
អញ្ចឹងពេលដែលពួកខ្ញុំទៅឃើញហ្នឹង
គាត់ជីកក្បែរៗចម្រាស់ដើមជ័រសម្រាប់ពួកខ្ញុំប្រើប្រាស់សព្វថ្ងៃហ្នឹងបង”
។
ប៉ុន្តែលោកសាន តំណាងក្រុមហ៊ុន Cambodian
Highland Mineral Company
Limited បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា
បន្ទាប់ពីក្រុមហ៊ុនត្រូវ
បានប្រគល់អាជ្ញាប័ណ្ណ
ឱ្យរុករករ៉ែមាសនៅភូមិកាទី
ក្រុមហ៊ុនបានពិភាក្សាជា
មួយសហគមន៍មូលដ្ឋានពីរដងហើយ
អំពីដំណោះស្រាយចំពោះផលប៉ះពាល់
ជាយថាហេតុណាមួយនាពេលអនាគត
ទោះជាមិនទាន់ដំណើរការធ្វើអាជីវកម្ម
នៅឡើយក៏ដោយ
។ លោកបន្តថា
នៅពេលដែលក្រុមហ៊ុនទទួលបានអាជ្ញា
ប័ណ្ណធ្វើជីវកម្មក្រុមហ៊ុននៅតែអនុញ្ញាតឱ្យសហគមន៍ជនជាតិភាគតិចចូលទៅ
ក្នុងតំបន់សម្បទានដើម្បីរកជ័រចិញ្ចឹមជីវិតរបស់ខ្លួន។
លោកអះអាងថា ប្រសិន
បើដើមជ័រណាមួយត្រូវបានគាស់រំលើង
ក្រុមហ៊ុននឹងចរចាដើម្បីចេញសងតាម
កម្រៃ
និងលទ្ធភាពដែលអាចធ្វើទៅបាន
។ លោកសានមានប្រសាសន៍ថា៖
“ខាងក្រុមហ៊ុនក៏បានប្រជុំគ្នាត្រួសៗដែរអំពីបញ្ហាប៉ះដើមជ័រគាត់ហ្នឹង
ព្រោះក្រុម
ហ៊ុនដឹងថា
ដើមជ័រគឺជាអាយុជីវិតរបស់គាត់។គាត់ធ្វើជ័រហ្នឹងដើម្បីយកទៅលក់
ដើម្បីចិញ្ចឹមជីវិត។ជួយផ្តាំដល់លោកម៉ាចផង
កុំឱ្យបារម្ភអី។
នៅពេលក្រុមហ៊ុន
ធ្វើអាជីវកម្មក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងបងប្អូនទាំងអស់ដើម្បីរកដំណោះ
ស្រាយយ៉ាងម៉េច
ដើម្បីឱ្យបងប្អូនហ្នឹងមានភាពងាយស្រួលក្នុងការរស់នៅ
ឬ
មួយក៏ត្រូវពិភាក្សាជាមួយបងប្អូនអំពីបញ្ហាប៉ះពាល់ទាំងឡាយ
ដែលមានផល
វិបាកដល់គាត់។ពួកខ្ញុំនឹងអាចដោះទៅតាមការដែលអាចធ្វើទៅបានហើយ”។
ទោះបីជាយ៉ាងដូច្នេះក្តី
លោកស្រឿន ម៉ាច
ចង់ឃើញមានការចូលរួមឱ្យបាន
ច្រើនថែមទៀតពីសហគមន៍របស់លោកនៅក្នុងដំណើរការទាំងមូល
នៃការវិនិ
យោគ
និងស្នើឱ្យរដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវ
មុនពេលចេញអាជ្ញាប័ណ្ណ
ទៅឱ្យក្រុមហ៊ុនធ្វើអាជីវកម្ម
។ លោកបន្តថា៖
“សូមសំណូមពរដល់រដ្ឋាភិបាលមុននឹងគាត់ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនធ្វើវិនិ-
យោគសម្រាប់កសាង
អភិវឌ្ឍប្រទេសជាតិ
សូមរដ្ឋាភិបាលគាត់មកចុះសិក្សា
ជាមុនសិន
ដើម្បីជួយឱ្យសហគមន៍ខ្ញុំបានដឹង
ឮព័ត៌មានជាមុន។
កាលណា
ប្រសិនបើរដ្ឋាភិបាលមិនចុះសិក្សាទេ
ចេះតែឱ្យក្រុមហ៊ុនមកចូលធ្វើវិនិយោគ
ទៅ
វាអាចមានការប៉ះពាល់ និងបាត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច
នៅក្នុងខេត្តមណ្ឌលគិរីខ្ញុំ”
។
អ្នកជំនាញខាងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍឱ្យដឹងថា
បញ្ហានៃការអនុវត្តគោលនយោបាយ
ស្តីអំពីនិស្សារណកម្មធនធានធម្មជាតិនៅ
ក្នុងប្រទេសកម្ពុជាគឺ
ភាគច្រើនបណ្ដាលមកពីការខ្វះការប្រាស្រ័យទាក់ទងនិង
ការចូលរួមពីគ្រប់ភាគីមានចំណែក។
គោលនយោបាយ
ជាធម្មតាត្រូវបានតាក់
តែងឡើងដោយគ្មានការចូលរួមយោបល់ពីអង្គការសង្គមស៊ីវិល
ផ្នែកឯកជន
អ្នកអនុវត្តគោលនយោបាយ
និង សមាជិកសហគមន៍មូលដ្ឋាន
ដែលជាអ្នក
ទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងនិស្សារណកម្ម។
អ្នកជំនាញឱ្យដឹង
ទៀតថា
ដំណើរការផ្តល់សម្បទានដែលមិនមានតម្លាភាព
ការខ្វះការចូលរួម
ពេញលេញពីគ្រប់ភាគីមានចំណែកក្នុងការតាក់តែងគោលនយោបាយ
និងក្នុង
ដំណើរការនៃការអនុវត្តគោលនយោបាយ
នាំឱ្យមានការទាញយកផលធនធាន
ធម្មជាតិរបស់ជាតិខ្សោះអស់គ្មានសល់
ហើយផ្តល់ផលតិចតួចបំផុតដល់ការ
អភិវឌ្ឍសេដ្ឋកិច្ចសង្គម
។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា៕